ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP​ថា​៖ ការ​ចរចា​ជាមួយ​ខ្មែរ​នឹង​ខ្មែរ​ជា​ការ​ល្អ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន អះអាង​ថា ការ​ចង់​ឲ្យ មានការ​ចរចា​រវាង​ខ្មែរ​នឹង​ខ្មែរ​ជា​ការ​ល្អ…

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន អះអាង​ថា ការ​ចង់​ឲ្យ មានការ​ចរចា​រវាង​ខ្មែរ​នឹង​ខ្មែរ​ជា​ការ​ល្អ ប៉ុន្តែ​មិន​អាច​ចរចា​ជាមួយ​អ្នក​ល្មើសច្បាប់​បាន​ទេ​។ ការ​លើក​ឡើង នេះ បន្ទាប់​ពី​សមាជិក​អតីត​គណបក្សប្រឆាំង​ចង់​មាន​ឲ្យ​មានការ​ចរចា​គ្នា គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង ដើម្បី​ឲ្យ​ស្ថាន​ការ​នយោបាយ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ រហូត​ដល់​កោះ​លែង អតីត​មេ​បក្ស​ប្រឆាំង​។ យ៉ាងណា​ក្តី លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ សីហា នេះ​ថា​«​ការ​ចង់​ឲ្យ មានការ​ចរចា​រវាង​ខ្មែរ​នឹង​ខ្មែរ​គឺជា​ល្អ​។

ហេតុនេះ​ហើយ បានជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ចេញ នូវ​នយោបាយ​បង្រួបបង្រួម​ជាតិ ឈាន​ដល់​មាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ថ្ងៃ​២៣ តុលា ១៩៩១ នយោបាយ​ឈ្នះ​ឈ្នះ ឈាន​ដល់​ធ្វើ​ឱ្យ​ខ្មែរក្រហម​ត្រូវ​រលំរលាយ ហើយ​នាំ​ខ្យល់​សន្តិភាព​ពេញលេញ និង​ការ​ឯកភាព​ជាតិ​បាន​សុខ​ដល់​សព្វ​ថ្ងៃនេះ​។ លោក​បន្ត​ថា ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​២៩ កក្កដា ២០១៨ រាជរដ្ឋាភិបាល គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​យក​គណបក្ស​មិន​មាន​អាសនៈ​ក្នុង​រដ្ឋសភា​មក​ចូលរួម កសាង និង​អភិ​វ​ឌ្ឈ​ន៍​ប្រទេស​ដែរ​។

ដោយ​បង្កើត​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​ជា​ទម្រង់​មួយ ឲ្យ​មានការ​ចរចា​រវាង​ខ្មែរ​នឹង​ខ្មែរ រក​ការ​រីក​ចម្រើន​ដល់​ប្រទេស​ជាតិ ដែល​ត្រូវ​ទទួល​បានការ​ស្វាគមន៍ ពី​គ្រប់​មជ្ឈដ្ឋាន​។ ប៉ុន្តែ​ការ​ចរចា​ណាមួយ​មិន​អាច​ធ្វើ​ទៅ​បានជា​មួយ​អ្នក​ប្រព្រឹត្ត​ល្មើសច្បាប់​ឡើយ ជា​ពិសេស​ជាមួយ​អ្នក​ដែល​បាន​បំផ្លាញ​វប្បធម៌​សន្ទនា និង​ជន​ក្បត់ជាតិ ដែល​ជា ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ លោក​គូសបញ្ជាក់​ថា​« មិន​អាច​ដើម្បី​រួចខ្លួន​ពី​សំណាញ់​ច្បាប់ ហើយ​ទទូច​ចង់ឱ្យ​មានការ​ចរចា​នយោបាយ​នោះ​ជា​ដាច់ខាត បាន​សេចក្តី​ថា កុំ​ចង់​យក​វប្បធម៌​នីរ​ទណ្ឌ ភាព​មក​ជំនួស​នីតិរដ្ឋ​ឱ្យ​សោះ​។ ដូច្នេះ​មុន​នឹង​និយាយ ត្រូវ​បែងចែក​ឱ្យ​ដាច់​រវាង​ការ​អនុវត្ត​ច្បាប់ និង​ការងា រ​នយោបាយ មិន​អាច​ច្របូកច្របល់​បានជា​ដាច់ខាត​» ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ គណបក្ស ប្រជាជន​កម្ពុជា ស្រប​ពេល​ដែល​មន្ត្រីជាន់ខ្ពស់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មានការ​ចរចា ផ្នែក​នយោបាយ​រហូត​ដល់​មានការ​ដោះ​លែង​សកម្មជន ក៏​ដូច​ជា​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ផង​ដែរ​។ លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​លើក​ឡើង​នៅ​តែ​ទាមទារ​ឲ្យ​មានការ​ដោះ​លែង សកម្មជន​ចំនួន ១៥​នាក់ រួម​ទាំង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ