ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​មុខ​គាត់​ឡើង​សុភាព​ដល់​ពេល​ចឹ​ង​!

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត សហ​ការណ៍​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ជាំ​ក្សាន្ត ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក្ខ និង​ចែកចាយ​នៅ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​២​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែសីហា…

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត សហ​ការណ៍​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ជាំ​ក្សាន្ត ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក្ខ និង​ចែកចាយ​នៅ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​២​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​គោក​ស្រឡៅ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

បើ​យោង​តាម​លោក​អនុសេនីយ៍ឯក ជុន បូ​រ៉ា មេបញ្ជាការ​ង​កង​រាជ​អា​វុ​ហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ រួម​មាន​ទី​១- ឈ្មោះ សេង ធាន់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរប​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​វាល​ធំ​ឃុំ និង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។ ទី​២- ឈ្មោះ ឆេ​ង វ័​ន្ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឈូក​ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​បាន​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា​ម៉ា​ទឹកកក ពី​ជនសង្ស័យ​បាន​ចំនួន​៤​កញ្ចប់​តូច ដែល​ស្មើរ​នឹង​០,៦៦​ក្រាម ។ លុយ​ខ្មែរ​៣១៥០០០​រៀល ជញ្ជីង​សម្រាប​ថ្លឹង​ថ្នាំ​ញៀន​១ ប័ណ្ណបើកបរ​ចំនួន​១ កាត​គ្រី​ម៉ូតូ​ចំនួន​១ អត្តសញ្ញាណប័ណ្ណ​ចំនួន​១ ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ម៉ូតូ​ចំនួន​២​គ្រឿង រួម​នឹង​សម្ភារ​វិច​ខ្ចប់​គ្រឿងញៀន​១​ចំនួន​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួម​នឹង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​កសាង​សំណុំរឿង​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ