ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​រាជ​អាជ្ញារង​សាលា​ដំបូង​ខេត្ត​សៀមរាប​លោកអ៊ុយ សំភារ ​ធ្លាក់ខ្លួន​ឈឺធ្ងន់

10 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ ព្រះរាជ​អាជ្ញារងអមសាលា​ដំបូងខេត្តសៀមរាប​លោក​អ៊ុយ សំភារ ត្រូវបានគេ​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​ នៅឯ​មន្ទីរ​ពេទ្យ​ប្រទេស​វៀតណាមកាល​ពីថ្ងៃទី២៤ មេសា បន្ទាប់ពីមានជម្ងឺដាច់​សរសៃឈាមក្នុងខួរ​ក្បាល ។​ទាក់ទិនទៅនឹង​ស្ថានភាពជម្ងឺ​របស់​តំណាង​អយ្យការខាងលើ លោក​ហុក ពៅ ចៅក្រមសាលាដំបូង​ខេត្តសៀមរាប​បាន​មានប្រសាសន៍​​ប្រាប់​កាលពីព្រឹក​ថ្ងៃទី២៥

ខេត្ត​សៀមរាប ៖ ព្រះរាជ​អាជ្ញារងអមសាលា​ដំបូងខេត្តសៀមរាប​លោក​អ៊ុយ សំភារ ត្រូវបានគេ​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​ នៅឯ​មន្ទីរ​ពេទ្យ​ប្រទេស​វៀតណាមកាល​ពីថ្ងៃទី២៤ មេសា បន្ទាប់ពីមានជម្ងឺដាច់​សរសៃឈាមក្នុងខួរ​ក្បាល ។​ទាក់ទិនទៅនឹង​ស្ថានភាពជម្ងឺ​របស់​តំណាង​អយ្យការខាងលើ លោក​ហុក ពៅ ចៅក្រមសាលាដំបូង​ខេត្តសៀមរាប​បាន​មានប្រសាសន៍​​ប្រាប់​កាលពីព្រឹក​ថ្ងៃទី២៥ នេះថា លោក​អ៊ុយ សំភារ​ ត្រូវបានអ្នកក្បែរខាង​ប្រទះឃើញដួលសន្លប់ក្នុងបន្ទប់ទឹក​នៃផ្ទះជួលរបស់គាត់តែ​ម្នាក់ឯង នៅក្នុងក្រុង​សៀមរាប កាលពីវេលា​ម៉ោងប្រមាណ​​៩ព្រឹកថ្ងៃទី​២៤ ម្សិលមិញ ។

លោកបាន​បន្ថែមថា ក្រោយពីមានការ​ផ្អើលឆោឡោប្រកបដោយក្តីអាណិត​អាសូរ គេក៏ប្រញ៉ាប់ប្រញ៉ាល់ជួយនាំយក​រូប​គាត់ទៅ​កាន់មន្ទីរ​​ពេទ្យ ដើម្បីសង្គ្រោះ​បន្ទាន់ ប៉ុន្តែដោយសារស្ថាន​ភាពជម្ងឺធ្ងន់ធ្ងរពេក ក៏បញ្ជូន​ទៅកាន់ប្រទេសវៀតណាម ៕