ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kompany ថា​នៅ​ជាមួយ Man City លុះ​ក្ស័យ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កា​ពី​ទែន​ក្រុម​មេឃ​ខៀវ Vincent Kompany ចង់​នៅ​លេង​ឲ្យ​ក្លិប​នេះ​រហូត​ដល់​ថ្ងៃ​ចូល​និវត្តន៍ ។ ក្រោយ​ពី​លេង​នៅ…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កា​ពី​ទែន​ក្រុម​មេឃ​ខៀវ Vincent Kompany ចង់​នៅ​លេង​ឲ្យ​ក្លិប​នេះ​រហូត​ដល់​ថ្ងៃ​ចូល​និវត្តន៍ ។ ក្រោយ​ពី​លេង​នៅ Man City បាន​១០​ឆ្នាំ​កន្លង​មកនេះ Kompany ចង់​នៅ​បន្ត​លេង​តទៅ​ទៀត​តាមតែ​អាច​ធ្វើ​បាន ខណៈ​ដែល​កុងត្រា​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន​នឹង​ផុតកំណត់​នៅ​រដូវ​កាល​នេះ ។

កីឡាករ​អាយុ​៣២​ឆ្នាំ​របស់​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​កបាន​ប្រាប់​លើ​វេ​ប​សាយ​របស់ Man City ថា ៖«​ក្រោយ​ពីរ​ងរ​បួស​ផ្សេង​ៗ ខ្ញុំ​ពិតជា​សំណាង​ណាស់ ដែល​កើតមក​ជា​កីឡាករ​ពូកែ​ពី​ធម្មជាតិ ។ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា​នៅ​តែ​ខ្លាំង ។ ខ្ញុំ​នឹង​នៅ​ជាមួយនឹង Man City រហូត​អស់​ពេញ​មួយ​ជីវិត មិន​ថា​ធ្វើ​ជា​អ្នកគាំទ្រ កីឡាករ ឬ អគ្គរដ្ឋទូត​ទេ ។ ខ្ញុំ​នឹង​ក្លិប​នេះ គឺ​ចង​នៅ​ជាប់​គ្នា​រហូត​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ​តាំងពី Kompany បាន​ចូល​លេង​នៅ Man City ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០០៨ កីឡាករ​រូប​នេះ បាន​ឈ្នះ​ពាន Premier League ចំនួន​បី​ដង ពាន FA Cup ម្តង និង ពាន League បី​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ