ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បៀតបៀន​អ្នក​ដទៃ​មិនមែន​ជា​សមណៈ​ទេ

5 ឆ្នាំ មុន

អ្នកបួស​មាន​ផ្លូវ​តែ​មួយ​គត់​ដែល​ត្រូវ​ដើរ​ឆ្ពោះទៅ​គឺ​ការ​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន តែបើ​អ្នកបួស​បៀតបៀន​បុគ្គល​ដទៃ មិន​ស្វែងរក​សេចក្តី​ស្ងប់ អួតអាង​លើកតម្កើង​ខ្លួន ជុំពាក់ចិត្ត​ទៅ​នឹង​ការ​ថ្វាយបង្គំ​របស់​អ្នក​ដទៃ សម្លាប់សត្វ បៀតបៀន​អ្នក​ដទៃ មិនមែន​ជា​បព្វជិត មិនមែន​ជា​សមណៈ​ឡើយ ។…

អ្នកបួស​មាន​ផ្លូវ​តែ​មួយ​គត់​ដែល​ត្រូវ​ដើរ​ឆ្ពោះទៅ​គឺ​ការ​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន តែបើ​អ្នកបួស​បៀតបៀន​បុគ្គល​ដទៃ មិន​ស្វែងរក​សេចក្តី​ស្ងប់ អួតអាង​លើកតម្កើង​ខ្លួន ជុំពាក់ចិត្ត​ទៅ​នឹង​ការ​ថ្វាយបង្គំ​របស់​អ្នក​ដទៃ សម្លាប់សត្វ បៀតបៀន​អ្នក​ដទៃ មិនមែន​ជា​បព្វជិត មិនមែន​ជា​សមណៈ​ឡើយ ។

ឆាកជីវិត​របស់​អ្នកបួស គឺ​ដើរ​ក្នុង​ផ្លូវ​ដ៏​ស្ងប់ស្ងាត់ មាន​មេត្តា មិន​មានការ​បៀតបៀន​សត្វ​ដទៃ មិន​មានផ្ទះ​សម្បែង មិន​មានការ​អាល័យ​ទ្រព្យ អាល័យ​គ្រួសារ មាន​សេចក្ដី​ព្យាយាម​ចេញ​ចាក​កាម​ជា​និច្ច មានការ​យល់​ត្រូវ និង​ការ​ត្រិះ​រិះ​ត្រូវ ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ​សម្ពុទ្ធ​បរមគ្រូ​ជា​អ្នក​នាំ​ផ្លូវ ទ្រោល​នូវ​ប្រទីប​ដ៏​ភ្លឺស្វាង​ឆ្ពោះទៅ​រក​ទីបំផុត​នៃ​ផ្លូវ​គឺ​ទី​រំលត់ទុក្ខ​ទាំងពួង ដែល​អ្នកបួស​ត្រូវ​តែ​ខំ​ដើរ​ទើបបាន​ទៅ​ដល់ទី​នោះ ។

បព្វជិត​ជា​អ្នក​វៀរចាក​បាប​អកុសល​ទាំងពួង អ្នកបួស​ជា​អ្នក​ស្វែងរក​សន្តិភាព​សម្រាប់​ជីវិត​របស់​ខ្លួន និង​សង្គម​សត្វលោក ជា​អ្នក​ធ្វើសង្គ្រាម​ជាមួយ​សត្រូវ​ធំ​គឺ​កិលេស​ដែល​មាននៅ​ក្នុង​ចិត្ត​របស់​ខ្លួន ជា​អ្នក​យកឈ្នះ​កិលេស​ធំ​ទាំងនោះ​ឱ្យ​បាន​ទើប​ឈ្មោះ​ថា​ជា​សមណៈ​ពិតប្រាកដ ។