ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយប៉ប្រិចភ្នែក​សោះ អស់ទាំង​ស្រុង​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​មេ​ម៉ាយ​អ្នកលក់​ទឹកអំពៅ​អស់ទាំង​ស្រុង ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ​ចោល​ចេញ​ទៅ​លក់​នៅ​ខាងក្រៅ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ភ័យ​ឆោឡោ​រើ​ឥ​វ៉ា​ន់​ចេញពីផ្ទះ រហូត​ដឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ជួយ​អន្តរាគមន៍​ផង​ដែរ ប៉ុន្តែ ពុំ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។ ហេតុ​ការ​ឆេះ​ផ្ទះ​អ្នកលក់​ទឹកអំពៅ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា…

ខេត្តសៀមរាប ៖ អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​មេ​ម៉ាយ​អ្នកលក់​ទឹកអំពៅ​អស់ទាំង​ស្រុង ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ​ចោល​ចេញ​ទៅ​លក់​នៅ​ខាងក្រៅ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ភ័យ​ឆោឡោ​រើ​ឥ​វ៉ា​ន់​ចេញពីផ្ទះ រហូត​ដឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ជួយ​អន្តរាគមន៍​ផង​ដែរ ប៉ុន្តែ ពុំ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។ ហេតុ​ការ​ឆេះ​ផ្ទះ​អ្នកលក់​ទឹកអំពៅ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ជ្រៃ សង្កាត់​ទឹក​វិល ក្រុង​-​ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៨​និង​៤៩​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨​នេះ​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ដែល​ជា​ស្ត្រី​មេម៉ាយ​អ្នកលក់​ទឹកអំពៅ​នោះ គឺ​មូលហេតុ​មក​ពី​ឆ្លង​ចរន្តអគ្គិសនី (​ទុ​ស្សេ​ខ្សែភ្លើង ) ។ លោក​បាន​បន្ត​ថា ជន​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​នោះ​មានឈ្មោះ ផល ឡា​វី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​អ្នកលក់​ទឹកអំពៅ (​ជា​ស្ត្រី​មេម៉ាយ​) រស់នៅ​ភូមិ​ជ្រៃ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ភ្លើង​ឆេះ​ផ្ទះ​អ្នកលក់​ទឹកអំពៅ​នោះ ដោយ​មាន​ពលរដ្ឋ​រាយការណ៍ ទើប​លោក​បាន​បញ្ជា​ឱ្យ​រថយន្ត​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​ខេត្ត ចំនួន​២​គ្រឿង ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ប្រើ​ទឹក​អស់​ចំនួន​១​ឡាន​ទើប​អាច​ទប់ស្កាត់​បាន​ដោយ​ពុំ​មាន​រាលដាល ឬ​បង្ក​ឱ្យ​មាន​អ្នក​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ឡើយ ។

លោក​បាន​បញ្ជាក់​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា ការ​ខូចខាត​ដែល​ត្រូវ​អគ្គិភ័យ​ឆេះ​អស់នោះ​មាន ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ទំហំ​៧​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ស្ទើរ​ទាំងស្រុង , ម៉ូតូ​គុប​១​គ្រឿង ម៉ាស៊ីន​កិន​ទឹកអំពៅ​១​គ្រឿង ឈុត​ចាក់​ឌី​ស​១​ឈុត កង្ហារ​១​គ្រឿង សៀវភៅ​គ្រួសារ សំបុត្រ​កំណើត សៀវភៅ ស្នាក់​នៅ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ថា ចំពោះ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់នោះ​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ