ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រាស់​ហើយ… ទើ​បអាច​ប្រព្រឹត្ត​​ក្នុងបន្ទាយយោធានេះ​​បាន !

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ បន្ទាយ​យោធា​មួយ​​កន្លែងកំពុង​ក្លាយជា​កំផែង​ការពារ​យ៉ាង​រឹងមាំ​ ដល់​ពួក​អ្នក​ប្រព្រឹត្ត​ល្បែង​ស៊ីសង​​បង្កើត​សង្វៀន​បញ្ជល់​មាន់ ដែល​បាន​ដំណើរការ​យ៉ាង​គគ្រឹក​គ​គ្រេង​​ជិត​មួយ​ឆ្នាំ​កន្លង​មកនេះ​ ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន ​ដែល​ផ្ដល់​ដោយ​មន្ត្រី​ម្នាក់​ ។ ប្រភព​បាន​ឲ្យ​ដឹង​ថា…

ខេត្តប៉ៃលិន ៖ បន្ទាយ​យោធា​មួយ​​កន្លែងកំពុង​ក្លាយជា​កំផែង​ការពារ​យ៉ាង​រឹងមាំ​ ដល់​ពួក​អ្នក​ប្រព្រឹត្ត​ល្បែង​ស៊ីសង​​បង្កើត​សង្វៀន​បញ្ជល់​មាន់ ដែល​បាន​ដំណើរការ​យ៉ាង​គគ្រឹក​គ​គ្រេង​​ជិត​មួយ​ឆ្នាំ​កន្លង​មកនេះ​ ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន ​ដែល​ផ្ដល់​ដោយ​មន្ត្រី​ម្នាក់​ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា គេ​មិន​ទាន់​ស្គាល់ឈ្មោះ​មន្ត្រី​យោធា​ ដែល​ថ្លើមធំ​ហ៊ាន​យក​បន្ទាយ​យោធា​ ធ្វើ​ជា​ជម្រក​ល្បែងស៊ីសង​នេះ​នៅឡើយ​ទេ​ ។ ប៉ុន្តែ​សង្វៀន​​បញ្ជល់មាន់​គ្មាន​ច្បាប់ទម្លាប់ដ៏​ធំ​នោះ ស្ថិត​នៅ​ក្នុង​បន្ទាយ​យោធា​​ក្នុង​វរ​:​សេនា​តូច​លេខ​៥៣៤ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កន្ធៀ​ង​វ៉ា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ទម្លាយ​ឲ្យ​ដឹង​ថា សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​ជ្រក ​ក្នុង​កំផែង​បន្ទាយ​យោធា​ដ៏​រឹង​ម៉ាំ​ខាងលើ​នេះ បាន​បើក​ដំណើរការ​ជិត​១​ឆ្នាំ​កន្លង​មក​ហើយ​។ ក្នុង​មួ​យស​ប្ដា​ហ៍​បើក​ទ​ទូល​អតិថិជន​​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ពុធ​និង​ថ្ងៃ​សៅរ៍​ ។ អ្នក​ដែល​ញៀន​នឹង​ល្បែង​បញ្ជល់មាន់​នេះ ​រាប់រយ​នាក់​មាន​គ្រប់​សមាសភាព​ពេល​ដល់​ថ្ងៃ​ណាត់​ផ្គូរ​​ផ្គង​មាន់​ម្ដង​ៗ ដែល​មក​ពី​តាម​បណ្ដា​ស្រុក​នានា ទាំង​នៅ​ខេត្ត​ប៉ៃលិន និង​បាត់ដំបង ​។

អ្នក​ញៀន​នឹង​ល្បែង​នេះ​បាន​លើក​ឡើង​ថា ទីតាំង​សង្វៀនមាន់​នេះ មាន​សុវត្ថិ​ភាពល្អ មាន​ភាព​កក់ក្ដៅ​ក្នុង​ការ​ភ្នាល់​ល្បែងស៊ីសង ដោយសារ​តែ​ទីតាំង​នេះ​ ហ៊ុំ​ព័ទ្ធ​ដោយ​កំផែង​យោធា​យ៉ាង​រឹង​ម៉ាំ ដែល​សមត្ថកិច្ច​មិន​អាច​មក​រំខាន​បាន​ឡើយ​។

ជុំវិញ​​ការ​បង្កើត​ឲ្យ​មាន​សង្វៀនមាន់​បង្កប់​ ក្នុង​បន្ទាយ​យោធា​វរ​:​សេនា​តូច​លេ​៥៣៤ ខាងលើ​នេះ កោះ​សន្តិភាព​​បាន​ស្វែងរក​ប្រភព​ពី​មន្ត្រី​នានា និងមេបញ្ជាការ​អង្គភាព​នេះ ដើម្បី​សុំ​ការ​បំភ្លឺ  តែ​មិន​អាច​ទំនាក់​ទំនង​​បាន​ឡើយ ​រហូត​ដល់​ពេល​នេះ ​។

ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​នោះ បាន​ត្រឹម​តែ​ជ្រួញ​ចិញ្ចើម​ឆ្ងល់​គ្រប់​ៗ​គ្នា ​ដោយ​តែ​ង​ឃើញ​មនុស្ស​ម្នា​ជិះ​ម៉ូតូ​ស្ពាយ ​ឬ​បី​មាន់​ជល់​ចូល​បន្ទាយ​យោធា​នេះ​បណ្ដាក់​គ្នា​ដូច​ខ្យង​ ស្ទើរ​រៀង​រាល់​ស​ប្ដា​ហ៍​ ។

មហាជន​បាន​រិះគន់​ថ្នាក់​ដឹក​​នាំ​បន្ទាយ​យោធា​នោះ​​ថា មិន​គួរ​យក​បន្ទាយ​យោធា​ធ្វើ​ជាទី​តាំង​ប្រព្រឹត្ត​ល្បែងស៊ីសង​បែប​នេះ​ទេ ដែល​នាំ​ឱ្យ​​ប៉ះពាល់​ដល់​កិត្តិ​យសកងទ័ព ​ដែល​ជា​កម្លាំង​ការពារ​ជាតិ ​៕

អត្ថបទសរសេរ ដោយ