ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​កូន​មាន​បញ្ហា​ពេល​កើត​ភ្លាម​ធ្វើ​បែប​ណា ?

5 ឆ្នាំ មុន

ប្រសិនបើ​ទារក​របស់​អ្នកមាន​បញ្ហា​នៅ​ពេល​សម្រាល​ដែល​ត្រូវការ​ការ​សង្កេត​បន្ថែម ឬ​ការ​សង្គ្រោះ​បន្ទាន់ នោះ​គ្រូពេទ្យ​នឹង​ស​ម្ងួ​ត​កូន​របស់​អ្នក​ឲ្យ​បាន​ស្អាត​ល្អ ។ បន្ទាប់​មក​ទារក​របស់​អ្នក​នឹង​ត្រូវ​បាន​ដាក់​នៅ​លើ​គ្រែ​ពិសេស​ដោយ​បំពាក់​ពន្លឺ​កម្តៅ​នៅ​ក្នុង​បន្ទប់​សម្រាលកូន​របស់​អ្នក ។ កូន​អ្នក​អាច​នឹង​មិន​ត្រូវ​បាន​ស្លៀកពាក់ ឬ​រុំ​អ្វី​នោះ​ទេ ពីព្រោះ​កម្តៅ​នេះ​អាច​ធ្វើ​ឲ្យ​គេ​កក់ក្តៅ​ដូច​នៅ​ក្នុង​ពោះ ហើយ​មិនរ​ងារ​ឡើយ…

ប្រសិនបើ​ទារក​របស់​អ្នកមាន​បញ្ហា​នៅ​ពេល​សម្រាល​ដែល​ត្រូវការ​ការ​សង្កេត​បន្ថែម ឬ​ការ​សង្គ្រោះ​បន្ទាន់ នោះ​គ្រូពេទ្យ​នឹង​ស​ម្ងួ​ត​កូន​របស់​អ្នក​ឲ្យ​បាន​ស្អាត​ល្អ ។

បន្ទាប់​មក​ទារក​របស់​អ្នក​នឹង​ត្រូវ​បាន​ដាក់​នៅ​លើ​គ្រែ​ពិសេស​ដោយ​បំពាក់​ពន្លឺ​កម្តៅ​នៅ​ក្នុង​បន្ទប់​សម្រាលកូន​របស់​អ្នក ។ កូន​អ្នក​អាច​នឹង​មិន​ត្រូវ​បាន​ស្លៀកពាក់ ឬ​រុំ​អ្វី​នោះ​ទេ ពីព្រោះ​កម្តៅ​នេះ​អាច​ធ្វើ​ឲ្យ​គេ​កក់ក្តៅ​ដូច​នៅ​ក្នុង​ពោះ ហើយ​មិនរ​ងារ​ឡើយ ។ វា​ក៏​ងាយ​ស្រួល​សម្រាប់​ក្រុម​គ្រូពេទ្យ​របស់​គេ​អាច​ធ្វើ​អ្វី​ដែល​ចាំបាច់ ដើម្បី​ជួយ​គាត់​ឲ្យ​គេ​ជីវិត​រស់នៅ​ខាងក្រៅ​ស្បូន​បាន​យ៉ាង​ល្អ​ប្រសើរ និង​ស៊ាំ​ផង​ដែរ ។

ប្រសិនបើ​ទារក​របស់​អ្នក​ត្រូវការ​ការ​ថែទាំ​បន្ថែម ក្រោយ​ពេល​មាន​ស្ថិរភាព គ្រូពេទ្យ​អាច​យក​គេ​ទៅ​បន្ទប់​ថែទាំ​ពិសេស​មួយ​ផ្សេង​ទៀត ដើម្បី​តាមដាន​មើល​បន្ត ។ ប៉ុន្តែ​ប្រសិនបើ​គេ​កំពុង​ធ្វើ​បាន​ល្អ ហើយ​ត្រូវការ​ជំនួយ​បន្ថែម​ទៀត គ្រូពេទ្យ​អាច​នឹង​ដាក់​រុំ​គេ​ក្នុង​ភួយ​ក្តៅ​មួយ ហើយ​ប្រគល់​ទៅ​ឲ្យ​អ្នក ដូច្នេះ​អ្នក​អាច​ចាប់ផ្តើម​ការ​បំបៅ​កូន​បាន​ហើយ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ