ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វែក​មុខ​​ឃាតករ សំណុំ​រឿង​​រំលោ.ភ​សម្លា.ប់​​ស្ដ្រី​​ស្អាត​បារាំង ចាប់​ខ្លួន​​ជន​​ស​ង្ស័​យ​​ជន​ជាតិ​​បែ​ល​​ហ្ស៊ិក

10 ឆ្នាំ មុន

ខេត្ត​កំពត ៖ សមត្ថ​កិច្ច​​​ក្រសួង​មហា​ផ្ទៃ​​ដឹក​នាំដោយ​លោក ខាន់ សុផល ព្រះ​រាជ​អាជ្ញា​រង​​អម​​សាលា​ដំបូង​​​ខេត្ត បាន​​ធ្វើការ​​​​ឆែក​ឆេរ​នៅ​ក្នុង​​បន្ទប់​​ផ្ទះ​សំណាក់​មួយ​របស់​​​ជន​សង្ស័យ​ម្នាក់​​ជា​ជន​ជាតិ​បែលហ្ស៊ិក ​​ដែល​​សមត្ថ​កិច្ច​​​ជំនាញ​​​ធ្វើ​ការ​​សើុប​​​អង្កេត​​​​និង​ស្រាវជ្រាវ​​​យ៉ាង​​យក​ចិត្ត​​ទុក​ដាក់​​​​ និង​ប្រុង​ប្រយ័ត្ន​បំផុត​​​​នា​ពេល​កន្លង​​មក ជុំ​​វិញ​​អំពើ​​ឃាត​កម្ម​​រំលោ.ភ​​​​សម្លា.ប់​​ស្ត្រី​​ជន​ជាតិ​​បារាំង​​ម្នាក់​កាលពី​​អំឡុង​​ខែ​កុម្ភៈ​​​​ ​២០១៣​ កន្លង​មក ។

ខេត្ត​កំពត ៖ សមត្ថ​កិច្ច​​​ក្រសួង​មហា​ផ្ទៃ​​ដឹក​នាំដោយ​លោក ខាន់ សុផល ព្រះ​រាជ​អាជ្ញា​រង​​អម​​សាលា​ដំបូង​​​ខេត្ត បាន​​ធ្វើការ​​​​ឆែក​ឆេរ​នៅ​ក្នុង​​បន្ទប់​​ផ្ទះ​សំណាក់​មួយ​របស់​​​ជន​សង្ស័យ​ម្នាក់​​ជា​ជន​ជាតិ​បែលហ្ស៊ិក ​​ដែល​​សមត្ថ​កិច្ច​​​ជំនាញ​​​ធ្វើ​ការ​​សើុប​​​អង្កេត​​​​និង​ស្រាវជ្រាវ​​​យ៉ាង​​យក​ចិត្ត​​ទុក​ដាក់​​​​ និង​ប្រុង​ប្រយ័ត្ន​បំផុត​​​​នា​ពេល​កន្លង​​មក ជុំ​​វិញ​​អំពើ​​ឃាត​កម្ម​​រំលោភ​​​​សម្លាប់​​ស្ត្រី​​ជន​ជាតិ​​បារាំង​​ម្នាក់​កាលពី​​អំឡុង​​ខែ​កុម្ភៈ​​​​ ​២០១៣​ កន្លង​មក ។

ការ​ចុះ​ប្រតិបត្តិការ​​​​ឆែក​​​ឆេរ​​​​នេះ​ក៏​​​ឈាន​ទៅ​ចាប់​​​ខ្លួន​​ជន​សង្ស័យ​​ជា​ជន​ជាតិ​​បែល​ហ្សិក​ឈ្មោះ អូ លីវើ ភេទ​​​ប្រុស​ ​អាយុុ​​៤០​​ឆ្នាំ​ ​​​​កាលពី​​រសៀល​​ថ្ងៃទី​​២៤ មេសា  ​នៅ​​​​ផ្ទះជួល​​ដែល​​ជន​សង្ស័យ​​​​ស្នាក់​នៅ​​ ស្ថិត​​ក្នុង​ភូមិ​​កំពង់​បាយ​ខាង​ជើង ​សង្កាត់​​​កំពង់​បាយ​ ក្រុង​កំពត ​។ សមត្ថ​កិច្ច​​​​ជំនាញ​​និយាយ​​ថា ​ជន​​​ឈ្មោះ​ អូ​លី​​វើ ​​នេះ ​បាន​​​​មក​ស្នាក់​នៅ​​ក្នុង​​ទឹកដី​ក្រុង​កំពត ​ជា​យូរ​ឆ្នាំ​មក​ហើយ ។ ក្រោយ​​​ពេល​ឃាត់​​​ខ្លួន​ជន​សង្ស័យ​​​ខាង​លើ​ ​សមត្ថកិច្ច​​ក៏​​​​​​បន្ត​​​ស្រាវជ្រាវ​ ​រក​វត្ថុ​តាង​​​​ដែលជន​សង្ស័យ​​ប្រើ​ប្រាស់​​ក្នុង​សកម្ម​ភាព​​​​​រំលោភ​​​ ហើយ​សម្លាប់​​នេះ​​ ​ដើម្បី​​ដាក់​បន្ទុក​​​តាម​​នីតិ​​វិធី ។ ជន​សង្ស័យ​​ត្រូវ​បាន​​​​​​​នគរ​​បាល​​​ក្រសួង​​​មហាផ្ទៃ​​​​ដឹកនាំ​​ដោយ​លោក​​​​ឧត្តម​​​​​សេនីយ៍​​​​ឯក ម៉ក់​ ជីតូ សហការ​ជា​​មួយ​កម្លាំង​​​ស្នង​ការដ្ឋាន​​ខេត្ត​​ចាប់​​ខ្លួន​​នៅ​ចំណុច​​​ផ្ទះ​​ជួល​​​​យីហោ​ ​អូលី​​ផេ​លេស ស្ថិត​​ក្នុង​​ភូមិ​អូរ​តូច​​ សង្កាត់​​​អណ្តូង​​​​ខ្មែរ ក្រុង​កំពត ​​ហើយ​​​​​នាំ​ខ្លួន​​​មក​កាន់​​​ស្នង​ការ​ដ្ឋាន​​​នគរ​បាល​​ខេត្ត​​ ដើម្បី​​​សាក​សួរ​ ។​

ជុំ​វិញ​​​​ការ​ឃាត់​ខ្លួន​​​ជន​សង្ស័យ​​​ខាង​លើ​ ​សមត្ថ​កិច្ច​​​​​​ជំនាញ​​បាន​​​​ឱ្យ​ដឹង​ថា ​ជន​​បរទេស​​​​​រូប​នេះ នៅ​ជា​ជន​​សង្ស័យ​​​​នៅ​​ឡើយ​​ទេ ​ពីព្រោះ​​​មិន​ទាន់​​​​ផ្តល់​​​​ចម្លើយ​​សា​រភាព​​​​ឱ្យ​បាន​​​ជាក់​​លាក់​​​ ​ជុំ​វិញ​​ការ​​រំលោភ​សម្លាប់​នោះ​ ​ហើយ​​​សមត្ថ​កិច្ច​​​​ជំនាញ​​​​កំពុង​​​ស្រាវ​ជ្រាវ​​​រក​​វត្ថុ​តាង​​ជា​បន្ត​​ទៀត ​ដើម្បី​​ដាក់​ទម្ងន់​​ទោស ។

​គួរ​​រំលឹក​​ថា​ មាន​​​ករណី​​រំលោភសម្លាប់​​​​ស្ត្រី​​ជន​ជាតិ​​​​បារាំង​​​ម្នាក់​ ​រួច​ទម្លាក់​​​​សព​ចូល​​​ក្នុង​ទឹក​ព្រែក​​​កំពង់​​បាយ​ទាំង​​​កាយ​អាក្រាត ហើយ​​សព​​​​បាន​​អណ្តែត​​ទៅ​ទើរ​​នៅ​ក្បែរ​មាត់​​​ច្រាំង​​​​​ និង​ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋ​​​​​ប្រទះឃើញ​​​​ កាលពី​​​ថ្ងៃទី​​១០ ​កុម្ភៈ ២០១៣ ​​នៅ​​​​​ភូមិ​​​​តា​អង្គ​​​ សង្កាត់​​ត្រើយ​​កោះ​ក្រុង​​​​កំពត ។​​​​ ចំពោះ​ករណី​នេះ​ ​នគរ​បាល​​ជំនាញ​​​របស់​ក្រសួង​មហាផ្ទៃ​​​​​ ​សហការ​ជា​មួយ​​នគរ​បាល​​នៃ​ស្នង​ការ​​ដ្ឋាន​ខេត្ត​​​ បាន​​ធ្វើ​ការ​​​ស្រាវជ្រាវ​​​​​​​អស់​​រយៈ​ពេល​​​​ជាច្រើនខែ​​​មកហើយ ​រហូត​​​​មានទាំង​​​ប៉ូលិស​​​ជំនាញ​​​បារាំង​​មក​​​​សហការ​ស្រាវជ្រាវ​រក​មុខ​​ឃាត​​ករ​នេះ​ផង​ដែរ ។​
​ការ​ចាប់​ខ្លួន​​ជន​សង្ស័យ​​​​ជា​ជន​​​បរទេស​​​​​នេះ​​បាន​ផ្តល់​​សញ្ញាល្អ​​​មួយ​សម្រាប់​​ប្រទេស​កម្ពុជា​​​ផង​ដែរ ​ព្រោះ​មិន​​​មែនជន​​កម្ពុជាទេ​​​ ជា​ឃាត​ករ​​​​ដែល​​ធ្វើ​ឱ្យ​​មាន​ការ​ប៉ះពាល់​​​​​ដល់​វិស័យ​​​​​ទេសចរណ៍​​ ខណៈ​​​ភ្ញៀវទេសចរ​​​​​បរទេស​​បាន​ហូរ​ចូល​​​មក​ទស្សនា​​​កម្សាន្ត​​​​នៅ​ប្រទេស​​កម្ពុជា​​ មាន​ចំនួន​​​កើន​​ឡើង​​ជា​លំដាប់​​​នោះ ។ ​មុន​នេះ​​ពិត​​​ណាស់​ថា ​ការ​រំលោភ​​​សម្លាប់​​ស្ត្រី​​​​​បារាំង​​​​​​​វ័យ​​ក្មេង​​បាន​បង្ហាញ​​ពីភាព​​​​ឃោរ​ឃៅ​​​បំផុត​​ ដែល​គួរ​ឱ្យ​ថោ្កល​ទោស​ ។​ ការ​វែក​មុខ​​​និង​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ជាជន​​ជាតិ​​​បែល​ហ្ស៊ិក​​​នេះ​ក៏ជា​ការ​​បង្ហាញ​​​​​​​ទៅ​ដល់​អន្តរជាតិ​​​ឱ្យ​ដឹងយ៉ាង​​ច្បាស់​ថា​ ​សមត្ថកិច្ច​​​កម្ពុជា​មិន​​​បណ្តោយ​​​ឱ្យ​ជន​​ដែល​បំផ្លាញ​​​មុខ​មាត់​​កម្ពុជា​​ដោយ​អំពើ​​​ឧក្រិដ្ឋ​​​​​បែបនេះ​ រួច​​ពី​​សំណាញ់​ច្បាប់​​នោះ​ឡើយ ​។

ការ​​វែក​មុខ​​ឃាត​ករ​​ជា​ជន​​ជាតិ​បែល​ហ្ស៊ិក​​នេះ​​​ធ្វើ​ឱ្យ​​ការ​សន្និដ្ឋាន​​​ថា ​​បើ​សិន​​ជា​បាន​ប្រព្រឹត្ត​​ឡើង​ដោយ​ជន​ជាតិ​​ខ្មែរ​​​នោះ​ប្រហែល​​ជា​​មិន​​​ឈាន​ដល់​ការ​សម្លាប់​នោះទេ​​​ ព្រោះ​មិន​​​ស្គាល់​គ្នា​​ តែ​​សម្រាប់​​ជន​​បរទេស​​​ទាំង​​​​២​​អាច​​​មានការ​ទាក់​​ទង​ស្គាល់​គ្នា​​​ពី​មុន​មក​ ទើប​​ជន​ដៃ​ដល់​​​​ជា​ឃាត​ករ​​​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​​​រំលោភ​​សម្លាប់​នេះ ៕