ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ព្រះពុទ្ធ​ត្រូវ​តែ​កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ ?

5 ឆ្នាំ មុន

បើ​និយាយ​ពី​ត្រកូល ឬ​វណ្ណៈ​នា​សម័យ​នោះ ព្រះពុទ្ធ​ចាំបាច់​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ភេទ​ជា​បុរស ព្រោះ​មនុស្ស​ជំនាន់​នោះ គេ​ប្រកាន់​រឿង​បុរស​គឺ​គេ​ឱ្យ​តម្លៃ​លើ​មនុស្ស​ប្រុស​ជាង​ស្ត្រី ដូច្នេះ​បើ​ព្រះពុទ្ធ​ជា​ស្រី ច្បាស់​ជា​មនុស្ស​ភាគច្រើន​គេ​មិន​គោរព​រាប់អាន​ព្រះពុទ្ធ​ឡើយ ហើយ​ក៏​មិន​បាន​ស្តាប់​ព្រះធម៌​ដែរ ។ ចំណែកឯ​ព្រះ​សម្ពុទ្ធ​ផ្ទាល់​ព្រះ​អង្គ​ទ្រង់​ពុំ​បាន​ប្រកាន់ខ្លួន​ដោយ​មានះ​ណាមួយ​ឡើយ…

បើ​និយាយ​ពី​ត្រកូល ឬ​វណ្ណៈ​នា​សម័យ​នោះ ព្រះពុទ្ធ​ចាំបាច់​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ភេទ​ជា​បុរស ព្រោះ​មនុស្ស​ជំនាន់​នោះ គេ​ប្រកាន់​រឿង​បុរស​គឺ​គេ​ឱ្យ​តម្លៃ​លើ​មនុស្ស​ប្រុស​ជាង​ស្ត្រី ដូច្នេះ​បើ​ព្រះពុទ្ធ​ជា​ស្រី ច្បាស់​ជា​មនុស្ស​ភាគច្រើន​គេ​មិន​គោរព​រាប់អាន​ព្រះពុទ្ធ​ឡើយ ហើយ​ក៏​មិន​បាន​ស្តាប់​ព្រះធម៌​ដែរ ។

ចំណែកឯ​ព្រះ​សម្ពុទ្ធ​ផ្ទាល់​ព្រះ​អង្គ​ទ្រង់​ពុំ​បាន​ប្រកាន់ខ្លួន​ដោយ​មានះ​ណាមួយ​ឡើយ តែ​ដើម្បី​អប់រំ​ដឹកនាំ​មនុស្ស​ក្នុង​ពិភពលោក​ឱ្យ​ដើរ​តាម​ផ្លូវត្រូវ ព្រះពុទ្ធ​ត្រូវ​តែ​បដិសន្ធិ​នៅ​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ ជា​ចាំបាច់​ទោះ​ត្រកូល​នោះ​ជា​ក្សត្រ ឬ​ព្រាហ្មណ៍​ក៏​ដោយ ។

នៅ​ប្រទេស​ឥណ្ឌា​នា​សម័យ​នោះ ត្រកូល​ពីរ​នេះ គេ​ចាត់​ទុក​ថា​ជា​ត្រកូល​ខ្ពស់​បំផុត ដូច្នេះ​ដើម្បី​ឲ្យ​មនុស្ស​ប្រកាន់​ត្រកូល ប្រកាន់វណ្ណៈ​ទាំងនោះ គេ​ព្រម​គោរព​ព្រះ​អង្គ ហើយ​ស្តាប់​ព្រះធម៌​ឃើញ​ខ្លឹមសារ​ច្បាស់លាស់​គឺ​សច្ចធម៌ ទើប​គេ​ដឹង​ច្បាស់​ដោយ​ខ្លួនឯង​ថា ខ្លឹមសារ​នៃ​ជីវិត​មិនមែន​ស្ថិត​នៅ​លើ​វណ្ណៈ ត្រកូល ឬ​ភេទ​នោះ​ឡើយ គឺ​ស្ថិត​នៅ​លើ​ការ​ប្រតិបត្តិ​ដ៏​ត្រឹមត្រូវ​ទេតើ ។