ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ចរន្តអគ្គិសនី​ឆេះ​បង្គោល​ភ្លើង និង​ខ្សែភ្លើង​រួម​ទាំង​ប្រអប់​កុង​ទ័​រខ្ទេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​ចំនួន​២​ដើម ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​ខ្សែ ភ្លើង និង​ប្រអប់​កុង​ទ័​រ ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​ចំនួន​២​ដើម ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​ខ្សែ ភ្លើង និង​ប្រអប់​កុង​ទ័​រ ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច ថ្ងៃ​ទី​២៣ ខែសីហា នៅ​តាម​ផ្លូវ​លេខ​៥៦៦ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។ ទោះបីជា​យ៉ាងណា​ភ្លើង​ពុំ​បាន​ឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​ឡើយ​ប្រជាពលរដ្ឋ​ឡើយ​។

ទាក់ទិន​នឹង​ការ​កើត​មាន​អគ្គិភ័យ នេះ​ត្រូវ​បាន​នគរបាល​មូលដ្ឋាន​ឲ្យ​ដឹង​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ដោយនៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ខ្សែភ្លើង​បាន​ទុ​ស្សេ​បែក​ផ្កាភ្លើង និង​ក្លាយជា​អគ្គិភ័យ ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។ ភ្លាម​ៗ​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​។ នៅ​ក្នុង​ហេតុការណ៍​នេះ​នគរបាល ក៏​បាន​ទាក់ទង​ឲ្យ​មន្ត្រី​អគ្គិសនី​បិទ ភ្លើង ហើយ​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ មួយ​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

តាម​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ខ្សែភ្លើង​រួម​ទាំង​ប្រអប់​កុង​ទ័​រ នៅ​ជាប់​បង្គោល​ភ្លើង ត្រូវ​បាន​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​។ គួរ​បញ្ជាក់​ថា បង្គោល​ភ្លើង​២​ដើម​ជាប់​គ្នា បាន​បំពាក់​ខ្សែ​ចម្រុះ រញ៉េរញ៉ៃ និង​ធ្លាក់​រយីក​រយាក ហើយ​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត តែ​ពុំ​បណ្តាល​ឲ្យ​មនុស្ស​រង​គ្រោះ និង​ឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ឡើយ​៕
https://youtu.be/XtbCcNNRyBY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ