ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​ខេត្ត ដកហូត​ទឹកក្រូច​ម៉ាក​សា​រាំង​ហេ​ចំនួន​១៨១​កេះ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់​ទូទៅ មន្ត្រី​កាំកុងត្រូល​ខេត្តមណ្ឌលគិរី បាន​រក​ឃើញ និង​ដកហូត​ទឹកក្រូច​ម៉ាក​សា​រាំង​ហេ ចំនួន​១៨១​កេះ ស្មើនឹង​៤,៣៤៤​ដប ពី​អាជីវករ​លក់ដូរ​ក្នុង​ឃុំ​ពូ​ជ្រៃ…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់​ទូទៅ មន្ត្រី​កាំកុងត្រូល​ខេត្តមណ្ឌលគិរី បាន​រក​ឃើញ និង​ដកហូត​ទឹកក្រូច​ម៉ាក​សា​រាំង​ហេ ចំនួន​១៨១​កេះ ស្មើនឹង​៤,៣៤៤​ដប ពី​អាជីវករ​លក់ដូរ​ក្នុង​ឃុំ​ពូ​ជ្រៃ យក​មក​រក្សា​ទុក​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល នៅ​ពេល​ក្រោយ​។

ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក ជ័យ សា​មឿ​ន អនុប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ​នៅ​តាម​ផ្ទះ​លក់ទំនិញ​នានា ស្ថិត​នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា នា​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨​។ លោក ជ័យ សា​មឿ​ន អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ទំនិញ​វេច​ខ្ចប់​ស្រាប់ ភេសជ្ជៈ និង​ចំណីអាហារ​ដែល​អាជីវក​រដាក់​តាំង​លក់ នៅ​តាម​ផ្ទះ​លក់​ចាបហួយ​នានា ដើម្បី​ពិនិត្យ​គុណភាព សុវត្ថិភាព​ចំណីអាហារ ក្នុង​គោលបំណង ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់​។

លោក បន្ថែម​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត រកសារ​ធាតុគីមី​ហាមឃាត់ លើ​មុខទំនិញ​ដូច​ជា​៖ ត្រីងៀត សរសៃ​គុយទាវ នំ​បញ្ចុក ស្ពៃជ្រក់ ជ្រក់​ត្រពាំង ជ្រក់ត្រសក់ សណ្តែកបណ្តុះ ខាត់ណា ស្ពៃក្តោប ត្រសក់​។ ជា​លទ្ធផល​ពុំ​មាន​សារធាតុ​គីមី​ហាមឃាត់​ទាំង​អស់នោះ​ទេ ក្រៅពី​នោះ ក៏​បាន​ធ្វើតេស្ត​រក​សារធាតុ​អ៊ីយ៉ូត​ក្នុង​អំបិល ម៉ាក​លី​លី​ដា ជា​លទ្ធផល​មាន​ជាតិ​អ៊ីយ៉ូត ត្រឹមត្រូវ​។

បន្ទាប់​មក​មន្ត្រី​ជំនាញ បាន​ត្រួតពិនិត្យ​ទំនិញ​វេច​ខ្ចប់​ស្រាប់​នៅ​តាម​ផ្ទះ​លក់ទំនិញ​នានា ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជា​លទ្ធផល​សមត្ថកិច្ច​បាន​រក​ឃើញ និង​ដកហូត​ទឹកក្រូច​ម៉ាក​សា​រ៉ាង​ហេ​ចំនួន ១៨១​កេះ ស្មើនឹង ៤,៣៤៤​ដប មាន​ទម្ងន់​ស្មើនឹង ១,៦២៩​គីឡូក្រាម យក​មក​រក្សា​ទុក​នៅ​មន្ទីរ​ពាណិជ្ជកម្ម ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល នៅ​ពេល​ក្រោយ​ផង​ដែរ​។ ជាមួយ​គ្នា​នោះ​ដែរ លោក ជ័យ សា​មឿ​ន ក៏​បាន​ធ្វើការ​ចុះ​អប់រំ​ណែនាំ​ដល់​អាជីវករ​ទាំងអស់​ឲ្យ​ចៀសវាង​ការ​ប្រើប្រាស់​សារធាតុ​គីមី​បន្ថែម ទៅ​លើ​ផលិតផល​ម្ហូបអាហារ ហើយ​ត្រូវ​រៀបចំ​ទំនិញ​លក់ដូរ​ឲ្យ​មាន​សណ្តា​ប់ធា្ន​ប់​ទៅ​តាម​ប្រភេទ​ទំនិញ នីមួយ​ៗ​។

លើស​ពី​នេះ​មន្ត្រី​ជំនាញ​ក៏​បាន​បិទ​រូបភាព​ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល ស្តី​ពី (​សូម​ពិចារណា​មុន​នឹង​ជ្រើសរើស​ផលិតផល​ម្ហូប​អារ​ហារ​ណាមួយ​មក​បរិភោគ​) ជូន​ដល់​អ្នក​លក់ដូរ និង​អ្នក​ប្រើប្រាស់​។ បន្ទាប់​មក​មន្ត្រី​កាំកុងត្រូល បាន​ចុះ​អង្កេត​តម្លៃ​ប្រេងឥន្ធនៈ នៅ​តាម​ស្ថានីយ​នានា ក្នុង​ក្រុង​សែន​មនោ​រម្យ និង​បាន​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ​ទាំងអស់ ត្រូវ​លក់​តាម​ការ​កំណត់ របស់​ក្រសួងពាណិជ្ជកម្ម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ