ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា «​ប្រេងដូង​គឺជា​ថ្នាំពុល​»

5 ឆ្នាំ មុន

តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​នៅ​សាកលវិទ្យាល័យ Harvard ចេញ​ជា​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ថា ប្រេងដូង​ដែល​គ្រប់​គ្នា​គិត​ថា ល្អ​សម្រាប់​សុខភាព​នោះ តាម​ពិត​គឺជា​អាហារ​ដ៏​អាក្រក់​បំផុត​សម្រាប់​មនុស្ស​។ លោកស្រី​វេជ្ជបណ្ឌិត Karin Michels បាន​ចាត់​ទុក​ប្រេងដូង…

តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​នៅ​សាកលវិទ្យាល័យ Harvard ចេញ​ជា​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ថា ប្រេងដូង​ដែល​គ្រប់​គ្នា​គិត​ថា ល្អ​សម្រាប់​សុខភាព​នោះ តាម​ពិត​គឺជា​អាហារ​ដ៏​អាក្រក់​បំផុត​សម្រាប់​មនុស្ស​។

លោកស្រី​វេជ្ជបណ្ឌិត Karin Michels បាន​ចាត់​ទុក​ប្រេងដូង គឺជា​ថ្នាំពុល ហើយ​អះអាង​ថា វា​អាច​នឹង​ធ្វើ​ឲ្យ​ស្ទះ​សរសៃឈាម ជាង​ខ្លាញ់​សត្វ​ដែល​យើង​ទទួលទាន​ទៅ​ទៀត​។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​អា​ល្លឺ​ម៉​ង់​កាលពី​ខែ​មុន​។

​លោកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Michels នៅ​សាកលវិទ្យាល័យ Harvard ខាង​ផ្នែក​សុខភាព​សាធារណៈ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដុំ​សាច់​នៅ​សាកលវិទ្យាល័យ Freiburg បាន​លើក​ឡើង​បែប​នេះ នៅ​ក្នុង​បទ​បង្ហាញ​រយៈពេល​៥០​នាទី​ជា​ភាសា​អា​ល្លឺ​ម៉​ង់ ដែល​ក្រោយមក​ត្រូវ​បាន​ចែកចាយ​ពេញ​លើ YouTube​។

លោកស្រី​បាន​លើក​ឡើង​ថា ប្រេងដូង​អាក្រក់​ជាង​ខ្លាញ់​សត្វ​ទៅ​ទៀត (​ខ្លាញ់ជ្រូក​) ខណៈ​ដែល​ជនជាតិ​អា​មេ​រិ​ក ៧០% គិត​ថា វា​ល្អ​សម្រាប់​សុខភាព​។ វា​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ឆ្អែត ដែល​អាច​ធ្វើ​ឲ្យ​ស្ទះ​សរសៃឈាម​អា​ទែ​។

គេ​អាច​ដឹង​បាន​ថា ខ្លាញ់​ណា​ឆ្អែត ឬ​មិន​ឆ្អែត តាម​រយៈ​ការ​ទុក​ចោល​ឲ្យ​នៅ​ស្ងៀម​នៅ​ក្នុង​សីតុណ្ហភាព​ធម្មតា​។ ប្រសិនបើ​វា​កក នោះ​វា​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ឆ្អែត​ច្រើន ដែល​មិនល្អ​សម្រាប់​សុខភាព​សរសៃឈាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ