ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស២នាក់សម្រេចចិត្តស្លា.ប់…ដោយ​អត់ស្តាយជីវិត

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ បុរស​២​នាក់​ហាក់​មាន​វិបត្តិ​ផ្លូវចិត្ត​ប្រហាក់ប្រហែល​គ្នា ហើយ​បាន​សម្រេច​ធ្វើ​អត្តឃាត ដោយ​ប្រើ​វិធីសាស្ត្រ​ចង​.​ក​សម្លាប់​ខ្លួន​ដូច​គ្នា ដែល​កើត​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ថ្ងៃ តែ​បាន​កើត​ឡើង​នៅ​ក្នុងស្រុក​ផ្សេង​គ្នា​។​ យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ឈ្មោះ​កង គឹ​ម​ហ៊…

​ខេត្តបាត់ដំបង​ ៖ បុរស​២​នាក់​ហាក់​មាន​វិបត្តិ​ផ្លូវចិត្ត​ប្រហាក់ប្រហែល​គ្នា ហើយ​បាន​សម្រេច​ធ្វើ​អត្តឃាត ដោយ​ប្រើ​វិធីសាស្ត្រ​ចង​.​ក​សម្លាប់​ខ្លួន​ដូច​គ្នា ដែល​កើត​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ថ្ងៃ តែ​បាន​កើត​ឡើង​នៅ​ក្នុងស្រុក​ផ្សេង​គ្នា​។​

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ឈ្មោះ​កង គឹ​ម​ហ៊ អាយុ​២២​ឆ្នាំ នៅ​ភូមិ​ម្រះព្រៅ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី បាន​ចងក​សម្លាប់​ខ្លួន​នៅ​វេលា​ម៉ោង​៩​ និង៣០​នាទី​យប់​ថ្ងៃ​ទី​២៣​ សីហា​​។ ជន​រងគ្រោះ​ប្រើប្រាស់​ខ្សែ​គោចង​.​ក​ខ្លួនឯង ​ជាប់​នឹង​ធ្នឹម​រោង​គោ​ខាងក្រោយ​ផ្ទះ ​បណ្ដាល​ឱ្យ​​ស្លាប់ លុះ​ក្រោយមក ​ទើប​ក្រុម​គ្រួសារ​ដឹង តែហួស​​ពេល​ទៅ​ហើយ​។​

​បើ​តាម​ក្រុម​គ្រួ​សារបាន​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំ​​រ៉ៃ​ច្រើន​ឆ្នាំ​ហើយ​ ដែល​មិន​អាច​​ធូ​រ​ស្រាល​បាន​ ។ ជន​រង​គ្រោះ ​ហាក់​មាន​វិបត្តិ​គ្រប់​បែប​យ៉ាង ​គួប​ផ្សំ​នឹង​ជំងឺ​រាំ​រ៉ៃ​ប្រចាំ​កាយ​ផង ដែល​ជា​ហេតុ​នាំ​​ឱ្យ​​ជន​រង​គ្រោះ​រូប​នេះ ​សម្រេច​បញ្ចប់​ជិ​វិត​បែប​នេះ ។​

​ដោយឡែក​ បុរស​ឈ្មោះ​ផ​ន សុ​ផាត អាយុ​៣៧​ឆ្នាំ ​រស់នៅ​ភូមិប​វេ​ល​២ ឃ​ុំវេលា ស្រុក​ប​វេ​ល ឯណោះ​វិញ ត្រូវ​សមត្ថកិច្ច​រាយការណ៍​ថា បាន​យក​ខ្សែ​ចង​ស្បែកជើងចង​.​ក​ខ្លួនឯង​ជាប់​នឹង​ធ្នឹម​រោង​គោ​ក្រោយ​ផ្ទះ​ដូច​គ្នា​បណ្ដាល​ឲ្យ​ស្លាប់ នៅ​វេលា​ម៉ោង​០៨ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ​សីហា ​នេះ​ ។ សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើត ដើម្បី​ពិនិត្យ​បាន​ស្រង់​សំដី​ក្រុម​គ្រួសារ​ថា មួយ​រយៈចុង​ក្រោយ​នេះ ជន​រង​គ្រោះ​ហាក់​បង្ហាញ​ពី​ការ​មិន​សប្បាយចិត្ត​ ដែល​គេ​សង្ស័យ​ផ្ដើម​ចេញពី​បញ្ហា​គ្រួសារ​។​

​បើ​តាម​សាច់ញាតិ​​ថា ជន​រង​គ្រោះ​បាន​បែកបាក់​ប្រពន្ធ ដែល​ទំនង​ការ​បែកបាក់​នេះ គឺ​ខាង​ប្រពន្ធ​ជា​អ្នក​ដើរ​ចេញ (​រត់​ចោល​ប្ដី​) ហើយ​ចាប់ពី​ពេល​នោះ​មក​ បុរស​រូប​នេះ ​ហាក់​គ្មាន​លំនឹង​ក្នុង​គ្រួសារ​។ ពិសេស​ សម្រាប់​អារ​ម្ម​ណ៍​ខ្លួនឯង​ផ្ទាល់ ធ្វើ​ឲ្យ​បុរស​រូប​នេះ​មាន​វិបត្តិ​ផ្លូវចិត្ត រហូត​សម្រេចចិត្ត​ធ្វើ​អត្តឃាត​បែប​នេះ​តែ​ម្ដង​។​

អត្ថបទសរសេរ ដោយ