ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ិនណាស់! លើក​នេះ​ចង់រ​ត់ទៅ​ណា​ទៀត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​មិន​ទាន់​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់ព័ន្ធ​ករណី​លួច​ក្របី​ទៅ​កាន់​តុលាការខេត្ត​នៅឡើយ​ទេ ដោយ​ប្រាប់​ថា កំពុង​សាកសួរ​នៅឡើយ…

ខេត្តកំពង់ឆ្នាំង ៖ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​មិន​ទាន់​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់ព័ន្ធ​ករណី​លួច​ក្របី​ទៅ​កាន់​តុលាការខេត្ត​នៅឡើយ​ទេ ដោយ​ប្រាប់​ថា កំពុង​សាកសួរ​នៅឡើយ ។

លោក ពេ​ជ រ៉ី នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា​នេះ ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ និង​ករណី លួច​ក្របី​ពី​ខេត្តពោធិ៍សាត់ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង នៅ​មិន​ទាន់​បញ្ជូន ទៅ​កាន់​តុលាការ​នៅឡើយ​ទេ គឺ​កំពុង​សាកសួរ ។ យ៉ាងនេះ​ក្តី​លោក​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​សុំ​ពន្យា​ពេល​នៃ​ការ​សាកសួរ​ទៅ​កាន់​តុលាការ​តាម​នីតិវិធី​រួច​ហើយ​ដែរ ។

សូម​រំ​ឮ​កថា ជនសង្ស័យ​ជា​មុខសញ្ញា​លួច​ក្របី​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស ស្ទាក់​ចាប់​បាន​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែសីហា នៅ​ចំណុច​ភ្នំ​ក្រញាញ់ ក្នុងភូមិ​សាស្ត្រ ភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខណៈ​ជនសង្ស័យ​ទាំង​៣​នាក់​កំពុង​ដឹក​ក្របី​ចំនួន​៤​ក្បាល ដែល​លួច​បាន​ពី​ខេត្តពោធិ៍សាត់​ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យ​ទាំង​៣​នាក់​មាន​១- ឈ្មោះ រឿ​ន វី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ថ្មគោល ឃុំ​ចោម​ចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ , ២ – ឈ្មោះ ហ៊ី​ម លី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ឥ​ស្លា​ម រស់នៅ​ភូមិ​ត្បែង​ប្រកៀប ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ និង​ទី​៣- ឈ្មោះ អូន គុន ភេទ​ប្រុស រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ស្រែ​ស្តុ​ត ស្រុក​កណ្តៀង ខេត្តពោធិសាត់ ។

ចំពោះ​វត្ថុ​តាង​រឹបអូស​បាន​មាន​ក្របី​ចំនួន​០៤ ក្បាល (​ញី​៣​ក្បាល ) និង​ម៉ូតូ​ម៉ាក​ហុងដា C125 ចំនួន​២​គ្រឿង ។
តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ជា​មុខសញ្ញា​ចាស់ ធ្លាប់​លួច​គោក្របី​ពី​នៅ​ពោធិ៍សាត់ កំពង់ឆ្នាំង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​ដាក់​ពន្ធនាគារ​ជា​ច្រើន​លើក​រហូត​មាន​រូបថត​មុខសញ្ញា​ដាក់​តាំងនៅ​ស្នងការដ្ឋាន​នគរបាល​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ