ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ប្លន់​កាន់តែ​កើនឡើង គួរ​ឲ្យ​កត់សម្គាល់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​សង្គម ពិសេស​ក្រោយ​ពី​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​នៅ​ឯ​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ ។ ដោយនៅ​យប់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១២៨…

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​សង្គម ពិសេស​ក្រោយ​ពី​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​នៅ​ឯ​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ ។ ដោយនៅ​យប់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១២៨ នេះ​កងកម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ជាតិពុល និង​កងកម្លាំង​នគរបាល​គ្រប់​អធិការដ្ឋាន​នគរបាល​ស្រុក ក្រុង​ទាំង​៩ ។

ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​លើ​ដងផ្លូវ ក្នុងភូមិ​សាស្ត្រ​ស្រុក​-​ក្រុង ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​សង្គម ។

ដោយ​ក្នុង​នោះ​មានការ​ត្រួតពិនិត្យ​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ដងផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវ​ដែល​ឆ្លងកាត់​ក្នុងស្រុក​ក្រុង​នីមួយ​ៗ​ផង​ដែរ ។ ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​លើក​បញ្ជាក់​ថា ដើម្បី​ក្នុង​ខេត្តបន្ទាយមានជ័យ​រក្សា​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​ជូន​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​សង្គម លោក​តែងតែ​ណែនាំ​ដល់​ការិយាល័យ​ជំនាញ​ក៏​ដូច​ជា អធិការដ្ឋាន​នគរបាល​គ្រប់​ស្រុក​-​ក្រុង ត្រូវ​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នេះ​យ៉ាងតិច​១​ខែ​ឲ្យ​បាន​២​ដង ពិសេស​ដូច​ជា ជិត​ថ្ងៃ​បុណ្យ​ជាតិ​នានា​ដូច​ជា​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជំបិណ្ឌ និង​ពិធី​ផ្សេង​ៗ​ដែល​ថ្នាក់ដឹកនាំ​ជាតិ​ចុះ​មក​ធ្វើ​កិច្ច​ការងារ​ក្នុង​ខេត្តបន្ទាយមានជ័យ ។

ម្យ៉ាងវិញទៀត​ប្រសិនបើ​មាន​សភាពការណ៍​មិន​ប្រក្រតី​ណាមួយ​ដែល​គួរ​ឲ្យ​សង្ស័យ​លោក​តែង​ដាក់​បទបញ្ជា​ភ្លាម ដើម្បី​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​ទាន់​ហេតុការណ៍ ។ ក្នុង​ប៉ុន្មាន​ថ្ងៃមុន គឺ​កើត​មាន​សកម្មភាព​ប្លន់​នៅ​ខេត្តសៀមរាប និង​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨​នេះ​ផង​ដែរ គឺ​មាន​សកម្មភាព​ភាព​ប្លន់​នៅ​ធនាគារ​ឥណ្ឌូ​ឆៃ​ណា លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ក្នុង​ការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ក៏​ដូច​ជា ស្រាវជ្រាវ​ទប់ស្កាត់ និង​បង្ក្រាប​ជនល្មើស​ដែល​រត់គេច​ខ្លួ​ច​ផង​ដែរ ។

ក្នុង​នោះ​កម្លាំង​បាន​ដាក់​ត្រួតពិនិត្យ​ចាប់ពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៣ ខែសីហា រហូត​ដល់​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែ​ឆ្នាំ​ដដែល ។ ជាមួយ​គ្នា​នោះ​ដែរ ជា​លទ្ធផល​យើង​ពុំ​រក​ឃើញ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ និង​គួរ​ឲ្យ​សង្ស័យ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ