ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ក្មេង​លង់ទឹក​ស្លា.ប់​ដល់​ទៅ​៣​នាក់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ គ្រោះ​ទឹកជំនន់​ក្រៅពី​បាន​បង្ក​ការ​ជន់​លិច​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ វិស័យ​ផ្សេង​ៗ​នានា​តាម​តំបន់​លិចលង់​នៅ​ក្នុង​ខេត្ត ។ គ្រោះ​ធម្មជាតិ​នេះ​ថែម​ទាំង​បាន​បង្ក​ការ យាយី​ដល់​អាយុជីវិត​មនុស្ស​ថែម​ទៀត​ផង ដោយ​ក្នុង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​មនុស្ស​៦​នាក់ ហើយ​រង​គ្រោះ​ដល់​អាយុ​ជិ​វិត​ក្នុង​រដូវ​ទឹកជំនន់​អំឡុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ…

ខេត្តក្រចេះ ៖ គ្រោះ​ទឹកជំនន់​ក្រៅពី​បាន​បង្ក​ការ​ជន់​លិច​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ វិស័យ​ផ្សេង​ៗ​នានា​តាម​តំបន់​លិចលង់​នៅ​ក្នុង​ខេត្ត ។ គ្រោះ​ធម្មជាតិ​នេះ​ថែម​ទាំង​បាន​បង្ក​ការ យាយី​ដល់​អាយុជីវិត​មនុស្ស​ថែម​ទៀត​ផង ដោយ​ក្នុង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​មនុស្ស​៦​នាក់ ហើយ​រង​គ្រោះ​ដល់​អាយុ​ជិ​វិត​ក្នុង​រដូវ​ទឹកជំនន់​អំឡុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ។

សេចក្តីរាយការណ៍​មួយ​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ចំនួន​២​នាក់​ផ្សេង​ទៀត​ក្នុង​នោះ​មាន​ម្នាក់​អាយុ​៧​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៥​ឆ្នាំ បាន​ជួប​ហេតុការណ៍​លង់ទឹក​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ​ថ្ងៃ​ទី​២២ សីហា នៅ​ស្រុក​ផ្សេង​គ្នា ដែល​ស្ថិត​នៅ​តាម​តំបន់​កំពុង​រង់​ការ​លិចលង់ ។

បើ​តាម​នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា សព​របស់​ក្មេង​ស្រី អាយុ​៧​ឆ្នាំ ម្នាក់ ដែល​បាន​ជួប​ហេតុការណ៍​លង់ទឹក​ទន្លេ នៅ​ពេល​ក្មេង​ស្រី​រូប​នេះ​កំពុង​តែ​ជិះទូក​ជាមួយ និង​ឱ ពុក​ម្តាយ ខណៈ​ដែល​ទឹក​ហូរ​ខ្លាំង​ទូក​រលត់​ម៉ាស៊ីន​ក៏​ហូរ​តាម​ទឹក​ទៅ​បុក​ជាមួយ និង​គល់ឈើ ដាច់​ទូក​ចេញ​ជា​ពីរ​ចំណែក ។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​ធ្លាក់​ចូល​ក្នុង ទឹកទន្លេ​បាត់​មិន​ទាន់​រក​សព​ឃើញ​នៅឡើយ​ទេ ។ ឧប្បត្តិហេតុ​មួយ​នេះ​បាន​កើត​ឡើ​កាល ពី​ថ្ងៃ​ទី​២២ សីហា​នៅ​ទន្លេមេគង្គ ស្ថិត​នៅ​ចំណុច ភូមិ​អា​ចេ​ន ឃុំ​កំពង់ចាម ស្រុក​សំបូរ ។

នគរបាល​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សព​ក្មេង​ស្រី អាយុ​៥​ឆ្នាំ​ម្នាក់ ត្រូវ​ក្រុម​គ្រួសារ​ស្រង់​ចេញពី​ទឹក​នៅ​ខាងក្រោយ​ផ្ទះ ស្ថិត​នៅ​ភូមិ​ព្រែក​តា​អាំ ឃុំ​បុស​លាវ ស្រុក ចិត្រ​បុរី កាលពី​ថ្ងៃ​ទី​២២ សីហា បន្ទាប់​ពី​កុមារី​រង​គ្រោះ​បាន​ជួប​ហេតុការណ៍​លង់​រហូត​ស្លាប់ ។ ការ​លង់ទឹក​បណ្តាល​ឲ្យ​ស្លាប់​នេះ គឺ​កើត​មាន​ឡើង​នៅ​ពេល​កុមារី​រង​គ្រោះ​បាន​ទៅ​បន្ទោបង់ តែ​ម្នាក់ឯង នៅ​ខាងក្រោយ​ផ្ទះ ក៏​រអិល​ជើង​ធ្លាក់​តាម​ប្រហោង​រនាប​ផ្ទះ ចុះ​មក​ក្រោម​ដែល​មាន ទឹក​ជន់​លិច​ក្រោមផ្ទះ​ក៏​បណ្តាល​ឲ្យ​លង់​ស្លាប់ ។ ជាមួយ និង​ស្ថានភាព​ទឹកជំនន់​ដែល​កំពុង​បង្កើន​ការ​ជន់​លិច​ស្ទើរ​គ្របដណ្តប​តាម​តំបន់ នានា​នៅ​ទូ​ទាំង​ខេត្ត ហើយ​ការ​ជន់​លិច​រហូត​ដល់​កម្រិត​ប្រកាស​អាសន្ន​នេះ ។ ការ​ជន់​លិច​មិន​ត្រឹមតែ​បាន​បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​កសិកម្ម​ហេ​ដ្ឋា​រចនា​សម្ព័​ន ភូមិឋាន​របស់​ពលរដ្ឋ​នោះ​ទេ ។ ក្រៅពី​នោះ​ក៏​មានការ​កត់សម្គាល់​ឃើញ​ថា ទឹកជំនន់​ក៏​បាន​បង្ក​ឲ្យ​មាន​មហន្តរាយ ដល់​អាយុជីវិត​មនុស្ស​ផង​ដែរ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​យុវជន​យុវតី​យ៉ាង​ហោច​៣​នាក់ រស់នៅ​ស្រុក​ឆ្លូង​បាន​ជួប​ហេតុការណ៍​លង់ទឹក​ស្លាប់ កាលពី​ចុងខែ​កក្កដា ខណៈ មាន​យុវជន​ដែល​មាន​សតិ​មិន​គ្រប់​ម្នាក់ រស់នៅ​ស្រុក​ព្រែក​ប្រសព្វ​ក៏​ជួប​ហ​តុ​ការ​លង់ទឹក​ស្លាប់ កាលពី​ថ្ងៃ​ទី​២០ សីហា​កន្លង​ទៅ​នេះ​ដែរ ។ ស្រប​ពេល​ដែល​មាន​កុមារី​២​នាក់​ដែល​មាន​អាយុ ៥​ឆ្នាំ និង​៧​ឆ្នាំ រស់នៅ​ក្នុងស្រុក​ចិត្រ​បុរី និង​ស្រុក​សំបូរ​ក៏​ជួប​ហេតុ​ការ​លង់ទឹក​ស្លាប់​នៅ​ថ្ងៃ​តែ មួយ​គឺ​ថ្ងៃ​ទី​២២ សីហា​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ