ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​បងប្អូន​ខាង​ប្រពន្ធ​រករឿង​ស្រាប់តែ​…​ឆេះ​អស់​ជា​ច្រើន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ខឹង​បងប្អូន​ខាង​ប្រពន្ធ​មក​រករឿង​បាន​យក​ដែកកេះ កេះ​ដុត​ផ្ទះ​ខ្លួនឯង បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ទ្រព្យសម្បត្តិ​ជា​ច្រើន ហើយ​ត្រូវ​ប្រពន្ធ​ប្តឹង​ឲ្យ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ខឹង​បងប្អូន​ខាង​ប្រពន្ធ​មក​រករឿង​បាន​យក​ដែកកេះ កេះ​ដុត​ផ្ទះ​ខ្លួនឯង បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ទ្រព្យសម្បត្តិ​ជា​ច្រើន ហើយ​ត្រូវ​ប្រពន្ធ​ប្តឹង​ឲ្យ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

ជនសង្ស័យ​ដែល​ស្ត្រី​ជា​ប្រពន្ធ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ គិត ច​ន អាយុ​៥៥​ឆ្នាំ ។ រីឯ​ប្រពន្ធ​ឈ្មោះ គ្រុយ អ៊ា​ង អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រឿង​ខាងលើ​មិនដឹង​មូល​ថា ជា​ហេតុ​រឿង​អ្វី​នោះ​ទេ ស្រាប់តែ​ដល់​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែសីហា ជនសង្ស័យ​ក៏​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ ហើយ​បាន​យក​ដែកកេះ កេះ​ដុត​ផ្ទះ​របស់​ខ្លួន បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ទ្រព្យសម្បត្តិ​រួម​មាន ឆេះ​ពូក ម៉ូតូ ឆេះ​ស្រូវ និង​អង្ករ​ចំនួន​៤-៥​ប៉ាវ ឆេះ​ទូរទស្សន៍​១​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត ។ ដោយនៅ​ល្ងាច​ថ្ងៃ​ទី​២៣ សីហា ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​ភ្នំ ។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ក៏​ចុះ​ទៅ​ធ្វើការ​អង្កេត និង​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ គិត ច​ន និង​ដកហូត​បាន​វត្ថុ​តាង​រួម​មានកាំបិត​ផ្គាក់​ចំនួន​១ ពូថៅ​ចំនួន​១ ដែកកេះ​ចំនួន​១ នាំ​យក​មក​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​កេះ​ដែកកេះ​ដុត​ផ្ទះ​របស់​ខ្លួន​ប្រាកដ​មែន ដោយសារ​ខឹង​បងប្អូន​ខាង​ប្រព័ន្ធ​មក​រករឿង​ខ្លួន​ដល់​ផ្ទះ ។ ផ្អែក​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​នគរបាល​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ