ខេត្តស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទីបំផុតតុលាការខេត្តស្វាយរៀង បានកាត់ទោសអ្នករត់តាក់ស៊ី២នាក់ក្នុងករណីជាប់ចោទពីបទរំលោភសម្លាប់នារីជាបុគ្គលិកកាស៊ីណូនៅក្រុងបាវិតដោយឲ្យជាប់ទោសមួយជីវិត និងសងសំណងរដ្ឋបវេណីដល់ដើមបណ្តឹងគ្រួសារនារីរងគ្រោះ ។ ករណីកាត់ទោសនេះធ្វើឡើងអស់រយៈពេលមួយថ្ងៃពេញចាប់ពីម៉ោង១០ព្រឹកបញ្ចប់នៅម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅសាលបើកសវនាការសាលាដំបូងខេត្តស្វាយរៀង ។
បើតាមលោកគង់ ច័ន្ទខេមរិទ្ទ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឲ្យដឹងថា តុលាការបានបើកសវនាការជំនុំជំរះជនត្រូវចោទ១-ឈ្មោះ ឆឺយ សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ និង២-បក្សពួកឈ្មោះ ផ្លេក សូនី អាយុ៣២ឆ្នាំ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗអស់មួយជីវិត និងសងសំណងរដ្ឋបវេណីជាប្រាក់ចំនួន៦ម៉ឺនដុល្លារឲ្យទៅដើមបណ្តឹងដែលជាក្រុមគ្រួសារនារីរងគ្រោះ ចំណែករថយន្តរបស់ជនត្រូវចោទធ្វើសកម្មភាពនោះ ត្រូវដកហូតទុកជាសម្បត្តិរដ្ឋ។
គួររំលឹកថា ករណីឃាតកម្មរំលោភសម្លាប់ និងប្លន់យកទ្រព្យសម្បតិ្ដពីនារីបុគ្គលិកកាស៊ីណូវ័យ១៨ឆ្នាំនៅក្រុងបាវិត ខេត្តស្វាយរៀង គឺកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតរថយន្តម៉ាក Highlander ១គ្រឿង ខ្សែ.ក១ខ្សែ ចិញ្ចៀន១វង់ ហើយជនសង្ស័យទាំងពីរនាក់នេះមុខរបរបើកបររថយន្តតាក់ស៊ីដែលបានរំលោភសម្លាប់ជនរងគ្រោះអាយុ១៨ឆ្នាំ កាលពីថ្ងៃទី២ សីហា ២០១៧ និងបោះសពចោលក្នុងទឹកកែងស្រែក្នុងភូមិតាពៅ សង្កាត់បាវិត។
សូមបញ្ជាក់ថា នារីរងគ្រោះបានបាត់ខ្លួន ខណៈជិះរថយន្តតាក់ស៊ីមកពីខួបកំណើតក្មួយពីខេត្តព្រះវិហារមកក្រុងបាវិតកាលថ្ងៃទី២ សីហានោះ ហើយត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញសពនៅថ្ងៃទី៤ សីហា ដោយមានការស្រាវជ្រាវរហូតដល់ល្ងាចថ្ងៃទី៨ សីហា ទើបសមត្ថកិច្ចចាប់ឃាតករដែលរំលោភសម្លាប់នារីរងគ្រោះ និងប្លន់ទ្រព្យសម្បត្តិទៀត។
ក្រោយពីបើកសវនាការកាត់ទោសជនត្រូវចោទទាំងពីរនាក់ឲ្យជាប់ពន្ធនាគារមួយជីវិត ក្រុមគ្រួសារនារីរងគ្រោះបានពេញចិត្ត និងទទួលយកដែលបានរង់ចាំមើលយ៉ាងអន្ទះសារអស់រយៈពេលជាង១ឆ្នាំ។ ទោះបីជាយ៉ាងណា តុលាការទុកពេល១ខែឲ្យជនត្រូវចោទប្តឹងឧទ្ធរណ៍។
ព័ត៌មានលំអិតនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំកាលពីថ្ងៃទី១៩កុម្ភៈ បានសម្ដែងទំនុកចិត្តរបស់លោក ហើយពុំបារម្ភចំពោះការប្ដឹងលោក ដោយក្រុមចម្រុះរបស់រដ្ឋ១៦...
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសវៀតណាមកំពុងរៀបចំទទួលមេដឹងនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ដែលមកជួបគ្នាកំពូលលើកទី២ជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំនាស...
ប្រទេសឥណ្ឌា ៖ យន្តហោះ២គ្រឿងរបស់ក្រុមយន្តហោះសម្ដែងប្ញទ្ធិ SURYA KIRANនៃកងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីថ្ងៃទី១៩កុម្ភៈ នៅព្រលានយន្តហោះ YELAHANKA តំបន់បឹងហ្គាល័រ ជា...
ការមានចិត្តទោសៈ លោភៈ មោហៈ, ការភ្លាំងភ្លាត់, ការភ្លើតភ្លើន, អ្នកខ្លះក៏មានលក្ខណៈសមរម្យ ខ្លះក៏មានចរិតច្រឡើសបើស និងខ្លះទៀតក៏ព្រហើនកោងកាច វាជាលក្ខណៈធម្មតាទៅហើយ...
អ្នកប្រដាល់ស្បែកខ្មៅជនជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលទើបរៀបការ ប្រពន្ធខ្មែររស់នៅទីក្រុងភ្នំពេញ បានចាប់ផ្តើមល្បីខ្លាំងក្នុងឆាកប្រយុទ្ធគុនចម្រុះលើទឹកដីអាស៊ី...
រឿងដែលអ្នកមិនគួរធ្វើពេលចង់បានកូន តើមានអ្វីខ្លះទៅ ?1.អ្នកមិនត្រូវបរិភោគការ៉ុតច្រើននោះទេ ព្រោះវាមានសារធាតុម្យ៉ាងដែលធ្វើឱ្យអ្នកមិនអាចមានកូននៅពេលដែល...
ខេត្តរតនគិរី ៖ សូមរំលឹកថា កាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៨កន្លងមក មានករណីរំលោភសម្លាប់លើនារីក្រមុំអាយុ២០ឆ្នាំម្នាក់ នៅចំណុចចមការកៅស៊ូក្នុងភូមិពាក់ ឃុំយាទង់...
ខេត្តកំពង់ឆ្នាំង ផ្ទះក្បឿងពីរខ្នងធ្វើអំពីឈើខាងលើ ថ្មខាងក្រោម ត្រូវបានអគ្គីភ័យឆាបឆេះ ខណៈម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ឋមិននៅផ្ទះ ។ ហេតុការណ៍នេះបានបង្កឱ្យ...
ស្មាតហ្វូនប្រមូលទិន្នន័យជាច្រើនរបស់អ្នកប្រើប្រាស់ដែលរួមមានដូចជាលេខកូដសម្ងាត់ និង ទីតាំងដែលអ្នកប្រើប្រាស់បានទៅជាដើម ។ ខាងក្រោមនេះគឺជាព័ត៌មានសំខាន់ៗ...
ខេត្តតាកែវ ៖ យុវជនម្នាក់បានផឹកថ្នាំពុលសម្លាប់ខ្លួន ព្រោះតែតូចចិត្តម្តាយមិនទៅស្តីដណ្តឹងនារីម្នាក់ធ្វើជាប្រពន្ធ ព្រោះខ្លួនបានស្រឡាញ់ពេញបេះដូងសមទៅតាមបំណង...
អ្នកជំនាញផ្នែកចិត្តវិទ្យាកុមារ និងទីប្រឹក្សារដ្ឋាភិបាលអាល្លឺម៉ង់ Julia von Weiler បាននិយាយថា កុមារអាយុក្រោម១៤ឆ្នាំមិនគួរត្រូវបានអនុញ្ញាតឲ្យប្រើស្មាតហ្វូនឡើយ...
ខេត្តកំពង់ចាម ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅត្រង់ចំណុចរង្វង់មូលក្បាលស្ពានគីហ្ស៊ុណា ត្រើយខាងលិច ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ការធ្វើដំណើរតាមម៉ូតូ...
ខេត្តសៀមរាប ៖ យោងលើស្ថានភាពជាក់ស្តែងដែលក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានធ្វើការអង្កេតជាប្រចាំឃើញថា បរិមាណទឹកក្នុងកសិណ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំង Lionel Messi និងគូប្រជែង Cristiano Ronaldo ត្រូវបានគេចាត់ទុកជាកីឡាករខ្លាំងផ្តាច់គេលើលោកខាងវិស័យបាល់ទាត់ ដោយមានការប្រកែកគ្នា...
រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់បានផឹកស្រាស្រវឹងធ្លាក់ភ្នែក ហើយគាត់មិនបានចូលដេកទេ បានដើររកត្រីទាំងយប់អធ្រាត្រតែម្នាក់ឯង បន្ទាប់មកក៏បានដួលផ្កាប់មុខ...
ខេត្តព្រះវិហារ ៖ ដោយឃើញថាទណ្ឌិតចំនួន៣៣នាក់មានការកែប្រែខ្លួន មានចរិកលក្ខណៈល្អឡើងវិញ និងផ្អែកតាមអនុវត្តទោស ២ភាគ៣ នៃច្បាប់ស្តីពីពន្ធនាគារ ប្រធានពន្ធនាគារ...
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់លើគំនរខ្សាច់នៅមុខផ្ទះប្រជាពលរដ្ឋដែលគេកំពុងសាងសង់ កាលពីម៉ោង8និង...
ខេត្តសៀមរាប ៖ កូនប្រសារប្រុសខឹងឪពុកក្មេកស្តីបន្ទោសឱ្យដោយសារឪពុកឃើញឈ្លោះទាស់ទែងគ្នាជាមួយប្រពន្ធ(កូនបង្កើត) ខណៈពេលនោះឪពុកខឹងដែលយកកូនស្រីរបស់គាត់ចាប់ដាក់...
https://www.youtube.com/watch?v=va87dJfh8igរាជធានីភ្នំពេញ ៖ បច្ចុប្បន្ន មានប្រជាពលរដ្ឋរស់តាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា នាំគ្នាមកយ៉ាងផុសផុលប្រជ្រៀតគ្នាចូលទៅចាក់...
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ក្មេងស្រីអាយុជាង១ខួបម្នាក់បានរអិលជើងដាំក្បាលចូលក្នុងធុងទឹក បណ្តាលឲ្យឈ្លក់ទឹកស្លាប់ បង្កឲ្យមានការ...