ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំរាំឃាត់​ក្រុមទំនើង​បាន… ភាគីម្នាក់​អស់ជីវិតទៅហើយ​

5 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ក្រុម​ក្មេង​បង្ក​អសន្តិសុខ​នៅ​លើ​ដងផ្លូវ បាន​ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​ សហការ​ជាមួយ​ប្រជា​ពលរដ្ឋ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ខណៈពួក​គេ​ជិះ​ម៉ូតូ​ដេញ​ជន​រង​គ្រោះ​ដោយ​បំ​បុក​ពីក្រោយ ដោយសារ​ខឹង​ជន​រង​គ្រោះ​ គប់​ដុំ​ថ្ម​ទៅ​លើ​ក្រុម​ខ្លួន ។ ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ…

ខេត្តកណ្តាល ៖ ក្រុម​ក្មេង​បង្ក​អសន្តិសុខ​នៅ​លើ​ដងផ្លូវ បាន​ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​ សហការ​ជាមួយ​ប្រជា​ពលរដ្ឋ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ខណៈពួក​គេ​ជិះ​ម៉ូតូ​ដេញ​ជន​រង​គ្រោះ​ដោយ​បំ​បុក​ពីក្រោយ ដោយសារ​ខឹង​ជន​រង​គ្រោះ​ គប់​ដុំ​ថ្ម​ទៅ​លើ​ក្រុម​ខ្លួន ។ ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២២ ខែសីហា វេលា​ម៉ោង​១​និង​២០​នាទី​រសៀល នៅ​ចំណុច​រង្វង់​មូល​តា​ខ្មៅ​ក្នុងភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

លោក ស កែវ​ពិ​សិ​ដ្ខ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប៉ែន រិ​ទ្ធា​រាជ្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដេ​ី​មគ សង្កាត់​ដេ​ី​ម​មៀន ក្រុង​តា​ខ្មៅ ជា​សិស្ស រង​របួស​បាក់​ធ្មេញ​១ និង​រយះ​បបូរមាត់ ។ ចំណែក​ជនល្មើស​ដែល​ត្រូវ​បាន​ឃាត់ខ្លួន សុទ្ធ​សឹង​ជា​ខ្មែរ​អ៊ិ​ស្លា​ម និង​មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ដែល​មាន​ចំនួន​៤​នាក់ គឺ ១-​ឈ្មោះ ស្លេះ រុំ​ម៉ា​លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​កម្មករ​រោងចក្រ ២-​ឈ្មោះ លាស់ ខ​រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៣-​ឈ្មោះ អា​លី មី​ហ្សា​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​៤-​ឈ្មោះ ម៉ាត់ ស្មា​អ៊ែ​ល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ។

លោក​អធិការ​បានឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃនោះ ក្រុម​ជន​ស្ទាវ​ទាំងនេះ​កំពុង​អង្គុយ​លេង​លេ​ី​ម៉ូតូ​នៅ​ចំណុច​អ្នកតា​ថៃ​ជឺ​មាត់ទន្លេ ។ ខណៈនោះ ស្រាប់តែ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មក​គប់​លើក្រុម​គេ​ធ្វេ​ី​ឱ្យ​មានការ​ខឹងសម្បា​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​បំ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ធ្វេ​ី​ឱ្យ​ជ្រុល​ច​ង្កួ​តទៅ​បុក​ខឿន​លោកតា​ម៉ៅ​ដួល​ទាំង​សងខាង ។

បន្ទាប់​មក ពួក​គេ​ក៏៏​ស្ទុះ​ទៅ​ទាត់​ធាក់​ជន​រងគ្រោះ​បន្ថែម​បណ្តាល​ឱ្យ​រង​របួស​បាក់​ធ្មេញ និង​រយះ​បបូរមាត់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត តែ​ដោយសារ​ជន​រង​គ្រោះ​របួស​គ្រាំ​ក្នុង​ធ្ងន់​ពេក​មិន​អាច​សង្គ្រោះ​បាន​ក៏​ស្លាប់​ទៅ ។ រីឯ​ជន​ល្មេ​ី​សត្រូវ​បាន​សមត្ថកិច្ច​ធ្វេ​ី​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដេ​ី​ម្បី​ចាត់ការបន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ