ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ឌុ​ប​ពន្លះ​ខ្ទេច​ពន្លះ​ខ្ទី ចុង​ក្រោយ​ចុះ​ផឹកទឹក​ប្រឡាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​​យី​ឌុ​ប ម៉ាក​ហ៊ី​ណូ​មួយ​គ្រឿង បាន​បើក​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ពីក្រោយ​ហើយ​រេ​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​រង​ការ​ខូចខាត បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួសធ្ងន់ ហើយ​រថយន្ត​ជ្រុល​ធ្លាក់​ប្រឡាយ​ទាំង​ព្រឹក​។ ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​​យី​ឌុ​ប ម៉ាក​ហ៊ី​ណូ​មួយ​គ្រឿង បាន​បើក​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ពីក្រោយ​ហើយ​រេ​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​រង​ការ​ខូចខាត បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួសធ្ងន់ ហើយ​រថយន្ត​ជ្រុល​ធ្លាក់​ប្រឡាយ​ទាំង​ព្រឹក​។ ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​សួ សុខា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​អ្នក​បើក​រ៉ឺ​ម៉ក​កង់​បី ស្នាក់​នៅ​ភូមិ​ព្រែក​ក្តាម​២ ឃុំ​កោះ​ចិន ស្រុក​ពញ្ញាឮ ខេត្តកណ្តាល បាន​រង​របួសធ្ងន់ ។​ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ​ទ្រុង​ពណ៌​ស ពាក់​ស្លាក​លេខ ប៉ៃលិន ៣A-០០០៧ បើកបរ​ដោយ​ឈ្មោះ​សយ ចាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រាង ឃុំ​ស្វាយ​អាត់ ក្រុង​សំពៅ​មាស ខេត្តពោធិ៍សាត់​។

តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​បាន​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​តាម​ផ្លូវជាតិ​លេខ​៥ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៍បាន​ជ្រុល​ចង្កូត​បុក​រ៉ឺ​ម៉ូតូ​កង់​បី​ពីក្រោយ បណ្តាល​ឱ្យ​ក្រឡាប់ ហើយ​អ្នកបើកបរ​រ៉ឺ​ម៉ក​កង់​បី​បាន​រង​របួសធ្ងន់ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​គ្រោះថ្នាក់​ខាងលើ​ធ្វើ​ឱ្យ​រថយន្ត​បាត់​ម្ចាស់​ការ​ក៏​ជ្រុល​ទៅ​ស្តាំ​ដៃ​ឡើង​ចិញ្ចឹម​ផ្លូវ បុក​រះ​សំ​យ៉ាប​ផ្ទះ​ពលរដ្ឋ​ចំនួន​២​ខ្នង បណ្តាល​ឱ្យ​រង​ការ​ខូចខាត ហើយ​រថយន្ត​ក៏​បាន​ជ្រុល​ធ្លាក់​ប្រឡាយ​ទឹកតែ​ម្តង ។

តាម​ប្រភព​ពី​អ្នកបើកបរ​រថយន្ត​បាន​និយាយ​ថា ដោយសារ​តែ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ស៊ី​។

ក្រោយ​កើតហេតុ នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​វាស់វែង​នាំ​យក​រថយន្ត​មក​ទុក​នៅ​អធិការដ្ឋាន ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ