ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! យក​កាំបិត​មក​សម្លា.ប់ម្តាយ​និង​ប្អូន​ស្រី​ហើយ​ស្រែ​ក​ទៀត

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​​បាន​និយាយឱ្យ​ដឹង​​ថា មនុស្ស​២​នាក់​ស្លាប់​ហើយ​​ម្នាក់​ទៀត​រង​របួសធ្ងន់ ​នា​ឱកាស​នៃ​ការ​វាយប្រហារ​ដោយ​កាំបិត កាលពី​ថ្ងៃ​ទី​២៣​ខែសីហា​ ​ឆ្នាំ​២០១៨ នៅ​ទីក្រុង TRAPPES ​ខេត្ត​…

ប្រទេស​បារាំង ៖ បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​​បាន​និយាយឱ្យ​ដឹង​​ថា មនុស្ស​២​នាក់​ស្លាប់​ហើយ​​ម្នាក់​ទៀត​រង​របួសធ្ងន់ ​នា​ឱកាស​នៃ​ការ​វាយប្រហារ​ដោយ​កាំបិត កាលពី​ថ្ងៃ​ទី​២៣​ខែសីហា​ ​ឆ្នាំ​២០១៨ នៅ​ទីក្រុង TRAPPES ​ខេត្ត​ YVELINES​ ក្បែរ​ក្រុងប៉ារីស​។

តាម​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ខេត្ត​ YVELINES​ លោក​ JEAN JACQUES BROT  បាន​គូស​បញ្ជាក់​ថា ជន​នោះ​ត្រូវ​បាន​​ប៉ូលិស​បាញ់​សម្លាប់ ខណៈ​ពេល​រូបគេ​ប៉ុនប៉ង​ចាក​ចេញ​ពី​​កន្លែង​លាក់ខ្លួន ក្រោយ​ការ​វាយប្រហារ​។​ គេ​បាន​ស្រែក​ពាក្យ​ថា ​ALLAHOU AKBAR  ព្រះ​អាល់​ឡា​ហ៍​ជា​ធំ​ពេល​វាយប្រហារ​។ ហើយ​​រូបគេ​កាលពីមុន​ធ្លាប់​ត្រូវ​កាត់ទោស​ពី​បទ​​ទាក់ទិន​ភេរវកម្ម​ដែរ។

យោង​តាម​ទូរទស្សន៍​ BFMTV ​ថា ​ជន​រង​គ្រោះ​ដោយ​ការ​វាយប្រហារ ​គឺ​ម្ដាយ​ និង​ប្អូនស្រី​របស់​គេ ហើយ​ទោះ​ជន​នេះ​មាន​ប្រវត្តិ​រ៉ា​ឌី​កាល់​និយម តែ​ទំនាស់​គ្រូ​សារ​ហាក់ដូចជា​មូល​ហេតុ​នៃ​សោកនាដកម្ម​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ