ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​មាន​ទម្លាប់​ទទួលទាន​ទឹកជា​រៀងរាល់ថ្ងៃ

5 ឆ្នាំ មុន

ការ​ទទួលទាន​ទឹក​រាល់ថ្ងៃ​អាច​ជួយ​ប្រាកដ​ថា រាង​កាយ​យើង​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ជា​ពិសេស​នៅ​ពេល​អាកាសធាតុ​កំពុង​តែ​ក្តៅ​តែ​ម្តង ។ យ៉ាងណាមិញ​យក​ល្អ​គួរតែ​ព្យា​យាម​​ធ្វើ​ដូច​ខាងក្រោម​ដើម្បី​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​រាល់ថ្ងៃ​៖ ១-​ប្រើប្រាស់​ដប​ទឹក​ដែល​ប្រើ​រួច ប្រើ​វា​ម្តងទៀត​ដើម្បី​ដាក់​ទឹក​តាម​ខ្លួន​ពេញ​មួយ​ថ្ងៃ និង​ចាក់​បញ្ចូល​ទឹក​បន្ថែម​ទៀត​បើសិនជា​ចាំបាច់ ។ ២-​អ្នក​អាច​បន្ថែម​រសជាតិ​ដល់​ទឹក​នោះ​តាម​រយៈ​ការ​បញ្ចូល​ចំណិត​ក្រូចឆ្មារ​មួយ​ចំណិត​បន្ថែម​ក៏​បាន​ដែរ…

ការ​ទទួលទាន​ទឹក​រាល់ថ្ងៃ​អាច​ជួយ​ប្រាកដ​ថា រាង​កាយ​យើង​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ជា​ពិសេស​នៅ​ពេល​អាកាសធាតុ​កំពុង​តែ​ក្តៅ​តែ​ម្តង ។ យ៉ាងណាមិញ​យក​ល្អ​គួរតែ​ព្យា​យាម​​ធ្វើ​ដូច​ខាងក្រោម​ដើម្បី​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​រាល់ថ្ងៃ​៖

១-​ប្រើប្រាស់​ដប​ទឹក​ដែល​ប្រើ​រួច ប្រើ​វា​ម្តងទៀត​ដើម្បី​ដាក់​ទឹក​តាម​ខ្លួន​ពេញ​មួយ​ថ្ងៃ និង​ចាក់​បញ្ចូល​ទឹក​បន្ថែម​ទៀត​បើសិនជា​ចាំបាច់ ។

២-​អ្នក​អាច​បន្ថែម​រសជាតិ​ដល់​ទឹក​នោះ​តាម​រយៈ​ការ​បញ្ចូល​ចំណិត​ក្រូចឆ្មារ​មួយ​ចំណិត​បន្ថែម​ក៏​បាន​ដែរ ។

៣-​ចូរ​ញ៉ាំ​ទឹក​នៅ​ពេល​អ្នកមាន​អារម្មណ៍​ឃ្លាន ដែល​វា​ប្រហែលជា​ធ្វើ​ឲ្យ​អារម្មណ៍​នេះ​ស្រាកស្រាន្ត​បាន ។ ការ​ស្រេកទឹក​អាច​នឹង​ច្រឡំ​ថា​ឃ្លាន​អាហារ ហើយ​ការ​ញ៉ាំ​ទឹក​កាន់តែ​ច្រើន​ក៏​ជួយ​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​ដែរ ។

៤-​បង្កើត​កាលវិភាគ​សម្រាប់​ការ​ញ៉ាំ​ទឹក​ដូច​ជា ញ៉ាំ​ទឹក​មួ​​យ​កែវ​នៅ​ពេល​ភ្ញាក់​ពី​គេង ញ៉ាំ​ជាមួយ​បាយ ឬ​នៅ​ពេល​ចូល​គេង ឬ​នៅ​ពេល​ចាប់ផ្តើម​ញ៉ាំ​ទឹកជា​រៀង​រាល់​ម៉ោង (ប្រភព​ពី​៖ Health.com.kh​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ