ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចច​ដាប់​ប៊ល​យូ​​ប៊ូស​ជំរុញ​ប្អូន​ប្រុស​លោក​ឱ្យ​ឈរ​ឈ្មោះ​ប្រធានា​ធិបតី​​

10 ឆ្នាំ មុន

អតីត​ប្រធានា​ធិបតី​អាមេរិក លោក​ចច​​ដាប់​ប៊ល​យូ​ប៊ូស​​​ ក្នុង​កិច្ច​​សន្ទនា​មួយ​​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ មេសា បាន​ជំរុញ​ប្អូន​ប្រុស​លោក​ គឺ​លោក​ជេប​ប៊ូស​ ឱ្យ​​ហក់​ប្រឡូក​ដណ្តើម​យក​តំណែង​ក្នុង​េសត​វិមាន​សម្រាប់​ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​ឆ្នាំ​​២០១៦​ ដោយ​គូស​បញ្ជាក់​ថា លោក​ជេប​ប៊ូស​នឹង​​ជា​បេក្ខ​ជន​ដ​៏​អស្ចារ្យ​មួយ​រូប​ ប្រសិន​បើ​លោក​​ឈរ​ឈ្មោះ​ ។

​កិច្ច​​សន្ទនា​នេះ​ចេញ​ផ្សាយ​មុន​ពេល​បើក​សម្ពោធ​សារ​មន្ទីរ​​មួយ​ ស្តី​ពី​ស្នា​ដៃ​៨​ឆ្នាំ​នៃ​ការ​កាន់​កាប់​​សេត​វិមាន​របស់​លោក​អតីត​ប្រធា​នា​ធិបតី​អាមេរិក​រូប​នេះ​ថ្លែង​ថា លោកជេប​ប៊ូស​ពុំ​ចាំ​បាច់​​ការ​ស្នើ​យោបល់​ពី​ខ្ញុំ​ឡើយ ព្រោះ​លោក​ពិត​ជា​ចេះ​ស្រាប់​ហើយ ។ អតីត​​អភិ​បាល​រដ្ឋ​​ផ្លរី​ដា លោក​ជេប​ប៊ូស​នឹង​អាច​ជា​បេក្ខ​ជន​គណប​ក្ស​សាធារណ​រដ្ឋ​ដែល​សង្ឃឹម​​ឈ្នះ​ក្នុង​ការ​សម្រាំង​បេក្ខ​​​ជន​ប្រធានា​ធិប​តី​នា​ឆ្នាំ​២០១៦​ ។

ប្រសិន​បើ​លោក​ជេប​​ប៊ូស​អាច​ប្រកួត​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធា​នា​ធិបតី​អាមេរិក​ឆ្នាំ​២០១៦​នោះ​នឹង​ជា​រឿង​ពុំ​ធ្លាប់​មាន​ទាល់​តែ​សោះ ក្នុង​ប្រវត្តិ​សាស្ត្រ​នយោ​បាយ​អាមេរិក​ដែល​ឪពុក​​ធ្វើ​​​ជា​ប្រធានា​ធិបតី​​ បន្ទាប់​​មក​បង​ប្រុស​ និង​បន្ទាប់​មក​ទៀត​​ប្អូន​ប្រុស​​គ្រួសារ​ប៊ូស​ ។ដោយ​លើក​ឡើង​ពី​​លទ្ធ​ភាព​ដែល​ប្អូន​ប្រុស​លោក​អាច​ប៉ះ​គ្នា​ក្នុង​ឆ្នាំ​២០១៦​ជាមួយ​លោក​ស្រី​ហ៊ីល​ឡា​វី គ្លីន​តុន បើ​លោក​ស្រី​ឈរ​ឈ្មោះ​ដែរ​ លោក​ប៊ូស​ថា នោះ​នឹង​បង្ហាញ​រូប​ភាព​​​អស្ចារ្យ​មួយ ។

ការ​បោះ​ឆ្នោត​មួយ​មាន​ការ​ប៉ះ​គ្នា​រវាង​សមា​ជិក​គ្រួសារ​ប៊ូស​ និង​គ្រួសារ​គ្លីន​តុន​ នឹង​នាំ​ឱ្យ​​គេ​រំលឹក​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩២​ ដែល​លោក​ប៊ីល​គ្លីន​តុន​ប្រជែង​យក​ឈ្នះ​លោក​ចច​ប៊ូស​ ឪពុក ៕