ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោរប្លន់ធនាគារ​ទាំង៤​នាក់​ ជិះ​ម៉ូតូ​២និង​អត់មាន​​ពាក់​ផ្លា​ក​លេខ​ទេ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលថ្ងៃត្រង់ បាន​បង្ក​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​​នៅ​ក្នុង​រាជធានី​ភ្នំពេញ នោះ​គឺ​ព័ត៌មាន​ស្តី​ពី​ចោរប្លន់​សាខា​ធនាគារ​ដ៏​ធំ​មួយ ។ តាម​ប្រភព​ព័ត៌មាន​ដំបូង​ឱ្យ​ដឹង​ថា ចោរ​មួយ​ក្រុម ​មាន​គ្នា​ប្រមាណ​ពី​៤​ទៅ​៥​នាក់ ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្លែក…

រាជធានីភ្នំពេញ ៖ ការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលថ្ងៃត្រង់ បាន​បង្ក​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​​នៅ​ក្នុង​រាជធានី​ភ្នំពេញ នោះ​គឺ​ព័ត៌មាន​ស្តី​ពី​ចោរប្លន់​សាខា​ធនាគារ​ដ៏​ធំ​មួយ ។

តាម​ប្រភព​ព័ត៌មាន​ដំបូង​ឱ្យ​ដឹង​ថា ចោរ​មួយ​ក្រុម ​មាន​គ្នា​ប្រមាណ​ពី​៤​ទៅ​៥​នាក់ ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្លែក ដោយ​ស្លៀកពាក់​ខោអាវ​វែង​ៗ ពាក់មួក​សុវត្ថិភាព ពាក់​ម៉ាស់​បិទមុខ ស្រោមដៃ​ និង​មាន​ស្ពាយ​សាក់​កាដូ​នៅ​ខាង​មុខ និង​កាន់​កាំភ្លើងខ្លី​ស្ទើរ​តែ​គ្រប់​ដៃ​នោះ បាន​ចាប់​សន្តិសុខ​ចំណាស់​ម្នាក់​រុញ​ចូល​ទៅ​ក្នុង​ធនា​គារ អ អេ​ច ប៊ី ឥ​ណ្តូ​ឆៃ​ណា សាខា​ម៉ៅ​សេ​ទុង ខណៈ​ចូល​ទៅ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ បាន​ប្រាក់​រហូត​ទៅ​ដល់​ជាង​១០​ម៉ឺន​ដុល្លារ រួច​ហើយ​ក៏​បាន​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​ក្នុង​រយៈពេល​ខ្លី​បំផុត ។

ហេតុការណ៍​នេះ​ដែរ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ​សីហា នៅ​ធនាគារ អ អេ​ច ប៊ី ឥ​ណ្តូ​ឆៃ​ណា (RHB Indochina Bank) ដែល​មា​នទី​តាំងនៅ​ក្បែរ​សាលា​វ៉ា​ន់​ដា តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​ប្រភព​ពី​មន្ត្រី​មាន​សម្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ចោរប្លន់​មួយ​ក្រុម​មាន​គ្នីគ្នា​ពី​៤​ទៅ​៥​នាក់ ដោយ​ស្លៀកពាក់​បិទ​បាំង​ ដូច​ជា​ពាក់​អាវដៃវែង ស្លៀកខោ​ជើងវែង ពាក់មួក​សុវត្ថិភាព ពាក់​ស្រោមដៃ ពាក់​ម៉ាស់​បិទមុខ រួម​ទាំង​មាន​ស្ពាយ​សាក់​កាដូ​នៅ​ពី​ខាង​មុខ និង​ប្រដាប់​ដោយ​អាវុធ​ខ្លី​គ្រប់​ដៃ​ផង​ដែរ ។

ភ្លាម​ៗ​នោះ ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា ពួក​គេ​មក​ពី​ទីណា​ឡើយ ក៏​ស្រាប់តែ​បាន​នាំ​គ្នា​សំរុក​ដើរ​ចូល​
និង​ចាប់​ក្រៀក​បុរស​ជា​សន្តិសុខ​វ័យ​ចំណាស់​ម្នាក់ ដែល​យាម​នៅ​ខាង​មុខ ​និង​រុញ​ចូល​ទៅ​ខាងក្នុង​ធនាគារ​តែ​ម្តង ។

តាម​ប្រភព​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ពួក​គេ​ចាប់​ក្រៀក​រុញ​ចូល​ទៅ​ខាងក្នុង​ធនាគារ​រួច​ហើយ ពួក​គេ​ក៏​បាន​យក​កាំភ្លើងខ្លី​ប្រមាណ​ជា​៣​ដើម ទៅ​ភ្ជង់​បុគ្គលិក​ខាងក្នុង ​និង​ដើរ​សំដៅ​ចូល​ទៅ​បន្ទប់ ដើម្បី​ប្រមូល​​លុយ​យក​អស់​មួយ​ចំនួន រួច​ហើយ​ពួក​គេ​ក៏​បាន​នាំ​គ្នា​រត់​ចេញ​ក្រៅ និង​ឡើង​ជិះ​ម៉ូតូ​ដែល​ពួក​គេ​បាន​ចត​ទុក​នៅ​ក្បែរ​នោះ​រួច​ជា​ស្រេច ទើប​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​អស់​ទៅ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ទើប​ខាង​ធនាគារ​រាយការណ៍​ទៅ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចុះ​មក​ដល់​កន្លែង​កើតហេតុ ភ្លាម​ៗ​ព្រោងព្រាត​ទើប​ផ្ទុះ​ការ​ភ្ញាក់​ផ្អើល​​កើតឡើង​តែ​ម្តង ។

កម្លាំង​មាន​សមត្ថកិច្ច​ពេល​ចុះ​មក​ដល់​ធនាគារ​កើតហេតុ​ខាងលើ មិន​បាន​ឃាត់​ក្រុម​ជនសង្ស័យ​ណា​ម្នាក់​បាន​ឡើយ បាន​ត្រឹមតែ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​នាំ​ខ្លួន​ក្រុម​បុគ្គលិក​ ដែល​បម្រើ​ការងារ​នៅ​ក្នុង​ធនាគារ​នោះ​យក​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ធ្វើ​កំណត់ហេតុ​ ស្តី​ពី​រឿង​ដែល​កើតឡើង ។

ដោយ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ក្រុម​ចោរ​ចូល​ប្លន់​ធនាគារ​ខាងលើ​នេះ​ ជំហាន​ដំបូង​ត្រូវ​បាន​បុគ្គលិក​អះអាង​ថា​«​ប្រាក់​ដែល​ត្រូវ​បាន​បាត់បង់​នោះ​អស់​ចំនួន​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​» ​ដោយ​មិន​បាន​បង្ក​ការ​ផ្ទុះអាវុធ​និងបង្ក​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​កំពុង​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​ ជុំវិញ​ករណី​ប្លន់​ធនាគារ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​ ការ​ឃាត់ខ្លួន​បុគ្គលិក​ម្នាក់​សាកសួរ ​ដូច​ជា​មិន​បាន​ទទួល​ព័ត៌មាន​យក​ជា​ការ​បាន​ឡើយ ។

តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ​ដែល​ថត​បាន​ពី​សកម្មភាព​ក្រុម​ចោរប្លន់​បាន​បង្ហាញ​ថា ក្រុម​ចោរ​មាន​គ្នា​តែ​៤​នាក់​ទេ និង​ជា​ក្រុម​ចោរ​ដែល​មាន​គម្រោង​យ៉ាង​ល្អិតល្អន់ មុន​ពេល​ធ្វើ​សកម្មភាព​ចូល​ប្លន់ ព្រោះ​ពួក​ចោរ​បាន​ប្រើ​សម្លៀក​បំពាក់​លាក់បាំង​អត្តសញ្ញាណ​របស់​ខ្លួន សូ​ម្បី​តែ​ខ្ចៅដៃ​ក៏​រក​មិន​បាន​ដែរ ព្រោះ​ពួក​ចោរ​ពាក់​ស្រោមដៃ​គ្រប់​គ្នា ។

មានការ​សន្និដ្ឋាន​ថា មុន​ពេល​ធ្វើ​សកម្មភាព​ប្លន់​នេះ​ ក្រុម​ចោរ​អាច​ចេញ-ចូល​ក្នុង​ធនាគារ​នេះ​ច្រើន​ដង​មក​ហើយ ទើប​ដឹង​ក្រឡុក​ក្រ​លៀត​​ក្នុង​អគារ​ធនាគារ ដោយ​បក្សពួក​២​នាក់​ចូល​ក្នុង​បន្ទប់​ប្រមូល​លុយ​ដាក់​ក្នុង​សាក់​​កាដូ ។

មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ក្រៅផ្លូវការ​ថា ក្រុម​ចោរ​ទាំងនេះ ​អាច​ជា​មុខសញ្ញា​ចាស់ ធ្លាប់​ប្លន់​ពី​អតិ​ថ​ជន ​ដែល​មក​បើកប្រាក់​ចេញពី​ធនាគារ​រយៈពេល​កន្លង​មក ។ តាម​ការ​វាយតម្លៃ​ខ្លះ​ថា ក្រុម​ចោរ​អាច​ចាក​ចេញពី​ភ្នំពេញ​ទៅ​ហើយ បន្ទាប់​ពី​ចូល​ចែក​លុយ​គ្នា​នៅ​កន្លែង​ណាមួយ​ ក្រោយ​ពេល​ប្លន់​រួច ។

តាម​រយៈ​កាមេរ៉ា​ដែល​ថតបាន ​ពួក​ចោរ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង មិន​មាន​ពាក់​​ផ្លា​ក​លេខ​ទេ ដែល​នេះ​ជា​ការ​គូសវាស​យ៉ាង​ជំនាញ​របស់​ក្រុម​ចោរ​​ដ៏​ព្រហើន​នេះ ។ ទោះបីជា​បែប​នេះ​​ក្តី ប្រហែលជា​មិន​អាច​រួចខ្លួន​រហូត​​នោះ​ទេ ច្បាស់​ជា​ត្រូវ​ចាប់ខ្លួន​មិន​ខាន ។

អត្ថបទសរសេរ ដោយ