ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ Barca ថា Messi និង Ronaldo បាន​ដើរ​ដល់ទី​បញ្ចប់​លើ​រឿង​១​នេះ​ហើយ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Kick Off បាន​ឲ្យ​ដឹង​ថា លោក Ernesto Valverde ដែល​ជា​គ្រូបង្វឹក​នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​អះអាង​ថា…

តាម​ប្រភព​ព័ត៌មាន Kick Off បាន​ឲ្យ​ដឹង​ថា លោក Ernesto Valverde ដែល​ជា​គ្រូបង្វឹក​នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​អះអាង​ថា ភាព​ជា​គូប្រជែង​របស់ Messi និង Ronaldo បាន​ដើរ​ដល់ទី​បញ្ចប់​ហើយ ក្រោយ​ពី Ronaldo បាន​ចាកចេញ​ទៅ​កាន់​ក្លិប​សេះបង្កង់ Juventus ។

នៅ​ដើមរដូវ​កាល​នេះ Ronaldo បាន​ចាក​ចេញពី​ក្លិប​អធិរាជ​ស Real Madrid ដែល​ជា​ក្លិប​ប្រជែង​គ្នា​ជាមួយនឹង Barcelona ទៅ​កាន់​ក្លិប​អ៊ី​តា​លី Juventus វិញ ។ ការ​ចាកចេញ​បែប​នេះ​ធ្វើ​ឲ្យ Ronaldo និង Messi នៅ​ខុស​លី​គ​គ្នា ហើយ​មិន​មាន​អ្វី​ត្រូវ​យក​មក​ប្រៀបធៀប​គ្នា​ទៀត​ទេ ។

លោក Valverde បាន​ប្រាប់​ទស្សនាវដ្តី Revista Barca ថា ៖«​ការ​ចាកចេញ​របស់ Ronaldo គឺជា​ការ​បញ្ចប់​ភាព​ជា​គូប្រជែង​ជាមួយនឹង Messi ។ តាំងពី​ដើម​មក នរណា​ក៏​និយាយ​ពី Messi ហើយ​តែងតែ​នឹកឃើញ​ដល់ Ronaldo ដែរ ។ នៅ​ពេល​នេះ ខ្ញុំ​ក៏​ដូច​ជា​អ្នក​ផ្សេង​ទៀត ចង់​ឃើញ​ថា​វា​នឹង​មាន​អ្វី​ប៉ះពាល់​ដល់​ការ​លេង​របស់ Real Madrid ។ ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​ក៏​ចង់​ឃើញ​ថា Ronaldo នឹង​ធ្វើ​ឲ្យ​មាន​អ្វី​ប្លែក​នៅ​ក្លិប​អ៊ី​តា​លី​ឬ​អត់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ