ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! ឈាម​ជ្រូក​ជាង​៤០០​គីឡូក្រាម​មាន​សារធាតុ​គីមី​ខុសច្បាប់(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឈាម​ជ្រូក​ជាង​៤០០​គីឡូក្រាម​ដែល​មាន​លាយ​លំ​ជាមួយ​សារធាតុ​គីមី​ខុសច្បាប់​ត្រូវ​បាន​កម្លាំង​មន្ត្រី​កុងត្រូល​កំពង់​ផែរ​អន្តរជាតិ​ភ្នំពេញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ និង​គណៈកម្មាធិការ​ផ្សារ​ចំនួន​២ គឺ​បន្លែ និង​ផ្សារ​ច្បារ​អំពៅ​ធ្វើការ​ដកហូត​បាន​ពី​បុរស​ម្នាក់​ដែល​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​មក​ធ្វើ​សកម្មភាព​ចែកចាយ​លក់​បន្ត ដល់​អាជីវករ​ផ្សារ​ទាំង​២​ខាងលើ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បា​រំ​ពៅ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៤…

រាជធានី​ភ្នំពេញ ៖ ឈាម​ជ្រូក​ជាង​៤០០​គីឡូក្រាម​ដែល​មាន​លាយ​លំ​ជាមួយ​សារធាតុ​គីមី​ខុសច្បាប់​ត្រូវ​បាន​កម្លាំង​មន្ត្រី​កុងត្រូល​កំពង់​ផែរ​អន្តរជាតិ​ភ្នំពេញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ និង​គណៈកម្មាធិការ​ផ្សារ​ចំនួន​២ គឺ​បន្លែ និង​ផ្សារ​ច្បារ​អំពៅ​ធ្វើការ​ដកហូត​បាន​ពី​បុរស​ម្នាក់​ដែល​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​មក​ធ្វើ​សកម្មភាព​ចែកចាយ​លក់​បន្ត ដល់​អាជីវករ​ផ្សារ​ទាំង​២​ខាងលើ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បា​រំ​ពៅ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨​នេះ ។

ការ​ដកហូត​ធ្វើ​ឡើង​ដោយ​កម្លាំង​មន្ត្រី​កាំកុងត្រូល​បាន​ស្ទាក់​ចាំ​ចាប់តាំងពី​ម៉ោង​៣​ទាប​ភ្លឺ មក​ម្ល៉េះ លុះ​រហូត​ដល់​ម៉ោង​៥​ព្រឹក​ថ្ងៃខែ​ដដែល ទើប​ឃើញ​បុរស​ខាងលើ​ឈ្មោះ សុខ បិ​ន អាយុ​៣៨​ឆ្នាំ បាន​ដឹក​ឈាម​ជ្រូក​យក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​មក​ធ្វើការ​ចែកចាយ​នៅ​ផ្សារ​ទាំង​២​ក៏​សម្រេច​ធ្វើការ​ឃាត់ខ្លួន​សួរនាំ និង​ពិនិត្យ​លើ​គុណភាព​ទំនិញ​តែ​ម្តង ។

លោក សាន់ ប៉ូ​ណា ប្រធាន​ផ្សារ​បន្លែ​ឲ្យ​ដឹង​ថា ក្នុង​ការ​ចុះ​ពិនិត្យ​ខាងលើ​នេះ​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ធ្វើការ​ពិនិត្យ​មើលទៅ​លើ​ឈាម​ជ្រូក​របស់​បុរស​ខាងលើ​ក្រោយ​ការ​ពិនិត្យ​មើល​តាម​ជំនាញ​យ៉ាង​ល្អិតល្អន់​រួច​មក ឃើញ​ថា ឈាម​ជ្រូក​ទាំងនោះ​ពិតជា​មាន​លាយ​លំ​ជាមួយ​សារធាតុ​គីមី​ខុសច្បាប់​ប្រាកដ​មែន ដូច្នេះ​ហើយ​មន្ត្រី​កាំកុងត្រូល​សម្រេច​ធ្វើការ​ដកហូត​ឈាម​ជ្រូក​ទាំងអស់​សរុប​៤២០​គីឡូក្រាម ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ហ្នឹង​កន្លែង​ភ្លាម​ៗ​ផង​ដែរ ។

ដោយឡែក​ចំពោះ​បុរស​ដែល​ដឹក​ឈាម​ជ្រូក​យក​មក​ចែកចាយ​ខាងលើ​នេះ​មន្ត្រី​ជំនាញ​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​បន្ត​ទៀត បើ​មន្ត្រី​រក​ឃើញ​ថា បុគ្គល​រូប​នេះ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ដដែល​ម្តងទៀត​នឹង​ត្រូវ​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ជាក់​ជា​មិន​ខាន​ឡើយ ដោយ​មិន​មាន​ករណី​លើកលែង​ទៀត​នោះ​ទេ ។

យ៉ាងណាមិញ ជុំ វិញ​ការ​បង្ក្រាប​ការ​ចែកចាយ​ឈាម​ជ្រូក​លាយ​លំ​សារធាតុ​គីមី​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា បុរស​ជា​អ្នកដឹកនាំ​មក​ចែកចាយ​លក់​នោះ​ដឹក​យក​មក​ពី​ទីកន្លែង​ណា ហើយ​មាន​មេ​កើយ​ជា​អ្នក​ណា​ឡើយ ខណៈ​មន្ត្រី​ជំនាញ​បាន​ត្រឹម​ធ្វើ​កិច្ចសន្យា​អប់រំ រួច​សម្រេច​ដោះ​លែង​ទៅ​វិញ ។


គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨​កន្លង​ទៅ មន្ត្រី​ជំនាញ​កាំកុងត្រូល​ក៏​ធ្លាប់​បាន​ដកហូត​ឈាម​ជ្រូក​លាយ​លំ​សារធាតុ​គីមី​ខុសច្បាប់​ពី​ក្រុម​អាជីវករ​ផ្សារ​ច្បារ​អំពៅ​ចំនួន​៤៣,៥​គីឡូក្រាម​ផង​ដែរ ដែល​កាលនោះ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​ភ្លាម​ៗ​ដូច​គ្នា​ផង​ដែរ និង​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​បញ្ឈប់​ការ​លក់ដូរ​នូវ​រាល់​ទំនិញ​ណា​ដែល​មាន​លាយ​លំ​សារធាតុ​គីមី ។

មន្ត្រី​ជំនាញ​កាំកុងត្រូល​អំពាវនាវ​ដល់​ក្រុម​អាជីវករ​លក់ដូរ​ទាំងអស់ សូម​បងប្អូន​លក់ដូរ​តែ​ទំនិញ​ណា​ដែល​មានគុណ​ភាពល្អ​សម្រាប់​បងប្អូន​ពលរដ្ឋ​ទិញ​យក​ទៅ​បរិភោគ​ជៀសវៀង​ការ​លក់ដូរ​ទំនិញ​ដែល​មាន​លាយ​លំ​សារធាតុ​ហាមឃាត់​ខុស​ផ្ទុយ​នឹង​ច្បាប់ ព្រោះតែ​ដើម្បី​បំពេញ​ផល​ចំណេញ​ផ្ទាល់ខ្លួន ហើយ​មិន​បាន​គិត​ពី​ផល​អាក្រក់​ដែល​បាន​បំផ្លាញ​សុខភាព​របស់​ពលរដ្ឋ​ក្នុង​សង្គម​ទូទៅ​របស់​យើង​ទាំងអស់​គ្នា​ទៅ​វិញ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ