ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ​គ្រោង​ចំណាយ​ថវិកា​៧៥​លាន​ដុល្លារ​កែ​លម្អ​ផ្លូវជាតិ​លេខ​៤៨​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​គ្រោង​បញ្ចេញ និង​ចំណាយ​ថវិកា​៧៥​លាន​ដុល្លារ ដើម្បី​កែ​លំអ​ផ្លូវជាតិ​លេខ​៤៨​ឡើង​វិញ បន្ទាប់​ពី​ផ្លូវ​នេះ​រង​ការ​ខូចខាត​យ៉ាង​ដំណាំ​ដោយសារ​ទឹកជំនន់ ។ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​គ្រោង​បញ្ចេញ និង​ចំណាយ​ថវិកា​៧៥​លាន​ដុល្លារ ដើម្បី​កែ​លំអ​ផ្លូវជាតិ​លេខ​៤៨​ឡើង​វិញ បន្ទាប់​ពី​ផ្លូវ​នេះ​រង​ការ​ខូចខាត​យ៉ាង​ដំណាំ​ដោយសារ​ទឹកជំនន់ ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ថវិកា​សរុប​ប្រមាណ​៧៥​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​លើកកម្ពស់​ផ្លូវជាតិ​លេខ​៤៨ ទៅ​ជា​ប្រភេទ​បេតុង កៅស៊ូ (AC) ឆាប់​ៗ​នេះ ស​ម្តៅ​រក្សា​គុណភាព​បាន​ភាព​យូរអង្វែង ។

ក្នុង​ឱកាស​ដឹកនាំ​ប្រតិភូ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​មួយ​ចំនួន​ដែល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ កោះកុង និង​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២៣ ខែសីហា​នេះ លោក ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ប្រាប់​ថា ក្រសួង​កំពុង​រៀបចំ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​បច្ចេកទេស ដើម្បី​រៀបចំ​ដាក់​ឱ្យ​ដេញថ្លៃ​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស ក្រោម​ប្រាក់​កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ​ប្រមាណ​៦៧​លាន​ដុល្លារ និង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​ប្រមាណ​៨​លាន​ដុល្លារ ដើម្បី​លើកកម្ពស់​គុណភាព​ទៅ​ជា​ផ្លូវ​បេតុង​កៅស៊ូ​AC ទាំងស្រុង​ស​ម្តៅ​រក្សា​បាន​ភាព​យូរអង្វែង អាច​ទ្រ​ទម្ងន់​បាន​ប្រសើរ​ជាង​មុន និង​ចូលរួម​ចំណែក​ក្នុង​ការ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ការ​ដឹក​ជញ្ជូន​កាន់តែ​ប្រសើរ​មួយ​កម្រិត​ទៀត ។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ផ្លូវថ្នល់​បានឱ្យ​ដឹង​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ ទំហំ​នៃ​ការ​ខូចខាត​ផ្លូវជាតិ​លេខ​៤៨ ពី​ស្រុកស្រែ​អំបិល ទៅ​ខេត្តកោះកុង​មាន​ប្រវែង​សរុប​៣៥,៥៤​គីឡូម៉ែត្រ ស្មើនឹង​២២,២៦​ភាគរយ នៃ​ប្រវែង​សរុប​១៥៩,៦០​គីឡូម៉ែត្រ ដែល​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​កំណាត់​ផ្លូវ​ដែល​បាន​ធ្វើការ​ជួសជុល កាលពី​ឆ្នាំ​២០១៧​ផង​ដែរ ។

ការ​ខូចខាត​នេះ​មានកា​រវិ​វ​ឌ្ឍ​លឿន​ដោយសារ​តែ​ផ្លូវ​នេះ​មាន​អាយុកាល​១២​ឆ្នាំ ហួស​រយៈពេល​ធានា​គុណភាព​ស្រប​ពេល​ទំហំ​ចរាចរណ៍​មានការ​កើនឡើង ពិសេស​ការ​ដឹក​ជញ្ជូន​សម្ភារ​សំណង​ទៅ​មក​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ