ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋ​មន្ត្រី​ ព្រមាន​ដល់​អ្នក​ធ្លាប់​ជាប់​ពន្ធនា​គារ​…

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ដល់​អ្នកធ្លាប់​ជាប់ ពន្ធនា គារ​ដែល​គេ​ដឹង​ថា សំដៅ​ទៅ​លោក…

ខេត្តកណ្តាល ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ដល់​អ្នកធ្លាប់​ជាប់ ពន្ធនា គារ​ដែល​គេ​ដឹង​ថា សំដៅ​ទៅ​លោក គឹ​ម សុខ សូមកុំ​និយាយ​ផ្ដេសផ្ដាស​ហួស​ពី​សិទ្ធិដែល​កំណត់​ដោយ​ច្បាប់ បើ​មិន​ដូច្នោះ​ទេ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​បន្ត​ទៀត ។

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ជិត​២​ម៉ឺន​នាក់ នៅ​ស្រុក​កៀនស្វាយ កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ។

សម្ដេច​តេ​ជោ​បាន​ថ្លែង​ថា «​អ្នក​ដែល​បានចេញពី​គុក​ហើយ ក៏​កុំ​ព្រហើន​ពេក​ដែរ កុំ​ស្មានថា គេ​មិន​ហ៊ាន​ចាប់​បញ្ចូល​គុក​វិញ ។ ច្បាប់​នៅ​ប្រទេស​កម្ពុជា​ឬ​នៅ​លើ​ពិភពលោក គេ​មិន​បាន​ហាមឃាត់​ថា ជាប់គុក​ម្ដង​រួច​ហើយ អត់​ត្រូវ​ជាប់គុក​លើក​ទី​២ ឬ​លើក​ទី​៣​ទេ ។ អត់​មានច្បាប់​ណា​ហាមឃាត់​ទេ បើ​ប៉ះពាល់​ដល់​ច្បាប់ ច្បាប់​ចាប់​ទៀត កាត់ទោស​ទៀត ជាប់គុក​ទៀត​» ។

សម្ដេច​តេ​ជោ​បញ្ជាក់​ថា ការ​ប្រកាស​បែប​នេះមិនមែន​បាន​ន័យ​ថា បិទ​មាត់​អ្នក​ណា​ម្នាក់​នោះទេ ពោល​គឺ​គ្រាន់តែ​ដាស់តឿន​ដល់​អ្នក​រិះគន់ក៏​ដូច​ជា​អ្នកវិភាគ​ទាំងឡាយ ដែល​ធ្លាប់​និយាយ​ផ្ដេសផ្ដាស​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ ។ សូមកុំ​បណ្ដោយ​ការ​និយាយ​តាមតែ​អំពើ​ចិត្ត តាមតែ​អណ្តាត​របស់​ខ្លួន ហើយ​ហួស​ពី​សិទ្ធិ​សេរីភាព​ដែលកំណត់​ដោយ​ច្បាប់ ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​កិត្តិយស​របស់​អ្នក​ដទៃ​ឱ្យ​សោះ ។ បើ​មិន​ដូច្នោះ​ទេ បុគ្គល​ទាំងនោះ​នឹង​ត្រូវ​ដាក់ទោស​ដោយ​ច្បាប់​ជា​បន្តបន្ទាប់​ទៀត​ជាក់​ជា​មិន​ខាន ទោះបី​ធ្លាប់​ជាប់​ពន្ធនាគារ​១០០​ដង​ហើយ ក៏​នៅ​តែ​ជាប់​បន្ត​ទៀត​ដែរ ។

គួរ​កត់​សម្គាល់ថា បន្ទាប់​ពី​លទ្ធផល​ផ្លូវការនៃ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ទាំង​១២៥ នៅ​រដ្ឋសភា អ្នកទោស​មួយ​ចំនួន​ដែល​មាន​ទាំង​អ្នកវិភាគ សកម្មជន​ដីធ្លី អ្នក កាសែត ត្រូវ​បាន​លើកលែងទោស​និង​ដោះ​លែង​ជា​បន្តបន្ទាប់ ។ បើ​តាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ អាច​នឹង​មាន​អ្នកទោស​ជា​បន្តបន្ទាប់​ទៀត​នឹង​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​នា​ពេល​ខាង​មុខ ៕​