ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​នេះ យើង​ជឿ​ថាមាន​ឬ​អត់?

5 ឆ្នាំ មុន

តាម​ប្រភព​ពី Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ស្វី​សម្នាក់ បាន​ចាប់ផ្តើម​សាងសង់​ព្រ​លាន​សម្រាប់​យានអវកាស​ដ៏​ធំ​មួយ​នៅ​អា​ហ្ស​ង់​ទី​ន តាំងពី​ឆ្នាំ​២០០៨​មក ដោយសារ​តែ​មាន​មនុស្ស​ភព​ផ្សេង​បញ្ជា​ឱ្យ​​សង់​ ។ គេ​នៅ​មិនដឹង​ច្បាស់​ថា…

តាម​ប្រភព​ពី Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ស្វី​សម្នាក់ បាន​ចាប់ផ្តើម​សាងសង់​ព្រ​លាន​សម្រាប់​យានអវកាស​ដ៏​ធំ​មួយ​នៅ​អា​ហ្ស​ង់​ទី​ន តាំងពី​ឆ្នាំ​២០០៨​មក ដោយសារ​តែ​មាន​មនុស្ស​ភព​ផ្សេង​បញ្ជា​ឱ្យ​​សង់​ ។

គេ​នៅ​មិនដឹង​ច្បាស់​ថា ពេល​ណា​​លោក Werner Jaisli មក​ដល់​ក្រុង Cachi ក្នុង​ខេត្ត Salta ប្រទេស​
អា​ហ្ស​ង់​ទី​ន​នោះ​ទេ​។ គេ​គ្រាន់​ដឹង​ថា​ លោក​គឺជា​អ្នក​ផ្តើមគំនិត​សាងសង់​ព្រ​លាន​យានអវកាស​សម្រាប់​មនុស្ស​​ភព​ផ្សេង​ចត​ ។ នៅ​វាល​ខ្សាច់​នៃ​ខេត្ត Salta គឺជា​កន្លែង​ ដែល​ក្រុម​អ្នក​ជឿ​ថា​ មាន​មនុស្ស​ភព​ផ្កាយ នៅ​ជុំវិញ​ពិភពលោកមក​សិក្សា​ស្រាវជ្រាវ ដើម្បី​រក​មើល​ថាសហោះ​។

កាលពី​យប់​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ឆ្នាំ​២០០៨ លោក Jaisli ត្រូវ​បាន​ទាក់ទង​ដោយ​ក្រុម​មនុស្ស​ភព​ផ្កាយ ដោយ​ណែនាំ​ឲ្យ​សង់​ព្រ​លាន​សម្រាប់​យានអវកាស​របស់​ពួក​គេ​។ នេះ​គឺ​តាម​សម្តី​របស់​លោក​ប្រាប់​អ្នក​សារព័ត៌​មាន​​​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ ។ លោក​បាន​ប្រាប់​ថា​៖ “​ខ្ញុំ​នៅ Forte Alto ចំ​កណ្តាល​អា​ធ្រា​ត​យប់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០០៨​។ ភ្លាម​នោះ ស្រាប់តែ​អ្វី​ៗ​ក៏​ស្ងាត់ ហើយ​ភ្លើង​ក៏​ដាច់​។

ក្រោយមក​ ក៏​មាន​វត្ថុ​ចម្លែក​២​ចេញ​ភ្លើង នៅ​ពីលើ​ទឹកទន្លេ Calchaqui កម្ពស់​ប្រហែល​២០០​ម៉ែត្រ​ ។ វា​ជា​វត្ថុ​រឹង មូល និង មាន​ពណ៌​លោហៈ​។ ពេល​វា​ហោះ​ចុះ​ពីលើ​ក្បាល​កម្ពស់​១០០​ម៉ែត្រ វា​ក៏​បញ្ចេញ​ពន្លឺ​ហ្វា​បាញ់​ចុះ​មក​ក្រោម​។ អ្វី​ដែល​ពិសេស​នោះ គឺ​ភ្លើង​របស់​វា​មិន​ប៉ះពាល់​ដល់​ភ្នែក​ខ្ញុំ​ឡើយ​។ នៅ​ពេល​នោះ ស្រាប់​តែ​មាន​អ្វី​មក​ប្រាប់​ខួរក្បាល​ខ្ញុំ​ថា នេះ​គឺជា​បញ្ជា​។ ពួក​វា​បញ្ជា​ឲ្យ​ខ្ញុំ​សង់​ព្រ​លាន​សម្រាប់​ថាសហោះ​របស់​ពួក​វា​ចុះ​ចត​។​”

ក្រោយមក លោក Jaisli និង ជំនួយការ​របស់​លោក ក៏​បាន​បញ្ជា​ឲ្យ​ធ្វើការ​សាងសង់ រហូត​បាន​ទៅ​ជា​ព្រ​លាន​មាន​រូបរាង​ពិតប្រាកដ​។ វា​ស្ថិត​នៅ​៤​គីឡូម៉ែត្រ​ពី​ក្រុង Cachi ដែល​មាន​មនុស្ស​ជា​ច្រើន​មក​ទស្សនា​។
តែ​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ លោក Jaisli ដែល​គេ​ប្រមាណ​ថា​មាន​អាយុ​៧០​ឆ្នាំ​ហើយ​នៅ​ពេល​នេះ បាន​បាត់​ខ្លួន​ឈឹង ក្រោយ​ពី​ជាប់​ពន្ធនាគារ​ពី​បទ​លួច​កាបូប​លុយ​អ្នក​ទេសចរណ៍​នៅ​ឆ្នាំ​២០១១​ ។ មាន​អ្នកខ្លះ​ជឿ​ថា​ លោក​បាន​ទៅ​កាន់​ភាគ​ខាងជើង​ក្នុង​ប្រទេស​បូ​លី​វី ដើម្បី​ត្រៀម​សាងសង់​ព្រ​លាន​ថាសហោះ​មួយទៀត​។ តែ​គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថា លោក​នៅ​ទីណា​ឡើយ ​៕

អត្ថបទសរសេរ ដោយ