ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​សំចៃ​ដៃ​អ្នក​ទាំង​៥​នាក់​នេះ​…​មាន​ទាំង​និស្សិត​ទៀត

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រត​នៈ​គិរី ៖ កម្លាំង​អធិការ​នគ​បាល​ក្រុង​បាន​លុង​ចុះ​បង្ក្រាប​ទូរ​ហ្គេ​ម​បាញ់​ត្រី​ចាប់​បាន​មនុស្ស​៥​នាក់ និង​ទូរ​ហ្គែ​ម​២​គ្រឿង សមត្ថកិច្ច​បាន​ចុះ​ចាប់​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២៩១៨ ស្ថិត​នៅ​ភូមិ​អូ​រមៀត សង្កាត់​ឡា​បាន​សៀ​ក…

ខេត្ត​រត​នៈ​គិរី ៖ កម្លាំង​អធិការ​នគ​បាល​ក្រុង​បាន​លុង​ចុះ​បង្ក្រាប​ទូរ​ហ្គេ​ម​បាញ់​ត្រី​ចាប់​បាន​មនុស្ស​៥​នាក់ និង​ទូរ​ហ្គែ​ម​២​គ្រឿង សមត្ថកិច្ច​បាន​ចុះ​ចាប់​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២៩១៨ ស្ថិត​នៅ​ភូមិ​អូ​រមៀត សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

ទាក់ទិន​ករណី​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​បាន​លុង​បានអោយ​អ្នក​សា​ព័ត៌មាន កោះសន្តិភាព ដឹង​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែង​ហ្គេ​ម​បាញ់​ត្រី​គឺ​ដឹកនាំ​ដោយ​លោក​រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត ហើយ​ក្នុង​ការ​ចុះ​បង្ក្រាប​នោះ​សមត្ថកិច្ច​ចាប់​មនុស្ស​ចំនួន​៥​នាក់​ដែល​ទី​១-​មានឈ្មោះ អឹង សំរេច ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានមុខ​របរ​អ្នក​បើក​ហ្គេ​ម​, ទី​២-​ឈ្មោះ អឿ​ន ស្រី​ណែ​ត អាយុ​១៩​ឆ្នាំ អ្នក​ទាំង​២​នាក់​ខាងលើ​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ។

ទី​៣-​ឈ្មោះ ថា​ត បូ​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានមុខ​របរ​មិន​ពិត​ប្រា​ដក រស់នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ហើយ​សមត្ថកិច្ច​បាន​ធ្វើ​ត្រួតពិនិត្យ​ទឹកនោម​មាន​សារជាតិ​ញៀន​, ទី​៤-​ឈ្មោះ ឡេ​ង ប៊ុ​ន​ឡុ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​និស្សិត សមត្ថកិច្ច​ធ្វើការ​ត្រួត​ពិ​និ​ត​ទឹកនោម​មាន​សារជាតិ​ញៀន និង​ទី​៥-​ឈ្មោះ ស្លេះ ពុធ​គ្រី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​អ៊ី​ស្លា​ម មាន​មុខរបរ​ជាងដែក ពួក​គេ​ទាំង​៥​នាក់​រស់នៅ​ក្រុង​បាន​លុង ហើយ​នៅ​ការ​ចុះ​បង្ក្រាប​នោះ​សមត្ថកិច្ច​បាន​រឹបអូស​បាន​ទូរ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​គ្រឿង​ផង​ដែរ ។

បច្ចុប្បន្ន​មនុស្ស​ទាំង​៥​នាក់​រួម​ទាំង​វត្ថុ​តាង​សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​អធិការ​នគ​បាល​ក្រុង​បាន​លុង ចំណែក​មនុស្ស​ចំនួន​៥​នាក់​ខាងលើ​សមត្ថកិច្ច​បាន​កំពុង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តី​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ