ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែរ​សឺ​ដែ​ស​ស៊េរី​ទំនើប​របស់​ជនជាតិ​ចិន​ត្រូវ​ឃាត់ទុក​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ម៉ាក​មែរ​សឺ​ដែ​ស​មួយ​គ្រឿង មិន​មាន​ពន្ធ​នាំ​ចូល មាន​ម្ចាស់​ជនជាតិ​ចិន ត្រូវ​បាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ​ឃាត់​យក​ទៅ​រក្សា​ទុក​ដើម្បី​អនុវត្តន៍​នីតិវិធី​។ លោក ទុំ ណូ​ ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ម៉ាក​មែរ​សឺ​ដែ​ស​មួយ​គ្រឿង មិន​មាន​ពន្ធ​នាំ​ចូល មាន​ម្ចាស់​ជនជាតិ​ចិន ត្រូវ​បាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ​ឃាត់​យក​ទៅ​រក្សា​ទុក​ដើម្បី​អនុវត្តន៍​នីតិវិធី​។

លោក ទុំ ណូ​ ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨​នេះ​ថា មន្ត្រី​សាខា​គយ និង​រដ្ឋាករ ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​សម្របសម្រួល​ពី​លោកស្រី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត និង​អាជ្ញា
ធ​ររដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​។

កម្លាំង​ជំនាញ​សាខា​ខាងលើ​បាន​ចុះ​ឃាត់​រថយន្ត​មួយ​គ្រឿង ម៉ាក​មែរ​សឺ​ដែ​ស ពណ៌​ស ចង្កូត​ឆ្វេង ប្រើប្រាស់​ស្លាក​លេខ​ក្លែងបន្លំ ២A-៣៨០០ មិន​មាន​ពន្ធ​នាំ​ចូល ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន ដែល​កំពុង​តែ​ចត​នៅ​ខាង​មុខ​ហាង​លក់ទំនិញ​មួយ​កន្លែង​នៅ​តាម​បណ្តោយ​វិ​ថី​ឯករាជ្យ ស្ថិត​ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

លោក ទុំ ណូ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា រថយន្ត​មួយ​គ្រឿង​ខាងលើ​នេះ​នឹង​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អង្គភាព​សាខា​គយ​និង​រដ្ឋាករ ខេត្ត​ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។

លោក​សង្កត់ធ្ងន់​ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​ការ​បន្លំ​គេចពន្ធ​ពី​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ដូចដែល​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ​តែងតែបាន​អនុវត្តន៍​នា​ពេល​កន្លង​មក​ទៅ នៅ​តាម​កន្លែង​លក់​ទោចក្រយានយន្ត យានយន្ត​មួយ​ចំនួន​នា​ពេល​កន្លង​មក នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ប្រយោជន៍​ដើម្បី​ឈាន​ទៅ​ប្រមូលប្រាក់​ពន្ធ​តាម​ច្បាប់​ស្តី​ពី​ការ​បង់ពន្ធ ដើម្បី​បង្កើន​ចំណូល​ថវិការ​ជាតិ សម្រាប់​ឈាន​ឆ្ពោះទៅ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង ហើយ​យុទ្ធនាការ​ខាងលើ​នៅ​តែ​បន្ត​ឲ្យ​បាន​ដូច​ជា​ភ្លៀងរលឹម តាម​បទបញ្ជា​របស់​លោក​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ