ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ប៉ុស្តិ៍​ព្រែក​ហូរ​រង​ការ​រិះគន់ ពី​សំណាក់​មហាជន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់ និង​ស្រាល​បី​នាក់​នៅ​នឹង កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ និង​ប្រជាពលរដ្ឋ​ឈប់​មើល​យ៉ាងច្រើន​កុះករ​។ តែ​អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ ដែល​អ្នក​ធ្វើ​ដំណើរ​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​លោក…

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់ និង​ស្រាល​បី​នាក់​នៅ​នឹង កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ និង​ប្រជាពលរដ្ឋ​ឈប់​មើល​យ៉ាងច្រើន​កុះករ​។ តែ​អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ ដែល​អ្នក​ធ្វើ​ដំណើរ​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​លោក ឯម ចាន់​រ៉ាត់ មេ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ហូរ ខណៈ​ដែល​ជន​រង​គ្រោះ​ដេក​ដួល​សន្លប់​នៅ​កន្លែង​កើតហេតុ​ជិត​០២​ម៉ោង​ទៅ​ហើយ​។

គ្មាន​ទំនាក់ទំនង​ទៅ​ខាង​រថយន្ត​សង្គ្រោះ​ឲ្យ​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ថែម​ទាំង​មិន​ឃាត់ខ្លួន​ជន​បង្ក​ទៀត បាន​ត្រឹមតែ​អញ្ជើញ​ភាគី​បង្ក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ធ្វើការ​សាកសួរ​។ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ សីហា ២០១៨ ក្បែរ​ស្ពាន​ព្រែក​ហូរ​ថ្មី ភូមិប​ត្តាជី​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​មាន​គ្នា​០៣​នាក់ ទី​០១-​ឈ្មោះ ស៊ុន សៀវ​ម៉ី ភេទ​ស្រី អាយុ​២២​ឆ្នាំ ទី​០២-​ឈ្មោះ ណុ​ប សំ​អូន ភេទ​ស្រី អាយុ​៤១​ឆ្នាំ និង​ទី​០៣-​ឈ្មោះ ខេន មក​រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ អ្នក​ទាំង​បី​មាន​ទីលំនៅ​ភូមិប​ត្តាជី​០១ សង្កាត់​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ប្រភព​ព័ត៌មាន​ច្បាស់ការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ពាក់​ព​ន្ធ័​នឹង​អំពើ​ហិង្សារ​នេះ​បាន​កើតឡើង​ដោយ​មូលហេតុ ធ្លាប់​មាន​ទំនាស់​រឿង​ព្រំ​ដី និង​ការ​សាងសង់​ផ្ទះ​ជា​យូរ​មក​ហើយ ហើយ​ក៏​ត្រូវជា​បងប្អូន​នឹង​គ្នា​ទៀត​។

លុះដល់​ល្ងាច​ថ្ងៃ​ទី​២៣ សីហា នេះ ក៏​បាន​ទាក់​មាត់​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើតឡើង ដេញ​វាយ​គ្នា និង​កាប់​តែ​ម្តង បណ្តាល​ឲ្យ​ភាគី​រង​គ្រោះ​រង​របួសធ្ងន់​ស្រាល​បី​នាក់​។ បើ​តាម​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ពាក់​ព​ន្ធ័​នឹង​អំពើ​ហិង្សា​រវាង​បងប្អូន​គ្នា​ខាងលើ​នេះ កម្លាំង​ជំនាញ​កំពុង​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​កំពុងធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ