ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្រុស​បង្កើត​វាយតម្លៃ​ប្អូនប្រុស បង្កើត​បក្ស​ល្អិតល្អោច​ដើម្បី​លម្អ​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្អូនប្រុស​បង្កើត​សម្រេច​យក​តួនាទី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល កាលពី​ពេល​ថ្មី​កន្លង​មកនេះ លោក គង់ សភា អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​ប្អូនបង្កើត​ថា បង្កើត​គណបក្ស​ល្អិតល្អោច​ដើម្បី​លម្អ​អន្តរជាតិ​តែ​ប៉ុណ្ណោះ​។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្អូនប្រុស​បង្កើត​សម្រេច​យក​តួនាទី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល កាលពី​ពេល​ថ្មី​កន្លង​មកនេះ លោក គង់ សភា អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​ប្អូនបង្កើត​ថា បង្កើត​គណបក្ស​ល្អិតល្អោច​ដើម្បី​លម្អ​អន្តរជាតិ​តែ​ប៉ុណ្ណោះ​។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ប្អូនប្រុស​បង្កើត​លោក គង់ សភា បាន​ទទួលយក​តួ​នា​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល ក្រោម​ការ​បង្កើត​ការ​«​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​» កាលពី​ថ្ងៃ​ទី​២១ សីហា កន្លង​មក​។ លោក គង់ សភា បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដោយ​អនុញ្ញាត​ឲ្យ គណបក្ស​នយោបាយ​ដែល​មិន​ជាប់​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ចំនួន​១៦ ធ្វើ​ជាទី​ប្រឹក្សា​។

សម្រាប់​កា​រប​ង្កើ ត​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ និង​ផ្តល់​យោបល់​ត្រូវ​បាន​លោក គង់ សភា ថា​តើ​ជា​ចាំបាច់​ទេ​ការ បង្កើត​ឧត្តម​ក្រុមប្រឹក្សា និង​ផ្ដល់​យោបល់? លោក​បាន​បញ្ជាក់​ថា «​ខ្ញុំ​យល់​ថា​នោះ​ជា​ឆាកល្ខោន ក្នុង​ការ​បិទ​បាំង និង​បំភ័ន្ត​ភ្នែក​អន្តរជាតិ​តែ​ប៉ុណ្ណោះ​។ ព្រោះថា បក្ស​ប្រឆាំង​ដ៏​ខ្លាំង​មួយ​ដែល​ធ្លាប់ រិះគន់​ផ្តល់​យោបល់ និង​ធ្វើ​ជា​កញ្ចក់​សម្រាប់​ឆ្លុះ​ដើម្បី​ស្ថាបនា​កែ​លម្អ នូវ​ត្រូវ​បាន​ជន​ផ្តាច់​ការ មិន​ទទួលយក​យោបល់​ទាំងនោះ​ហើយ ត្រូវ​បាន​រំលាយ និង​បិទ​សិទ្ធ​សេរីភាព​មិន​ឲ្យ​ធ្វើ​នយោបាយ ដើម្បី​ចូលរួម​ប្រកួតប្រជែង​។ ចុះ​បក្ស​ល្អិតល្អោច​ទាំងនោះ​ផ្តល់​យោបល់ តើ​ជន​ផ្តាច់​ការ​យកគំនិត​ទៅ អនុវត្តន៍ ដែរ​ឬទេ? »​។

ចំណែក​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​លើក​ឡើង​លើ បណ្តាញ​សង្គម​ថា ការ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ មិនមែន​នាំ​គ្នា​លក់ ជាតិ ឬ​បំផ្លាញ​ជាតិ​នោះ​ទេ ចុះ​ហេតុ​អ្វី​បានជា​អ្នកនយោបាយ និង​អ្នកគាំទ្រ​នយោបាយ​មួយ​ចំ នួន​គិត​អាក្រក់​ចំពោះ​សកម្មភាព​នេះ​ទៅ​វិញ​…….​?​។ លោក​បន្ត​ថា មាន​អ្នកនយោបាយ​មួយ​ចំនួន បាន​យក​អនាគត​ស្ថាប័ន​នេះ​វាយប្រហារ​នយោបាយ ដល់​គណបក្ស​ដទៃ​ដើម្បី​បង្ហាញ​ថា បក្ស​របស់​ខ្លួន​ស្អាតស្អំ ខ្ញុំ​ចង់​សួរ​ថា​ការ​ធ្វើ​នយោបាយ ដើម្បី​អភិវឌ្ឍន៍​ជាតិ ឬ​ដើម្បី​កិត្តិយស​របស់​ខ្លួន​..​? បើសិនជា​ដើម្បី​អភិវឌ្ឍន៍​ជាតិ យើង​ត្រូវ​រក​ចំណុចរួម​ក្នុង​ការ​អភិវឌ្ឍន៍ ហើយ​បើ​ម្នាក់​ៗ​នៅ​តែ​ធ្វើ​តួឯក​នោះ សួរ​ថា អាច​ជួយ​ពលរដ្ឋ​ខ្មែរ​បាន​ដែរ​ឬទេ​…​?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ