ជីវិត​អើយ​ជីវិត​…​ជិត​គ្រប់​ខែ​ប្តី​រត់​ចោល​គ្មាន​លុយ​១​រៀល​សម្រាលកូន​នៅ​ក្នុង​បន្ទប់​ជួល


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ប្តី​រត់​ចោល មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​បាន​ទៅ​សុំ​គេ​ស្នាក់​នៅ​បាន​១០​ថ្ងៃ​អត់​មាន​លុយ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​បាន​សម្រាលកូន​នៅ​ក្នុង​បន្ទប់​ជួល​តែ​ម្តង ដែល​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​រ៉ា​រទេះភ្លើង នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​នៅ​ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​មានឈ្មោះ ឡី អាន អាយុ​៥៧​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល កើតហេតុ​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​អត់​លុយ​សម្រាលកូន​មិន​ស្គាល់ឈ្មោះ អាយុ​ជិត​៣០​ឆ្នាំ មានកូន​ស្រី​ម្នាក់​មានឈ្មោះ ណៃ អាយុ​៣​ឆ្នាំ ចំណែក​ប្តី​រត់​ចោល​ពេល​ដែល​​ប្រពន្ធ​ពរ​ពោះ​កូន​ទី​ពីរ ។

ស្ត្រី​ជា​អ្នក​ជួល​បន្ទប់​ខាងលើ​ស្នាក់​នៅ​បានអោយ​ដឹង​ថា មុន​ដំបូង​ប្រមាណ​ជា​១០​ថ្ងៃ​មក​ហើយ​គាត់​បានឃើញ​ស្ត្រី​ជា​ម្តាយ និង​កូនស្រី​តូច​អាយុ​ទើបតែ​៣​ឆ្នាំ​ប៉ុណ្ណោះ​មិនដឹង​មក​ពី​ខេត្ត​ណា​ទេ​បានជា​មក​អង្គុយ​ពីរ​នាក់​ម្តាយ និង​កូន​នៅ​មុខ​បន្ទប់​ជួល​របស់​គាត់​អត់​មាន​លុយកាក់​សម្រាប់​ទិញ​បាយ​ហូប​ផង ទើប​គាត់​អាណិត​ឃើញ​ថា មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ហើយ​មិនដឹង​ទៅ​ពឹងពាក់​អ្នក​ណា​គេ​ក៏​សម្រេចចិត្ត​អោយ​ស្ត្រី​មាន​ផ្ទៃពោះ និង​ម្តាយកូន​តូច​នោះ​ស្នាក់​នៅ​ជាមួយ ។

លុះ​ពេល​ដល់​ថ្ងៃ​កើតហេតុ​នៅ​វេលា​ម៉ោង​៣​រសៀល​គាត់​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ​ដើរទៅ​ដើរមក​ហាក់ដូចជា​ឈឺពោះ​តែ​នាង​មិន​បាន​និយាយ​ស្តី​អ្វី​ទាំងអស់ លុះ​ពេល​ដល់​ម៉ោង​១០​យប់​ស្រាប់តែ​គាត់​ឈឺពោះ​ខ្លាំង​ហើយ​គ្មាន​លុយ​សំរាប់​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ក៏​បាន​សម្រាល​បាន​ទារក​ម្នាក់​នៅ​ក្នុង​បន្ទប់​ជួល​តែ​ម្តង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​ប្រជាពលរដ្ឋ​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​ដឹក​យក​ទៅ​ព្យាបាល​តែ​ម្តង ចំណែកឯ​កូនស្រី​តូច​ម្នាក់​ទៀត​បាន​ផ្ញើរ​នៅ​ស្ត្រី​ជា​ម្ចាស់​បន្ទប់​អោយ​ស្នាក់​នៅ​បណ្តោះអាសន្ន​សិន ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​បន្ទាប់​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក៏​បាន​ដឹក​យក​ទៅ​ព្យា​បាល​នៅ​មន្ទីរពេទ្យ ។ បើ​មាន​សប្បុរស​មានចិត្ត​អាណិត​ចង់​ជួយ​ឧបត្ថម្ភ​អាច​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​ជួប​ផ្ទាល់​តែ​ម្តង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ