ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​ព្រលប់​ថ្ងៃ​សុក្រ​នេះ​ទេ ដែល​ឆ្នាំ​មហា​សំណាង​ទាំង​៥ ធ្វើ​ឱ្យ​អ្នកផង​ភ្លឺភ្នែក

5 ឆ្នាំ មុន

យោង​តាម​ការ​ទស្សន៍​ទាយ​របស់​ស្តេច​ហោរ​ចិន​សែ​បាន​បញ្ជាក់​ច្បាស់​ថា នៅ​ព្រលប់​ថ្ងៃ​សុក្រ​នេះ​(​ទី​២៤ សីហា ២០១៨) មាន​ភាព​អស្ចារ្យ​ណាស់ ព្រោះថា​មាន​ឆ្នាំ ចំនួន​៥​ដែល​រាសី​ឡើង​ខ្ពស់ត្រដែត ហើយ​អ្នក​កើត​ឆ្នាំ​ទាំង​ប្រាំ​នេះ នឹង​បាន​ធ្វើ​ឱ្យ​គេឯង​ភ្លឺភ្នែក​គ្រប់​គ្នា​ព្រោះតែ​ទទួល​លាភ​ធំ សំណាង​ធំ…

យោង​តាម​ការ​ទស្សន៍​ទាយ​របស់​ស្តេច​ហោរ​ចិន​សែ​បាន​បញ្ជាក់​ច្បាស់​ថា នៅ​ព្រលប់​ថ្ងៃ​សុក្រ​នេះ​(​ទី​២៤ សីហា ២០១៨) មាន​ភាព​អស្ចារ្យ​ណាស់ ព្រោះថា​មាន​ឆ្នាំ ចំនួន​៥​ដែល​រាសី​ឡើង​ខ្ពស់ត្រដែត ហើយ​អ្នក​កើត​ឆ្នាំ​ទាំង​ប្រាំ​នេះ នឹង​បាន​ធ្វើ​ឱ្យ​គេឯង​ភ្លឺភ្នែក​គ្រប់​គ្នា​ព្រោះតែ​ទទួល​លាភ​ធំ សំណាង​ធំ លុយ​ធំ​ចូល​មក​ដំណាលគ្នា​ក្នុង​ព្រលប់​ថ្ងៃ​សុក្រ​នេះ ដែល​ចាត់​ថា ជា​ថ្ងៃ​មហា​សួស្តី ថ្ងៃ​មហា​សិរី ថ្ងៃ​ដ៏​មាន​សុភមង្គល​អស្ចារ្យ​ ។

កំពូល​ឆ្នាំ​សំណាង​ទាំង​៥​នោះ​គឺ ច មមែ ខាល ម្សាញ់ កុរ ជា​ឆ្នាំ​ដែល​មាន​តេជៈ​បារមី វត្ថុ​ស័ក្តិសិទ្ធិ ព្រះពុទ្ធ​គ្រប់​ព្រះ​អង្គ បារមី​លោកតា លោកយាយ គ្រប់​ទិស​ទី​ទូ​ទាំង​ទ្វីបលោក​តាម​ជួយ​ថែរក្សា ជួយ​ប្រោះព្រំ​ពួក​គេ​ឱ្យ​ជួប​តែ​លាភ​សំណាង ហេង​ហេង​ពេញ​មួយ​ជីវិត​។ សូម​លោក​អ្នក​ស៊ែរ​ចេញ​ឥឡូវនេះ​នឹង​សម្រេច​បាន ជោគជ័យ​គ្រប់​ភារកិច្ច និង​សម្រេច​រាល់​បំណងប្រាថ្នា ។

ឆ្នាំច រាសី​ខ្ពស់ត្រដែត នៅ​ព្រលប់​ថ្ងៃ​សុក្រ​នេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​អ្នក​ណា​ម្នាក់​ធ្វើ​អ្វីមួយ​តែង​បាន​សម្រេច​ជោគជ័យ​។ លេខ​ហុងស៊ុយ ៤៩៥ លេខ​នាំ​សំណាង ៤៩ លើស​ពី​នេះ​ទៀត​បើ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​តែ​មាន​មនុស្ស​ល្អ អ្នកមាន​បុណ្យស័ក្តិ​ខ្ពស់​ជួយ​ជ្រោមជ្រែង​ឱ្យ​រួច​ចាក​ផុត​ពី​គ្រា​លំបាក​ផង​ទាំងពួង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​តែ​ការ​ចម្រើន​ដុះដាល​ទៅ​មុខជា​ដរាប ចាត់​ថា​ជា​ឱកាសល្អ​បំផុត​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខរបរ ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​ណាមួយ​។​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខ​ចម្រើន​ទាំង​ទៅ​និង​ពេល​ត្រលប់​មក​វិញ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​កំលោះ​ក្រមុំ​មាន​តែ​ការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត លេខ​ហុងស៊ុយ ២៥២ លេខ​នាំ​សំណាង ៣៤ នៅ​ព្រលប់​ថ្ងៃ​សុក្រ​នេះ​ទោះ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​ក៏​ដោយ​អាច​ចាប់ផ្តើម​ពេញដៃពេញជើង​ហើយ​សម្រេច​ជោគជ័យ​ហួស​ពី​ការ​ស្មាន​។ លើស​ពី​នេះ​ទាំង​បញ្ហា​ការងារ និង​មាសប្រាក់​ឱ្យ​តែ​លោក​អ្នក​ឈ្មុសឈ្មុល​តែ​បន្តិច​នឹង​សម្រេច​ក្តី​បំណង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​រក​ផល​ចំណូល​បាន​ច្រើន អាច​បំបាក់​គូប្រជែង​បាន តែ​គួរ​មានការ​ប្រយ័ត្ន​ផង​ចៀសវាង​កើត​មាន​ជម្លោះ មាន​គំនុំ​ព្រោះតែ​ការ​ដណ្តើម​អតិថិជន​។ រីឯ​សម្ព័ន្ធ​ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។

ឆ្នាំខាល រាសី​ខ្ពស់ត្រដែត នៅ​ព្រលប់​ថ្ងៃ​សុក្រ​នេះ​ឃើញ​ថា​ការងារ​អ្វី​ៗ​តែង​សម្រេច​ជោគជ័យ​។​លេខ​ហុងស៊ុយ ១៥៣ លេខ​នាំ​សំណាង ១៩ លោក​អ្នក​អាច​សម្រុក​ការងារ​តូច​ធំ​បាន​យ៉ាង​ពេញដៃពេញជើង ព្រោះ​នៅ​ព្រលប់​ថ្ងៃនេះ​ជា​ថ្ងៃ​មាន​អំណោយផល​ល្អ ចាំ​ហុច​លាភ​ឱ្យ​ជា​និច្ច​។ ចំពោះ​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទី​ជិត​ឆ្ងាយ​តែង​ហុច​ផល​កម្រៃ​លើស​ពេល​ណា​ៗ​ទាំងអស់​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត នៅ​ព្រលប់​ថ្ងៃ​សុក្រ​នេះ​ជា​ថ្ងៃ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកបការងារ​ឬ​ចរចា​អ្វីមួយ ព្រោះថា​ផល​ល្អ​ៗ​តែង​ឆ្លើយ​តប​មក​វិញ​ជា​និច្ច​។ លេខ​ហុងស៊ុយ ១៦៨ លេខ​នាំ​សំណាង ៥៤ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ជិត​ឬ​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​ចំណេញ​ចូល​ផ្ទះ​គួរ​ជាទី​កក់ក្តៅ​។​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ជា​រៀង​រហូត ។ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំ​ទាន់​មាន​គូគាប់​ពេល​នេះ​ជា​ឱកាសល្អ​បំផុត​ក្នុង​ការ​ស្វែងរក​គូគ្រង​។

ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​នៅ​ព្រលប់​ថ្ងៃ​សុក្រ​នេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​អ្វីមួយ​ពី​អ្នក​ដទៃ​តែង​សម្រេច​ជោគ​ជ័យ​ដូច​ក្តី​បំណង​។ លេខ​ហុងស៊ុយ ៧៥០ លេខ​នាំ​សំណាង ៧៧ ក្រៅពី​នេះ​បើ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​មាន​តែ​មនុស្ស​ល្អ​ៗ​ជួយ​ជ្រោមជ្រែង​ឱ្យ​រួច​ចាក​ផុត​ពី​គ្រា​លំបាក​ទាំងពួង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅ​មុខជា​និច្ច ជា​ឱកាសល្អ​បំផុត​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​ណាមួយ​តាម​ចិត្ត​ប៉ង​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត ។ រីឯ​សម្ព័ន្ធ​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។