ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ក្មេង​រត់​លេង​សោះ ឪពុកចុង​រូប​នេះ​វាយ​ឡើង​សុះសាច់

5 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ដែល​គេ​ដឹង​ថា ជា​ឪពុកចុង​ដែល​បាន​វាយ​ធ្វើបាប​ក្មេង​ប្រុស​ម្នាក់​បណ្តាល​អោយ​មាន​របួស​សុះ​ខ្លួន ព្រោះ​ខឹង​នឹង​ក្មេង​ប្រុស​លេង​ដល់​យប់​ងងឹត ។ ក្រោយ​បង្ក​ជនសង្ស័យ​ត្រូវ​បាន​សាច់ញាតិ​ក្មេង​ប្រុស​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​អោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ ។ ករណី​បង្ក​ហិង្សា​នេះ​កើតឡើង​នា​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៣…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ដែល​គេ​ដឹង​ថា ជា​ឪពុកចុង​ដែល​បាន​វាយ​ធ្វើបាប​ក្មេង​ប្រុស​ម្នាក់​បណ្តាល​អោយ​មាន​របួស​សុះ​ខ្លួន ព្រោះ​ខឹង​នឹង​ក្មេង​ប្រុស​លេង​ដល់​យប់​ងងឹត ។ ក្រោយ​បង្ក​ជនសង្ស័យ​ត្រូវ​បាន​សាច់ញាតិ​ក្មេង​ប្រុស​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​អោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ ។ ករណី​បង្ក​ហិង្សា​នេះ​កើតឡើង​នា​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​បាយ​ស្រា ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំ​ពង​ស្ពឺ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ លៀប អូន​ទូច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​បាយ​ស្រា ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំ​ពង​ស្ពឺ ។ ចំណែក​កុមារ​រង​គ្រោះ​ឈ្មោះ អ.ភ.ក ភេទ​ប្រុស អាយុ​៧​ឆ្នាំ ត្រូវជា​កូនចុង​ជនសង្ស័យ ។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​កាលពី​វេលា​ម៉ោង​០៦​និង​០០​នាទី​ព្រលប់ ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ ពេល​ដែល​កុមារ​រង​គ្រោះ​កំពុង​រត់​លេង ស្រាប់តែ​ជនសង្ស័យ​បាន​យក​រំពាត់​វាយ​ទៅ​លើ​កុមារ​រង​គ្រោះ​បណ្ដាល​រង​របួស​ពេញ​ដងខ្លួន​តែ​ម្តង ។

បន្ទាប់​ពី​វាយ​ទៅ​លើ​កុមារ​រង​គ្រោះ​រួច​មក​ជនសង្ស័យ​បាន​នៅផ្ទះ​ជា​ធម្មតា​ហាក់ដូចជា​មិន​មានរឿង​អ្វី​កើតឡើង​ឡើយ ។ ដោយ​ឃើញ​ពី​ទ​ង្វើ​ព្រៃផ្សៃ​របស់​ជនសង្ស័យ​ទៅ​លើ​កុមារ​រង​គ្រោះ​មិន​មាន​អ្នក​ណា​ម្នាក់​ជួយ​អើពើ​នោះ ទើប​សាច់ញាតិ​ជិតខាង​ម្នាក់​ទៅ​ដាក់​ពាក្យបណ្តឹង​អោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​បង្ក​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​រូបគេ​យក​រំពាត់​វាយ​ទៅ​លើ​កុមារ​រង​គ្រោះ​ដោយសារ​តែ​គេ​ខឹង​នឹង​កុមារ​រង​គ្រោះ​រត់​លេង​មិនដឹង​យប់​ទើប​កើតការ​ខឹងសម្បា​រហើយ​វាយ​បែប​នេះ ។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​បានអោយ​ដឹង​ថា ក្រោយ​ស្តាប់​ចម្លើយ​សារភាព​របស់​ជន​បង្ក​រួច​មក កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ