ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​សកម្ម​ជន​ដ៏​ល្បី​ឈ្មោះ​ប្រឈម​ទោស​ប្រហារ​ជីវិត

5 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ អង្គការសិទ្ធិមនុស្ស​ AMNESTY INTERNATIONAL ​បាន​គូស​បញ្ជាក់​នា​ថ្ងៃ​ទី​២២ ​សីហា ​ថា រាជអាជ្ញា​សាធារណៈ​អា​រា​ប៊ី​សា​អ៊ូ​ឌី​ត ទាមទារ​ឲ្យ​កាត់​ទោស​ប្រហារជីវិត​សកម្មជន​សិទ្ធិ​មនុស្ស​៥​នាក់​។…

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ អង្គការសិទ្ធិមនុស្ស​ AMNESTY INTERNATIONAL ​បាន​គូស​បញ្ជាក់​នា​ថ្ងៃ​ទី​២២ ​សីហា ​ថា រាជអាជ្ញា​សាធារណៈ​អា​រា​ប៊ី​សា​អ៊ូ​ឌី​ត ទាមទារ​ឲ្យ​កាត់​ទោស​ប្រហារជីវិត​សកម្មជន​សិទ្ធិ​មនុស្ស​៥​នាក់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អង្គការ​នេះ​​ក៏​បាន​និយាយ​ថា ក្នុង​ចំណោម​សកម្មជន​ទាំង​៥​នាក់​នោះ ​មាន​នាង ​ISRAA AL GHOMGHAM​ ជា​សកម្មជន​ល្បីឈ្មោះ​ម្នាក់​។ ​នាង​ក្លាយជា​នារី​​ដំបូង​គេ​របស់​ប្រទេស​ដែល​អាច​ត្រូវ​ប្រហារជីវិត មក​តែ​ពី​សកម្មភាព​ទាមទារ​បណ្ដា​សិទ្ធិ​ជា​សារ​វ័ន​រ បស់​មនុស្ស​។​

អ្នក​ទាំង​៥​នាក់​នេះ​ទទួល​ការ​ចោទប្រកាន់​ថា ​អុជអាល​ឲ្យ​មាន​បាតុកម្ម​តវ៉ា​ក្នុង​ផ្ទៃ​សហ​គមន៍​អ៊ិ​ស្លា​ម​ស៊ី​អ៊ីត​ជា​ក្រុម​ភាគតិច ក្នុង​តំបន់​យុទ្ធសាស្ត្រ​មួយ​នា​ភាគ​ខាងកើត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​ជា​កន្លែង​សម្បូរ​ប្រេងកាត​ និង​ឧស្ម័ន​។ ​

នាង​ ISRAA AL GHOMGHAM​ និង​មនុស្ស​៤​នាក់​ទៀត នា​ពេល​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​ទោស​ប្រហារជីវិត ​ដោយសារ​តែ​ពួក​គេ​ចូល​ប្រឡូក​ក្នុង​បាតុកម្ម​នានា​ប្រឆាំង​រដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ