ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​កើនឡើង លើកលែងតែ​ទៅ​កាន់​អា​មេ​រិ​ក

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​សម្រេច​បាន​ប្រមាណ​២០,៤២​ប៊ី​លាន​ដុល្លារ កាលពី​ខែកក្កដា ឬ​ច្រើន​ជាង​ឆ្នាំ​មុន​៨,២៧% ខណៈ​ដែល​ការ​កុម្ម​ង់​ពី​ជប៉ុន អឺរ៉ុប ឥណ្ឌា និង​ប្រទេស​ក្នុង​អាស៊ាន​កើនឡើង ប៉ុន្តែ​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​បែរជា​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ទៅ​វិញ​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ…

ទីក្រុង​បាងកក ៖ ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​សម្រេច​បាន​ប្រមាណ​២០,៤២​ប៊ី​លាន​ដុល្លារ កាលពី​ខែកក្កដា ឬ​ច្រើន​ជាង​ឆ្នាំ​មុន​៨,២៧% ខណៈ​ដែល​ការ​កុម្ម​ង់​ពី​ជប៉ុន អឺរ៉ុប ឥណ្ឌា និង​ប្រទេស​ក្នុង​អាស៊ាន​កើនឡើង ប៉ុន្តែ​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​បែរជា​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ទៅ​វិញ​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ ។

អ្នកស្រី Sureeporn Sahawat អនុប្រធាន​ការិយាល័យ​គោលនយោបាយ និង​យុទ្ធ​សាស្ត្រ​​ពាណិជ្ជកម្ម​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ថា ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ​បាន​កើន​ឡើង​១៧​ខែ​ជាប់​ៗ​គ្នា​មក​ហើយ​កាលពី​ខែកក្កដា ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ក្នុង​រយៈពេល​៧​ខែ​ដំបូង​នា​ឆ្នាំ​នេះ​ឡើង​ដល់​១៤៦,២៤​ប៊ី​លាន​ដុល្លារ ឬ​កើនឡើង ១០,៥៧% ដែល​ជា​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​ពេល​៧​ឆ្នាំ​មកនេះ ។

កាលពី​ខែកក្កដា ប្រទេស​ថៃ​នាំ​ចូល​បាន​ប្រមាណ​២០,៩៤​ប៊ី​លាន​ដុល្លារ ឬ​ច្រើន​ជាង​ឆ្នាំ​មុន​១០,៥៣% បង្ក​ឲ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម ៥១៦​លាន​ដុល្លារ ។

ក្នុង​រយៈពេល​៧​ខែ​ដំបូង​ឆ្នាំ​នេះ ប្រទេស​ថៃ​នាំ​ចូល​ប្រមាណ​១៤៣,២៩​ប៊ី​លាន​ដុល្លារ ឬ​កើនឡើង​១៤,៨៤% ធ្វើ​ឲ្យ​ប្រទេស​មាន​អតិរេក​(​ផល​លើស​)​ពាណិជ្ជកម្ម​២,៩៤​ប៊ី​លាន​ដុល្លារ​វិញ ។

អ្នកស្រី​បាន​បន្ត​ទៀត​ថា ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ធំ​ៗ​បាន​កើនឡើង​៥,៤%​កាលពី​ខែកក្កដា​ដែល​រួម​មាន​កំណើន​១១,៧%​ទៅ​កាន់​ជប៉ុន និង​៩%​ទៅ​កាន់​សហភាព​អឺរ៉ុប ។

ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​កំពុង​អភិវឌ្ឍន៍​ថ្មី​ៗ​លូតលាស់​បាន ១៥,៣% ដែល​រួម​មាន កំណើន​១៥%​ទៅ​កាន់​ឥណ្ឌា​, ២២,៦%​មក​កាន់​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម​, ២៦,៦% ទៅ​កាន់​ប្រទេស​អាស៊ាន​ដទៃ និង​៣,៥%​ទៅ​កាន់​ប្រទេស​ចិន ។

ការ​នាំ​ចេញ​ផលិតផល​ឧស្សាហកម្ម​កើនឡើង​អស់​១៧​ខែ​ជាប់​ៗ​គ្នា​មក​ហើយ និង​កើន​បាន ៧,៧%​កាលពី​ខែកក្កដា ។ ការ​នាំ​ចេញ​កសិផល​វិញ ក៏​បាន​កើនឡើង​៣,២%​ដែរ​។
យ៉ាងណា​ក្តី ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​១,៩%​កាលពី​ខែកក្កដា ដែល​ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​ក្នុង​រយៈពេល​២១​ខែ​មកនេះ ។

អ្នកស្រី Sureeporn បាន​និយាយ​ថា ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​ថៃ អាច​នឹង​លូត​លាស់​​បាន​៨%​ក្នុងឆ្នាំនេះ​ដូចដែល​បាន​គិត​ទុក​ដោយ​មានការ​លូតលាស់​ដ៏​រឹង​មាំ​ក្នុង​ផ្នែក​ផលិតផល​បច្ចេកវិទ្យា និង​អេ​ឡិច​ត្រូ​និក យានយន្ត និង​ផលិតផល​ដែល​ទាក់ទិន​នឹង​ប្រេង​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ