ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ត្រូវ​រន្ទះ​បា.ញ់រង​របួសធ្ងន់ ខណៈ​ពេល​កំពុង​បើក​ត្រាក់ទ័រ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ដែល​កំពុង​បើកបរ​ត្រាក់ទ័រ​ភ្ជួរ​ដី ពេល​មេឃ​កំពុង​ភ្លៀងរលឹម​ស្រិច​ៗ ស្រាប់តែ​ត្រូវ​រន្ទះ បាញ់រង​របួសធ្ងន់​តែ​ម្តង​។ ក្រោយ​ពី​គ្រូពេទ្យ​នាំ​គ្នា​សស្រាក់សស្រាំ​សង្គ្រោះ​ភ្លាម​ៗ ជន​រង​គ្រោះ​បាន…

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ដែល​កំពុង​បើកបរ​ត្រាក់ទ័រ​ភ្ជួរ​ដី ពេល​មេឃ​កំពុង​ភ្លៀងរលឹម​ស្រិច​ៗ ស្រាប់តែ​ត្រូវ​រន្ទះ បាញ់រង​របួសធ្ងន់​តែ​ម្តង​។ ក្រោយ​ពី​គ្រូពេទ្យ​នាំ​គ្នា​សស្រាក់សស្រាំ​សង្គ្រោះ​ភ្លាម​ៗ ជន​រង​គ្រោះ​បាន ដឹងខ្លួន​ឡើង​វិញ តែ​នៅ​វង្វេងស្មារតី​តិច​ៗ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ រសៀល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ក្នុងភូមិ​សំបូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក សៅ អង អាយុ​៥៤​ឆ្នាំ ត្រូវជា​ឪពុក រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹង​ថា កូនប្រុស​របស់​គាត់ មានឈ្មោះ អង ចិន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នកបើកបរ​ត្រាក់ទ័រ​។ ដោយ​មុន​ពេល​កើតហេតុ រូបគេ​បាន​បើកបរ​ត្រាក់ទ័រ​ធ្វើ​ដំណើរ ដើម្បី​ទៅ​ស៊ីឈ្នួល​ភ្ជួរ​ដី ដាំដំឡូង​មី​ឲ្យ​គេ នៅ​ភូមិ​កើតហេតុ​ខាងលើ​។

ប្រភព​បន្ត​ទៀត​ថា លុះ​កំពុង តែ​ភ្ជួរ​សុខ​ៗ ស្រាប់តែ​មេឃ​ចាប់ផ្តើម​បង្អុរ​ភ្លៀង ហើយ​ខណ​:​នៅ​ភ្លៀងរលឹម​ស្រិច​ៗ លាយ​លំដោយ​ខ្យល់​រន្ទះ ក៏​បាញ់​ទៅ​លើ​ត្រាក់ទ័រ បណ្តាល​ឱ្យ​ចំ​កូន​គាត់​ធ្លាក់​ពីលើ​ត្រាក់ទ័រ រង​របួស​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង​។ គាត់​បញ្ជាក់​ថា ភ្លាម​នោះ​ត្រូវ​បាន​ម្ចាស់​ចម្ការ​ឃើញ​ទាន់ ក៏​នាំ​គ្នា​លើក​រឹត និង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តែ​ម្តង​។ គាត់​បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ជន​រង​គ្រោះ​បាន​ធូរស្រាល​បន្តិច​ម្តង​ៗ​ហើយ តែ​គ្រូពេទ្យ​ឱ្យ​បន្ត​សម្រាក ដើម្បី​តាមដាន​ជំងឺ​បន្ថែម​ទៀត​។

ចំណែក​លោកគ្រូ​ប្រចាំការ​នៅ​ក្នុង​មន្ទីរពេទ្យ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា នេះ​សំណាង​ហើយ​ដែល​រន្ទះ​នេះ​ជា​រន្ទះ​ខ្យល់ បាញ់​ចំ​ដៃ​ខាងឆ្វេង​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​សន្លប់​។ ម្យ៉ាងទៀត ដោយ​រូបគេ​ភ័យ​នឹង​ស្នូរ​រន្ទះ​លាន់​ខ្លាំង​ពេក ទើប​សន្លប់​។ សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨​នេះ ករណី​រន្ទះបាញ់​បាន​កើតឡើង​ចំនួន​២​ទៅ​៣​លើក​ដែរ តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​ស្លាប់​ឡើយ គ្រាន់តែ​ងាប់​សត្វ​គោ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ