ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ថា ​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ពុំ​បាន​ផល

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ​កាលពី​ថ្ងៃ​ទី​២២ ​សីហា​ បាន​វាយតម្លៃ​ថា បណ្ដា​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ប្រឆាំង ក្រុង​មូ​ស្គូ​ដែល​កាន់តែ​ពង្រឹង​ថែម​ក្រោយ​​ការ​ជួប​គ្នា​របស់​លោក​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ ពុំ​បាន​ផល​អ្វី​ហើយ​គ្មាន​ន័យ​។​លោក​​អំពាវនាវ​ដល់​ក្រុង​វ៉ា​ស៊ិ​ន​តោន​ឲ្យ​កែប្រែ​គំនិត​ដើម្បី​ឲ្យ​មានការ​ចរចា​ធម្មតា​ឡើង​វិញ​។ ការ​ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី​២២​…

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ​កាលពី​ថ្ងៃ​ទី​២២ ​សីហា​ បាន​វាយតម្លៃ​ថា បណ្ដា​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ប្រឆាំង ក្រុង​មូ​ស្គូ​ដែល​កាន់តែ​ពង្រឹង​ថែម​ក្រោយ​​ការ​ជួប​គ្នា​របស់​លោក​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ ពុំ​បាន​ផល​អ្វី​ហើយ​គ្មាន​ន័យ​។​លោក​​អំពាវនាវ​ដល់​ក្រុង​វ៉ា​ស៊ិ​ន​តោន​ឲ្យ​កែប្រែ​គំនិត​ដើម្បី​ឲ្យ​មានការ​ចរចា​ធម្មតា​ឡើង​វិញ​។

ការ​ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី​២២​ សីហា​ នៃ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​របស់​អា​មេ​រិ​ក​ប្រឆាំង​រុស្ស៊ី​ បណ្ដាល​ឲ្យ​ប្រាក់​រូ​ប្លិ៍​រុ​ស្ស៊ី​ធ្លាក់​ថ្លៃ​ជា​ថ្មី​។

នៅ​មុខ​សារព័ត៌មាន​ក្រោយ​ទទួល​សម​ភាគី​ហ្វាំ​ង​ឡង់​លោក​ SAULI NIINISTO ​នៅ​ក្រុង​សូត​ជី​ភាគ​និរតី​រុ​ស្ស៊ី ប្រមុខ​វិមាន​ក្រឹម​ឡាំង​ហាក់​ពុំ​បង្ហាញ​ពី​ការ​ចុះ​ញ៉ម​ឡើយ​។ ​លោក​ថា​ ទាក់ទិន​នឹង​ទណ្ឌកម្ម សកម្មភាព​ទាំងនោះ​ពុំ​បាន​ផល​អ្វី​ទាល់តែ​សោះ​ ហើយ​គ្មាន​ន័យ​។ ​ខ្ញុំ​សង្ឃឹមថា​ អា​មេ​រិ​ក​នឹង​ភ្ញាក់រលឹក​ថា​ នយោបាយ​បែប​នោះ​ពុំ​មាន​អនាគត​ហើយ​យើង​គួរ​ចាប់ផ្ដើម​រួម​សហការ​គ្នា​ជា​ធម្មតា​វិញ​ល្អ​ជាង​។ ​បញ្ហា​ពុំ​មែន​ស្ថិត​តែ​ក្នុង​ជំហរ​របស់​​ប្រធានាធិបតី​អា​មេ​រិ​ក​ទេ តែ​វា​ក៏​ស្ថិត​ក្នុង​ជំហរ​ដែល​គេ​ហៅ​ថា​សំដៅ​ទៅ​បំផ្លាញ​សហរដ្ឋអាមេរិក​ផង​ដែរ​។

ចំណែក​លោក​ស័​រ​ហ្គេ​យ ​រី​យ៉ាប​កូវ ​អនុរដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​វិញ អះអាង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ RIA NOVOSTI ​ថា​ បណ្ដា​ទណ្ឌកម្ម​អា​មេ​រិ​ក​ពុំ​មាន​ឥទ្ធិពល​អ្វី​លើ​នយោ​បាយ​របស់​យើង​ឡើយ​។​ លោក​បន្ត​ថា ​ទណ្ឌកម្ម​ទាំងនោះ​នឹង​ជា​របៀបវារៈ​នៃ​ការ​ពិភាក្សា​គ្នា​នៅ​ទីក្រុង​ហ្សឺ​ណែវ ​នា​ថ្ងៃ​ទី​២៣​ សីហា​ រវាង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​លោក ​JOHN BOLTON ​និង​សម​ភាគី​រុ​ស្ស៊ី​ លោក​នី​កូ​ឡៃ​ប៉ា​ទ្រូ​ឆេវ​។

ចេញផ្សាយ​កាលពីដើម​ខែសីហា​ ហើយ​ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី​២២ ​សីហា បណ្ដា​ទណ្ឌ​កម្ម​​ចុង​ក្រោយ​របស់​អា​មេ​រិ​ក​ប្រឆាំង​រុ​ស្ស៊ី ទាក់ទិន​នឹង​ការ​បំពុល​អតីត​ចារបុរស​រុ​ស្ស៊ី​ម្នាក់​នៅ​អង់គ្លេស​។ ​ទណ្ឌកម្ម​នោះ​គឺ​ការ​រិ​ត​ត្បិត​លើ​ការ​នាំ​ចេញ​ផលិតផល​បច្ចេកវិទ្យា​មួយ​ចំនួន​​ហើយ​ បន្ទាប់​មក​ទៀត​នឹង​មាន​រលក​ទ​ណ្ឌ​កម្ម​ថ្មី​ដែល​អាច​កាន់តែ​ឈឺចាប់​ខ្លាំង​។​

ក្រុង​វ៉ា​ស៊ិន​តោន​នា​ថ្ងៃ​ទី​២១ ​សីហា​ ក៏​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​រុ​ស្ស៊ី ​មួយ​ចំនួន​ដែល​ចោទ​ថា​ ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​លួច​ប្រព័ន្ធ​ព័ត៌មាន​របស់​រុ​ស្ស៊ី ឬចាប់ផ្ដើម​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងជើង​ ទោះ​មានការ​ហ៊ុំ​ព័ទ្ធ​របស់​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ