ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ដោះ​លែង​លោក សួន សេរីរ​ដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា​នេះ លោក សួន សេរីរ​ដ្ឋា អ​តី​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន និង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា​នេះ លោក សួន សេរីរ​ដ្ឋា អ​តី​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន និង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ចំនួន​៥​ឆ្នាំ ពី​បទ ប្រមាណ​កងទ័ព និង​ញុះញង់​ឲ្យ​កងទ័ព​បាក់ទឹកចិត្ត កាលពី​ចុងឆ្នាំ​២០១៧ ពេល​ដែល​រដ្ឋាភិបាល បាន​បញ្ចេញ​ទ័ព​ទៅ​កាន់​ព្រំដែន​ឡាវ​។

លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដោះ​លែង​លោក សួន សេរីរ​ដ្ឋា អាយុ​៤៥​ឆ្នាំ ពី​ពន្ធនាគារ​ព្រៃ​ស​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។ ប្រសិនបើ​ជន​នេះ​មិន​ត្រូវ​ឃុំខ្លួន​ក្នុង​បទល្មើស​ផ្សេង​។ លោក សួន សេរីរ​ដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវ​សាលាឧទ្ធរណ៍​បាន​ធ្វើការ​បើក​សាវ​នា​ការ​ចំនួន​២​លើក បងប្អូន​ជនរួមជាតិ និង​អន្តរជាតិ​សូមជ្រាប​ជា​ដំណឹង លើក​ទី​១ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ ដែល​ក្រុម​គ្រួសារ​របស់​លោក សួន សេរីរ​ដ្ឋា ប្តឹង​សុំ​នៅ​ក្រៅ​ឃុំ បណ្តោះអាសន្ន ដែល​ធ្វើ​ឡើង​នៅ​ម៉ោង​២​រសៀល​។

លើ​ទី​២ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ ប្តឹង​ទម្លាក់​ការ​ចោទប្រកាន់​កុំ​ឲ្យ​មានទោស ធ្វើ​ឡើង​នៅ​ម៉ោង​២​រសៀល​។ គួរ​បញ្ជាក់​ផង​ដែរ​ថា លោក សួន សេរីរ​ដ្ឋា ត្រូវ​បាន​កងកម្លាំង​សម្ថ​កិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ម្តុំ​ព្រែក​ព្នៅ​។ ហើយ​ក៏​បាន​បញ្ជូន​មក​ស្នងការ​នគ​បាល​ជាតិ​នៅ​រាជធានី​ភ្នំពេញ​។ កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៧ តុលាការក្រុង​ភ្នំពេញ​ត្រូវ​បាន​ជំនុំជម្រះ​សាលក្រម តែ​ត្រូវ​បាន​លើក​ទៅ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ ២០១៧ ឲ្យ​លោក សួន សេរីរ​ដ្ឋា ជាប់ពន្ធ​ធនាគារ​រយៈពេល​៥​ឆ្នាំ​៕

កែសម្រួលដោយ