ប្តី​ប្រពន្ធ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន បន្សល់​ទុក្ខ​កូនកំព្រា​រស់គ្មាន​ទីពឹង


ខេត្តមណ្ឌលគិរី ៖ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សមាជិក សមាជិកា ព្រមទាំង​អនុ​សាខា​ស្រុក បាន​ចូលរួម​រំលែក​ទុក្ខ និង​នាំ​យក​ថវិកា​២​លាន​រៀល រួម​ទាំង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន ប្រគល់​ជូន​គ្រួសារ​សព​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​យក​រំសេវ​បំ​ផ្ទុះធ្វើ​អត្តឃាតសម្លាប់​ខ្លួន នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨​។

ការ​ចូលរួម​រំលែក​មរណៈទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​នោះ​ដែរ លោក អាន សុខ​ឃី​ម នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សហការី បាន​ចូលរួម​សោកស្តាយ​ចំពោះ​ក្មេង​ៗ​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​បាត់បង់​ឪពុក​ម្តាយ​ដែល​ខ្លួន​ស្រលាញ់ នឹង​ជាទី​ពឹង​របស់​កូន​ៗ​ផង​ដែរ​។ នា​ឱកាស​នោះ លោក​បាន​មាន​ប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​លោក​ឧត្តម ស្វាយ សំ​អ៊ា​ង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ក​ម្ព​ជា​ខេត្ត ដែល​ជា​និច្ចកាល ថ្នាក់ដឹកនាំ​ខេត្ត តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខុមាលភាព និង​ជួយ​ដោះស្រាយ​រាល់​ទុក្ខ​លំបាក​ជូន​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស ក្មេង​កំព្រា គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត ជន​ពិការ និង​ប្រជាពលរដ្ឋ ដែល​ជួប​បញ្ហា​ទុក្ខ​លំបាក​ដោយ​ប្រការ​ផ្សេង​ៗ​។

ជាក់ស្តែង គ្រួសារ​សព​ចំនួន​ពីរ​នាក់ ដែល​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ខ្លួនឯង ប​ន្សុ​ល់​ទុក​នូវ​កូនកំព្រា គ្មាន​ទីពឹង​នា​ពេល​នេះ ក្នុង​សព​មួយ​ទទួល​បាន​ថវិកា​១​លាន​រៀល រួម​ទាំង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន ប្រគល់​ជូន​គ្រួសារ​សព ដើម្បី​យក​ទៅ​ចាត់ចែង និង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ លោក នាយក​សាខា ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្អូន​ៗ​ទាំងអស់ ត្រូវ​ចេះ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ តាម​រយៈ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​ចៀសវាង​កើត​មាន​ជំងឺ​តម្កាត់​ផ្សេង​ៗ និង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ធម្មជាតិ​ផង​ដែរ​។

លោក នាយក​សាខា​កាកបាទក្រហម​ខេត្ត បាន​បញ្ជាក់​ថា ក្មេង​ប្រុស​ស្រី​ទាំង​៤​នាក់ កំព្រា​ឪពុក​ម្តាយ​នោះ ខណៈ​ពេល​នេះ គឺ​ត្រូវ​រស់នៅ​ជាមួយ​ម្តាយមីងម្នាក់ ក្នុងផ្ទះ​តូច​មួយ ស្ថិត​នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

ក្នុង​ឱកាស​នោះ ក្មេង​កំព្រា​​ប្រុស​ស្រី​ទាំង​៤​នាក់ខាងលើ​ក៏​បាន​សំណូមពរ​ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន ​រ៉ា​នី ហ៊ុន​ សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​ដូច​ជា​លោក ស្វាយ សំ​អ៊ា​ង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សប្បុរសជន​នានា​ មេត្តា​ជួយ​ឧបត្ថម្ភ​ផ្ទះ​១​ខ្នង​ជូន​ក្មេង​ៗ​ទាំងនោះ​ផង ដើម្បី​ឱ្យ​ការ​រស់នៅ​មាន​កន្លែង​សមរម្យ ។

សូម​បញ្ជាក់​ថា ករណី​បន្សល់​ទុក​ក្មេង​កំព្រា​រហូត​ដល់​ទៅ​៤នាក់​នេះ ក្រោយ​ពេល​ប្តី​ប្រពន្ធ​ពីរ​នាក់ បាន​បញ្ចប់ជីវិត ដោយ​យក​គ្រាប់រំសេវ​បំ​ផ្ទះ ធ្វើ​អត្តឃាត​ខ្លួនឯង នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៨ ដែល​បង្ក​ដោយ​បុរស​ជា​ប្តី​ឈ្មោះ​ស៊ឹ​ម ធី​ម អាយុ​៣៧​ឆ្នាំ ជា​កម្មករ និង​ជា​អ្នក​ដើរ​រើស​អេ​ត​ចាយ​ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។ រីឯ​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​នឿ​ន ឡែ​ន អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​ខេត្តកំពង់ចាម ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ