ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​ចាប់​បាន​ស្តែងៗនៅ​សំណង់មិន​រៀប​រយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឫ​ស្សី​កែវ ស្រាវជ្រាវ​ឃាត់ខ្លួន ពេល​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ។ ការ​ចុះ​បង្ក្រាប​​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​រសៀល ថ្ងៃ​ទី​២៣ ខែ សីហា…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឫ​ស្សី​កែវ ស្រាវជ្រាវ​ឃាត់ខ្លួន ពេល​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ។ ការ​ចុះ​បង្ក្រាប​​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​រសៀល ថ្ងៃ​ទី​២៣ ខែ សីហា ឆ្នាំ ២០១៨​ នៅ​ចំណុច​សំណង់​មិន​រៀបរយ ក្នុង​ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយ
ប៉ាក ខណ្ឌឫស្សី​កែវ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ ម្នាក់​ឈ្មោះ ផា​ម យ៉ាំ​ង​លិ​ន ភេទ​ប្រស អាយុ​២០​ឆ្នាំ ជនជាតិ​វៀត
ណាម ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក​(​ជា​អ្នក​ជួញដូរ​) និង​ម្នាក់​ទៀត​ឈ្មោះ ចាំង យ៉ាំ​ង​ឡូ​ម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក (​ជា​អ្នក​ជួញដូរ​)​។ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៤​កញ្ចប់ ថង់​សំរាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។

តាម​នគរបាល​បានអោយ​ដឹង​ថា ជនសង្ស័យ ជា​មុខសញ្ញា​ជួញដូរ​គ​ញ​រឿង​ញៀន​នៅ​ក្នុង​មូលដ្ឋាន ។ ដោយ​មានការ​ស្រាវជ្រាវ សមត្ថកិច្ច​ក៏ឈាន​បង្ក្រាប​ជនសង្ស័យទាំង​​២នាក់​​បាន​ជាក់ស្តែង និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​តែ​ម្តង ។

ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ​ដើម្បី ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ