ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះផ្ទះ​១ខ្នង ខ្ទេចទាំងឡាន​…នាំគ្នា​គាស់ទ្វារទាញ​មនុស្ស​ចេញ​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​កៀប​ជាប់​នៅ​ក្នុង​រថយន្ត ពេល​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​រេ​ចង្កូត​ទៅ​បុក​ស្លាក​ប៉ាណូ រួច​បន្ត​ទៅ​បុក​ចូល​ផ្ទះ​លក់​ភេសជ្ជៈ​យីហោ ស្រី​នាង ធ្វើ​ឱ្យ​រថយន្ត​ទៅ​មុខ​លែង​រួច​តែ​ម្តង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង វេលា​ម៉ោង​១២​និង​៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​កៀប​ជាប់​នៅ​ក្នុង​រថយន្ត ពេល​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​រេ​ចង្កូត​ទៅ​បុក​ស្លាក​ប៉ាណូ រួច​បន្ត​ទៅ​បុក​ចូល​ផ្ទះ​លក់​ភេសជ្ជៈ​យីហោ ស្រី​នាង ធ្វើ​ឱ្យ​រថយន្ត​ទៅ​មុខ​លែង​រួច​តែ​ម្តង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង វេលា​ម៉ោង​១២​និង​៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លក់​ភេសជ្ជៈ​ស្រី​នាង ផ្លូវ​លេខ​២០៦ ស្ថិត​នៅ​ភូមិ​ដើម​មៀន សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ថៃ ប៊ុ​ន​រ៉ុ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពោធិ​ក្រាម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក FORTUNER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AR-៧៧៣៧ ។

សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ផ្ទាំង​ប៉ាណូ ហើយ​ជ្រុល​ទៅ​បុក​ទ្វារផ្ទះ​លក់​ភេសជ្ជៈ​យីហោ ស្រី​នាង យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រង​ការ​ខូចខាត ប៉ើង​ទ្វារ​ដែក​អស់​ចំនួន​៧​ប្រលោះ បាក់​បង្គោលរបង​ថ្ម​អស់​មួយ ព្រមទាំង​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​ដូច​ជា​ភេ​ស​ជ្ជៈអស់​មួយ​ចំនួន​ថែម​ទៀត​ផង ។ ដោយឡែក​រថយន្ត​បង្ក​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ និង​ផ្ទុះ​ពោង​សុ​វត្ថិ​ភាព ព្រមទាំង​ធ្វើ​អោយ​អ្នកបើកបរ​រថយន្តរង​របួស​បែក​មុខ​សន្លប់​ស្តូកស្តឹង  ។

ប្រភពដដែលបន្ត​ថា ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​គាស់​ទ្វារ​រថយន្ត​ទាញ​យក​ចេញ និង​ត្រូវ​បាន​រថយន្ត​ស៊ី​រ៉ែ​ន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ​។

ក្រោយ​កើតហេតុ ​រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ