ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​៨​នាក់ក្នុង​ថ្ងៃ​នេះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៨​លើក​(​យប់​៥​លើក​) ស្លាប់​៦​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​៦​នាក់ (​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៨​លើក​(​យប់​៥​លើក​) ស្លាប់​៦​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​៦​នាក់ (​ស្រី​១​នាក់​) របួសស្រាល​ប្រុស​២​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​៤​លើក​ស្លាប់​២​នាក់​, កត្តា​យាន​១​លើក​ស្លាប់​២​នាក់ ។ សរុប​ស្លាប់​៦​នាក់ : ម៉ូតូ​៥​នាក់ (​មិន​ពាក់មួក​៣​នាក់​) ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​២​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​២​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​១​នាក់​, រថយន្ត​ធំ​នឹង​កង់​១​លើក​, រថយន្ត​ធំ និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៨​គ្រឿង​, រថយន្ត​តូច​២​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, កង់​១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្ត​កំពង់​១​លើក ស្លាប់​២​នាក់​, ខេត្តបន្ទាយមានជ័យ​២​លើក ស្លាប់​៣​នាក់ របួស​១​នាក់ និង​ខេត្តពោធិ៍សាត់​២​លើក ស្លាប់​ស្រី​១​នាក់ របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​២៤៥៦​គ្រឿង​(​ម៉ូតូ​៥៥%), មធ្យោបាយ​ល្មើស​២១៤​គ្រឿង​(​ម៉ូតូ​៦៧%), អប់រំ​៩២​គ្រឿង​(​ម៉ូតូ​៤២%),​មធ្យោបាយ​ពិន័យ​១២២​គ្រឿង
(​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​២៩​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១១៨២​គ្រឿង​, អប់រំ​៤៨​គ្រឿង​, ពិន័យ​ចំនួន​សរុប​៨៣​គ្រឿង (​មួក​៦៤​គ្រឿង​, កញ្ចក់​១៦​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ៣​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ