គ្រាន់តែ​ទៅ​បាច​ត្រី​សោះ ម៉េច​ក៏​ចាប់​ដេញ​វាយ​បែប​នេះ​!


ខេត្តបន្ទាយមានជ័យ ៖ គ្រាន់តែ​ក្មេង​ខ្មែរ​អាយុ​ក្រោម​១៥​ឆ្នាំទៅ​បាច​ត្រី​ក្នុង​ទឹកដី​ថៃ ត្រូវ​ជនជាតិ​ថៃ​ដេញ​វាយ និង​កាប់​របួសធ្ងន់​២​នាក់ កូន​ក្មេង​ជា​ជាតិខ្មែរ​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ចំនួន​៦​នាក់​បាន​នាំ​គ្នា​ចូល​ទៅរ​កបាច​ត្រី​នៅ​ចំណុច​ភូមិ​ខ​ង​ផែង ឃុំ​តាប​ប្រា​យ៉ា ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ត្រូវ​បាន​ជនជាតិ​ថៃ​ដេញ​វាយ និង​កាប់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ចំនួន​២​នាក់ ក្នុង​ចំណោម​៦​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ នៅ​ម៉ោង​៣​រសៀល ។

លោក​វរសេនីយទោ​សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ត្រូវ​ជនជាតិ​ថៃ​កាប់​ត្រូវ​ម្នាក់​ឈ្មោះ គៀត លី​ហួ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​មាន​រឹទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ របួសធ្ងន់​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​ថ្មពួក និង​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​មង្គល​បូ​រី និង​ម្នាក់​ទៀត​ឈ្មោះ ជឿ​ង ជួង ភេទ​ប្រុស អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ រង​របួសធ្ងន់ បែកក្បាល​ត្រូវ​បាន​ម្តាយ​ដឹក​យក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​នៅ​បឹង​ត្រួ​ន ។ ចំណែក​៤​នាក់​ទៀត​អត់​ទាន់​ស្គាល់ឈ្មោះ ហើយ​កម្លាំង​យើង​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ទំនាក់ទំនង​ព្រំដែន​កំពុង​ស្រាវជ្រាវ ។

លោក​វរសេនីយឯក ឡុ​ង សំណាង មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​ឲ្យ​ដឹង​ថា ក្មេង​ទាំង​៦​នាក់​បាន​នាំ​គ្នា​ដើរ​ចូល​ទៅ​ត្រង់​ចំណុច​ជើងគោ ឬ​ដើម​ស្តៅ​១០០ ដើម្បី​បាច​ត្រី​នៅ​ក្នុង​ស្រែ តែបើ​ទោះ​យ៉ាងណា​ក៏​ជនជាតិ​ថៃ​នោះ​មិន​ត្រូវ​ដល់​ថ្នាក់​ដេញ​វាយ និង​កាប់​ឲ្យ​រង​របួស​ក្មេង​នោះ តែ​ចំពោះ​ករណី​នេះ​លោក​នឹង​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការ​ស្រុក និង​កម្លាំង​ទំនាក់ទំនង​ព្រំដែន​ធ្វើការ​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ​ស្រាវជ្រាវ និង ស្វែងរក​ជន​ដៃដល់​មក​សួរនាំ​ពី​រឿង​ពិតប្រាកដ​នោះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ