ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងចំណោម​​តារា​ស្រីៗ ស្កា​ឡេ​ត ចូ​ហាន​សុ​នរក​ចំណូលបាន​ច្រើន​យ៉ាង​នេះ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ស្កា​ឡេ​ត ចូ​ហាន​សុ​ន​(Scarlett Johansson) អាយុ​៣៣​ឆ្នាំ ​អាច​រក​ចំណូល​មុន​ការ​បង់ពន្ធ​ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​១ មិថុនា ​២០១៧ ដល់​ថ្ងៃ​ទី​១ មិថុនា​២០១៨​…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ស្កា​ឡេ​ត ចូ​ហាន​សុ​ន​(Scarlett Johansson) អាយុ​៣៣​ឆ្នាំ ​អាច​រក​ចំណូល​មុន​ការ​បង់ពន្ធ​ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​១ មិថុនា ​២០១៧ ដល់​ថ្ងៃ​ទី​១ មិថុនា​២០១៨​ ចំនួន​៤០,៥​លាន​ដុល្លារ ស្ថិត​នៅ​លំដាប់​ទី​១ នៅ​ក្នុង​ឆ្នាំ​២០១៨ ។ នេះ​បើ​តាម​ការ​រៀប​ចំណាត់ថ្នាក់​របស់​ទស្សនាវដ្ដី​«Forbes» ។

ចំណាត់ថ្នាក់​ទី​២​ គឺ​នាង​អេ​ន​ចេ​លី​ណា ជោ​លី​តារា​សម្តែង​កូន​៦​នាក់ អាយុ​៤៣​ឆ្នាំ រក​ចំណូល​បាន​២៨​លាន​ដុល្លារ ជា​ចំណូល​ពី​ការ​សម្តែង​រឿង​«Maleficent 2» នឹង​ដាក់​បញ្ចាំង​នៅ​ឆ្នាំ​២០២០​។

លំដាប់​ទី​៣​បាន​លើ​នាង​ជេន​នី​ហ្វើ អា​នី​ស្តុ​ន​(Jennifer Aniston) អាយុ​៤៩​ឆ្នាំ ចំណូល​បាន​តាម​រយៈ​ការ​ឃោសនា​លើ​ផលិតផល​Smartwater របស់​Coca-Cola Co និង​ផលិតផល​ប៊្រេ​ន​Aveeno របស់​Johnson & Johnson ។

ចំណែក​នាង​ជេ​ន្នី​ហ្វើ ឡ​រ៉េ​ន​(Jennifer Lawrence) តារា​សម្តែង​អាយុ​២៨​ឆ្នាំ​ស្ថិត​នៅ​លំដាប់​ទី​៤ ​មាន​ចំណូល​ពី​រឿង​«X-Men» និង​កិច្ចសន្យា​ឃោសនា​លើ​ស្លាក​សញ្ញា​Christian Dior មាន​ចំណូល​១៨​លាន​ដុល្លារ​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន​ប្រហែល​៦​លាន​ដុល្លារ ។

លំដាប់​ទី​៥​គឺ​នាង​រី​ស វិត​ធ័​រ​ស្ពូ​ន​(Riz Viterspun) មាន​ចំណូល​១៦,៥​លាន​ដុល្លារ​នៅ​ក្នុង​រឿង​«Big Little Lies» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ