ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពីរ​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាច​តណ៍​មួយ​បាន​កើតឡើង​រវាង​មូ​តូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​៣​នាក់ កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៩-១៩០ ចំណុច​ក្នុងភូមិ​បាគង…

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាច​តណ៍​មួយ​បាន​កើតឡើង​រវាង​មូ​តូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​៣​នាក់ កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៩-១៩០ ចំណុច​ក្នុងភូមិ​បាគង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ ។​

សមត្ថកិច្ច​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ទាំង​២​បុក​គ្នា​បណ្តាល​ឱ្យ​រង​របួស​រួម​មាន ភាគី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​ប៊ី​អ (CBR) ព​ណ៍​សលាយ​ក្រហម​និង​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សឹង ឆាយ​លី​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​គោរ​ដ្ឋា​ន ឃុំ​អូរ​អំបិល ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ បាន​រង​របួសស្រាល ចំណែក​ភាគី​ម៉ូតូ​ម្ខាង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក​ឌ្រី​ម ធុន​C110 ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BD-៣៥៧៦ បើកបរ​ដោយ​ឈ្មោះ ឃា​ម យ៉ុ​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​បាគង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ បាន​រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ញ៉ូ​ង ស្រី​ឯក ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា បាន​រង​របួសធ្ងន់​បាក់ជើង​ឆ្វេង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូលហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​នេះ គឺ​ម៉ូតូ​ទាំង​២​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច ហើយ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ដែល​ជិះ​គ្នា​២​នាក់ ​បានបើក​​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន គួប​ផ្សំ​និង​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស៊ី​ប៊ី​អ​(CBR) បើក​ក្នុង​ល្បឿន​លឿន​ផង​នោះ ទើប​បណ្ដាល​ឱ្យ​បុក​គ្នា​ពេញទំហឹង ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ​ម៉ាក​ស៊ី​ប៊ី​អ រង​របួសស្រាល ចំណែក​ភាគី​ម៉ូតូ​ម៉ាក​ឌ្រី​ម បាន​រង​របួសធ្ងន់​ទាំង​២​នាក់​តែ​ម្តង ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

ក្រោយ​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ