ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃើញគេពាក់អ៊ុកស៊ីហ្សែនមុជ​ទឹក ក៏សុំគេ​សាក…

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ​សីហា នៅ​ក្នុងភូមិ​បាឡត ឃុំ​ពាម​បាង ស្រុក​ស្ទោង ។…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ​សីហា នៅ​ក្នុងភូមិ​បាឡត ឃុំ​ពាម​បាង ស្រុក​ស្ទោង ។ សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉​ន មែ​៉​ន អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ជី​មាស ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង ។

បើ​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ផា​ន់ ជា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​បាឡត ឃុំ​ពាម​បាង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់​ថ្ងៃ​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​លប​ជាមួយនឹង​ឈ្មោះអ៊ា​ន អ៊ុ​ច ភេទ​ប្រុស នៅ​មាត់ទន្លេ​ក្នុងភូមិ​បា​ឡត។

ក្នុង​ពេល​ដាក់​លប​នោះ ជន​រង​គ្រោះ​នៅ​លើ​ទូក ចំណែក​ឈ្មោះ អ៊ា​ន អ៊ុ​ច ជា​អ្នក​ពាក់​បំពង់​អ៊ុ​ក​ស៊ី​ហ្សែ​ន​ចុះ​ក្នុង​ទឹក ពីព្រោះ​គេ​មាន​ជំនាញ​ខាង​ហ្នឹង លុះ​ពេល​ដាក់​លប​រួច​ឈ្មោះ អ៊ា​ន អ៊ុ​ច ក៏​ឡើង​ពី​ទឹក​មក​លើ​ទូក​វិញ ។ ពេល​នោះ ជន​រង​គ្រោះ​ក៏​សុំ​ឈ្មោះ អ៊ា​ន អ៊ុ​ច ពាក់​បំពង់​អុកស៊ីហ្សែន​ចុះ​មុជទឹក​ម្តង​សាក​​ល​មើល ព្រោះ​ខ្លួន​មិន​ធ្លាប់​ពាក់​បំពង់​អុក​ស៊ី​សែន​មុជទឹក​ទេ ឯ​ឈ្មោះ អ៊ា​នអ៊ុ​ច ក៏​ឲ្យ​សាក ។

ក្រោយ​ពី​ចុះ​ទៅ​ក្នុង​ទឹកបាន​មួយសន្ទុះ មិនឃើញ​មាន​ពពុះទឹក​ពីក្រោម​ទឹក​មក ឈ្មោះ អ៊ា​ន អ៊ុ​ច ក៏​ចុះ​មុជ​ទៅ​តាម​ទាញ​ជន​រង​គ្រោះ​ឈ្មោះ ម៉​នមែ​៉​ន ពី​ក្នុង​ទឹក ដែល​ស្ថិត​ក្នុង​សភាព​សន្លប់​ទៅ​ហើយ ។ ភ្លាម​ៗ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​មក​ផ្ទះ​នៅ​ភូមិ​បាឡត​ដើម្បី​ជួយ​សង្គ្រោះ តែ​ជន​រង​គ្រោះ​នៅ​តែ​មិន​ទាន់​ដឹងខ្លួន​ដដែល ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​ពេទ្យ​មក​ដឹក​យក​ទៅ​មន្ទី​ពេទ្យ តែ​ពេល​រថយន្ត​ពេទ្យ​មក​ដល់​មិន​ទាន់​បាន​លើកដាក់​រថ​យន្ត​ផង ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​ទៅ ។

ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច រួម​ជាមួយ​គ្រូពេទ្យ និង​អាជ្ញាធរ​ភូមិ ឃុំបាន​ចុះ​ទៅ​ដល់​ធ្វើការ​ពិនិត្យ​សព​បង្ហាញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ពុំ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​នោះ​ទេ និង​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃ​ណី ៕ ​

អត្ថបទសរសេរ ដោយ